ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានឆក់ខ្សែភ្លើងធ្លាក់ពីលើកាប៊ីនឡានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ រស់នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគយម៉ែងបានឲ្យដឹងថា៖នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៧.៣០នាទីព្រឹក បានទទួលដំណឹងពីឈ្មោះអ៊ិន គីមសេង ភេទប្រុស រស់នៅភូមិស្ទឹងចាស់ ឃុំគយយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ប្អូនជីដូនមួយ របស់ខ្លួន ឈ្មោះ ខេន វិចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានស្រុកកំណើតភូមិត្រពាំងធ្លកខាងជើង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង បានឆក់ខ្សែភ្លើងធ្លាក់ពីកាប៊ីនឡានស្លាប់។
នគរបាលបានបញ្ជាក់ថា៖បើតាមការបំភ្លឺ របស់ឈ្មោះ អ៊ិន គឹមសេង ត្រូវជាបងជីដូនមួយ បានរៀបរាប់ថា ប្អនរបស់ខ្លួន តែងតែដេកក្នុង កាប៊ីនឡានជាប្រចាំ ហើយបានតខ្សែភ្លើងពីផ្ទះចូលក្នុងកាប៊ីនឡានមានសភាពរយ៉េរយ៉ៃ ហើយខ្លួនបានប្រាប់ជាញឹកញាប់ថាថ្ងៃណាមួយនឹងឆក់ខ្សែភ្លើងស្លាប់ បើដេកអោបតែហ្វ្រីភ្លើងចឹងនោះ ហើយខ្ញុំបានហៅវាជាច្រើងដងថាអោយមកដេកនៅក្នុងផ្ទះ តែវាមិនព្រមរហូតមកដល់ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៤ ប្អូនរបស់ខ្ញុំបានឆក់ខ្សៃភ្លើងធ្លាក់់ពីលើកាប៊ីនឡានបណ្ដាលអោយស្លាប់ ។
នគរបាលបន្តទៀតថា៖ តាមការបញ្ជក់ពីឈ្មោះ ធី សុផារ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំ បានរៀបរាប់ថានៅវេលាម៉ោងប្រហែល ៧.៣០នាទី ព្រឹកប្រពន្ធរបស់ខ្លួនថាបាន ឃើញជនរងគ្រោះដេកនៅនឹងដីជាប់និងឡាន ពេលនោះខ្លួនក៏បានដើរទៅមើល ក៏ឃើញជនរងគ្រោះស្លាប់នៅនឹងដីជាប់កាប៊ីនឡានហើយទ្វារឡានរបើក ពេលនោះខ្លួនបានយកដៃទៅអន្រួនតែមិនកំរើកគាត់បានស្លាប់បាត់ហើយ និងបានយកដៃទៅប៉ះឡានក៏មានសភាពឆក់ស្រាញៗតែមិនសូវខ្លាំង ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងទៀតថា៖ការសន្និដ្ឋានក្រោយពីបានធ្វើពិនិត្យទៅលើខ្លួនប្រាណសាកសពឈ្មោះ ខេន វិចិត្រ ហ្នឹងពិនិត្យកន្លែងកើតហេតុយ៉ាងលិ្អតល្អន់រួចមក ក្រុមការងារ និងលោកគ្រូពេទ្យមណ្ឌលសុខភាព បានសន្និដ្ឋានថា សាកសពស្លាប់មិនពាក់ព័ន្ធ និងអំពើឃាតកម្មទេ គឺពិតជាស្លាប់ដោយឆក់ខ្សែភ្លើង ធ្លាក់ពីលើកាប៊ីនឡានពិតប្រាកដមែន។សាកសពត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ភូមិត្រពាំងធ្លកខាងជើង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀងតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ