ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​និង​សមត្ថកិច្ច​​​ឆ្ងល់ខ្លាំង ​ក្រោយ​​ឃើញ​កូន​គោ​ងា.ប់​ តែ​​​បា.ត់​សេរី​រា​ង្គ១​ផ្នែកយ៉ាងចម្លែក​​

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រយៈពេល​០២​ថ្ងៃ​ហើយដែល​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នៅ​តែ​ងឿងឆ្ងល់ ហើយ​រក​មូលហេតុ​មិន​ទាន់​ឃើញ និងធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងចំពោះ​កូន​គោមួយ​ក្បាល ដែល​ទើប​មាន​អាយុ​០៥​ថ្ងៃ ដេក​ងាប់​នៅ​ក្បែរ​ចម្ការ​ដំឡូង​មី​ខាងក្រោយ​ប៉ុ​ស្ដិ៍​នគរបាល​៣០០​ម៉ែត្រ តែ​បាន​បាត់​សេរី​រា​ង្គ​មួយ​ផ្នែក​ខាងលើ ដោយ​មិនដឹង​ថា…

ខេត្តបាត់ដំបង ​៖ រយៈពេល​០២​ថ្ងៃ​ហើយដែល​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នៅ​តែ​ងឿងឆ្ងល់ ហើយ​រក​មូលហេតុ​មិន​ទាន់​ឃើញ និងធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងចំពោះ​កូន​គោមួយ​ក្បាល ដែល​ទើប​មាន​អាយុ​០៥​ថ្ងៃ ដេក​ងាប់​នៅ​ក្បែរ​ចម្ការ​ដំឡូង​មី​ខាងក្រោយ​ប៉ុ​ស្ដិ៍​នគរបាល​៣០០​ម៉ែត្រ តែ​បាន​បាត់​សេរី​រា​ង្គ​មួយ​ផ្នែក​ខាងលើ ដោយ​មិនដឹង​ថា តើ​ត្រូវ​សត្វ​អ្វី​ខាំ​ស៊ី ?

លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀងបាន​ប្រាប់​ថា ហេតុ​ការ​ណ៏​ដ៏​ចម្លែក​នេះ​ពិតជា​បាន​កើតឡើង​មែន កាលពី​រសៀល​ថ្ងៃ​ទី០២ ក​ក្កដា​ នៅ​ក្នុងភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំ​រៀង​ ។ លោក​ថា ម្ចាស់​គោ​នោះ​ឈ្មោះ សៀរ ច​ន្ថា ភេទស្រី​ អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ ។ រីឯ​កូន​គោ​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ងាប់បាត់បង់​សេរី​រា​ង្គ​មួយ​ផ្នែក​នោះ គឺ​ទើប​កើត​បាន​០៥​ថ្ងៃ​។

កូន​គោ​នោះ​ត្រូវ​បាន​ម្ចាស់យក​ទៅ​ព្រលែង​ឲ្យ​ស៊ី​ស្មៅ​ជាមួយ​មេ​វា នៅ​វាល​ជិត​ចម្ការ​ដំឡូង​មួយ​កន្លែង នៅ​ខាងក្រោយ​ប៉ុ​ស្តិ៍​​រដ្ឋបាល ឃុំ​ត្រាង ប្រហែល​៣០០​ម៉ែត្រ លុះ​ថ្ងៃរសៀល​ពេល​ម្ចាស់​ទៅ​ដឹក​ស្រាប់តែ​ឃើញ​កូន​គោ ដេក​ងាប់​ដោយ​បាត់បង់​សេរី​រា​ង្គ​មួយ​ផ្នែក (​សាច់ ឆ្អឹងខ្នង ឆ្អឹងជំនី និង គ្រឿងក្នុង​) ដោយ​មិនដឹង​សត្វ​អ្វី​ខាំ​ស៊ី ? ហើយ​រហូត​មក​ដល់​ពេល​នេះ​ទាំង​អ្នក​ភូមិ ទាំង​សមត្ថកិច្ច​នៅ​តែ​ឆ្ងល់ នៅ​តែ​រក​មិនឃើញ​មូលហេតុ​។

អ្នកស្រី សៀរ ច​ន្ថា បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​ទី ០២ ក​ក្ដ​ដា អ្នកស្រី​បាន​ដឹក​មេគោ​និង​កូន​ដែល​ទើប​កើត​បាន​០៥​ថ្ងៃ យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្មៅ ខាងក្រោយ​ប៉ុ​ស្ដិ៍​ប៉ូលិស​ប្រហែល​៣០០​ម៉ែត្រ​។ នៅ​ក្បែរ​នោះ​ មាន​តែ​ចម្ការ​ដំឡូង​មី មានផ្ទះ​អ្នក​ភូមិ តែ​គ្មាន​ព្រៃ​ភ្នំ​ទេ​។

អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​រសៀល​បន្តិច​អ្នកស្រី​ក៏​បាន​ទៅ​មើល​គោ​ម្ដងទៀត ស្រាប់តែ​អ្នកស្រី​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​កូន​គោ​របស់​គាត់​ដេក​ងាប់ ហើយ​បាត់បង់​សេរី​រា​ង្គ​មួយ​ផ្នែក​ខាងលើ (​បាត់​សាច់​ឆ្អឹងខ្នង ឆ្អឹងជំនី និង គ្រឿងក្នុង នៅ​សល់​តែ​ក្បាល ស្មា​ជើង​មុខ និង ជើង​ក្រោយ​) តែ​អ្នកស្រី​មិនដឹង​មូលហេតុ​ឡើយ ឬ ក៏​ត្រូវ​សត្វ​កាច​សាហាវ​អ្វី​ខាំ​ស៊ី ឬ កើតឡើង​ដោយសារ​អ្វី​ឡើយ​។

ឃើញ​ដូច្នេះ​ អ្នកស្រី​ក៏​បានប្រាប់​អ្នក​ភូមិ និងរាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ នាយ​ប៉ុ​ស្ដិ៍​
នគរបាល ឃុំ​ត្រាង លោក អ៊ូច សា​វី បាន​ស្រង់​សម្ដី​សាក្សី ដែល​បាន​និយាយ​ប្រាប់​លោក​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ (​មុន​ពេល​ឃើញ​កូន​គោ​ងាប់​) មាន​អ្នក​ភូមិ​ម្នាក់​ក៏​បាន​ដឹកគោ​យក​ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​គ្នា​នោះ​ដែរ​ ។

សាក្សី​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​លោក​ថា ពេល​ខ្លួន​ដឹកគោ​ទៅ​ចងទៅ​នោះ គាត់​បានឃើញ​សត្វ​ឆ្កែ​០៤​ក្បាល ក្នុង​នោះ ​មាន​មួយ​ក្បាល​សម្បុរ​រ​ម៉ុង​ដូច​សត្វ​ឆ្កែចចក​។ ប៉ុន្តែ​គាត់​មិន​បាន​ចាប់​អារ​ម្ម​ណ៏​ថា «​វា​ជា​ហ្វូង​ឆ្កែចចក​ទេ​» ​។ លុះ​នៅ​ថ្ងៃរសៀល​បន្តិច ស្រាប់តែ​ឭ​គេ​និយាយ​ផ្អើល​ត​ៗ​គ្នា​ថា មានកូន​គោ​ងាប់ មិនដឹង​ត្រូវ​សត្វ​អ្វី​ខាំ​ហែក​ស៊ី​ទេ អស់​ឆ្អឹងខ្នង ឆ្អឹងជំនីរ និងគ្រឿងក្នុងទើប​គាត់​(​សាក្សី​) រត់​ទៅ​មើលឃើញ​មានកូន​គោ​ត្រូវ​សត្វ​អ្វី​ខាំ​ស៊ី​មែន​។

ចំពោះ​ករណី​នេះ លោក អ៊ូច សា​វី មេ​ប៉ុ​ស្ដ៏​ត្រាង ក៏​មិន​ទាន់​ហ៊ាន​សន្ន​ដ្ឋា​ន​បែប​នេះ​ណា​ដែរ ព្រោះ​កូន​គោ​នោះ​ងាប់​ដូច​ចម្លែក​ពេក បាត់បង់​សេរី​រា​ង្គ​មួយ​ផ្នែក​ខាងលើ សល់​តែ​ផ្នែក​ខាង​ក្បាល ជើង​មុខ ជើង​ក្រោយ​។ ដោយឡែក​ នៅ​ជុំវិញ​តំបន់​កើតហេតុ ក៏​រក​មិនឃើញ​ស្លាកស្នាម ឬ សំណល់​ភស្ដុ​តាង នៃ​ឆ្អឹង​គោ​ដែរ​។

​លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង​បាន​បញ្ជាក់​ថា នៅ​តំបន់​នោះ​ មាន​តែ​វាលស្មៅ ផ្ទះ​អ្នក​ភូមិ ចម្ការ​ដំឡូង​មី តែ​គ្មាន​ព្រៃ គ្មាន​ភ្នំ ដែល​គូ​ឲ្យ​សង្ស័យ​ថា អាច​មាន​សត្វ​កាច​សាហាវ​រស់នៅ​ដែរ​។ លោក​អធិការ​រូប​នេះ​បាន​ចាត់​ទុក​ការ​ប្រទះ​ឃើញ​បំណែក​​​កូន​គោ​នេះ គឺជា​រឿង​ចម្លែក​បំផុត​ ។

មិន​ថា រូប​លោក ឬ​ប្រជាពលរដ្ឋ​នោះ​ទេ​ សុទ្ធតែ​មាន​ច​ម្ង​ល់ និង​ចោទ​ជា​សំនួ​រថា តើ​អាច​ត្រូវ​សត្វ​កាច​សាហាវ​ខាំ​ហែក​ស៊ី ឬ​ត្រូវ​មនុស្ស​សម្លាប់​ភ្លះ​​យក​សាច​មួយ​ផ្នែក ? ប៉ុន្តែ​បើ​ត្រូវ​សត្វ​សាហាវ​ខាំ​ហែក​ស៊ី ម្ដេច​ស៊ី​ទាំង​ឆ្អឹង ? បើ​ត្រូវ​មនុស្ស​សម្លាប់​កូន​គោ​នោះ ម្ដេច​មិន​យក​កូន​គោ​ទាំងមូល ? នេះ​ជាស​ម្ង​ល់​០២​ថ្ងៃ​កន្លែង​មក​ហើយ នៅ​តែ​រក​ហេតុផល​មិនឃើញ​។ ប៉ុន្តែ​សមត្ថកិច្ច​និង​អ្នក​ភូមិ​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​នៅឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ