ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ស្នើ​ក្រសួង​​ត្រូវគិតគូរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ជាប់​​ពន្ធ​​នា​គារ​​

2 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ប្រាប់​ឲ្យក្រសួង​ពាក់ព័ន្ធ​គិតគូរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​រហូត​ដល់​កូន​មាន​អាយុ​២ឆ្នាំ ដូច​កម្មការិនី​ និង​មន្ត្រីរាជការ​។ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​គរុ​សិស្ស…

​រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ប្រាប់​ឲ្យក្រសួង​ពាក់ព័ន្ធ​គិតគូរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​រហូត​ដល់​កូន​មាន​អាយុ​២ឆ្នាំ ដូច​កម្មការិនី​ និង​មន្ត្រីរាជការ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​គរុ​សិស្ស និងសម្ភោ​ធ​អគា​អន្តវេ​សិ​កដ្ឋា​ន​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ សម្តេច​ធិ​បតី នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ឯកឧត្តម ហេង សួរ និង​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចគិតគូរ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ កំពុង​ជាប់​ពន្ធនាគារ ដែល​កន្លង​មក​យើង​មាន សម្រាប់​កម្មការិនី និង​មន្ត្រីរាជការ​។ ឥលូវ​សូម​គិតគូរ​ផង​ចំពោះ​ពិរុទ្ធជន​នៅ​ក្នុង​គុក​»​។

​ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​ ទាក់ទិន​នឹង​ករណី​ស្ត្រី​ជាប់​ពន្ធនាគារ​មាន​ផ្ទៃពោះ​នេះ ​ត្រូវ​បាន រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា ​អ្នកនៅ​ក្នុងគុក​ក៏​មាន​អ្នកខ្លះ​មាន​ផ្ទៃពោះ​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា​៖ « គាត់​មាន​ទម្ងន់ អី​ញ្ចឹ​ង​គាត់​ក៏​ត្រូវ​មានការ​គិតគូរ ទោះបីជា​ម្តាយ​ជាប់​ពន្ធនា​គារ ដោយសារ​ម្តាយ​មានកំ​ហុ​ស តែ​កូន​អត់​បាន​ធ្វើ​ខុស​ទេ »​។

​ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា​ កន្លង​មក ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្លាប់​បាន​លើក​គោលការណ៍​គិតគូរ ​ចំពោះ​ស្ត្រី​ជាប់​ពន្ធនាគារ​នេះ ដោយ​ការ​គិត​មិន​មាន​ចំនួន ច្រើន​នោះ​ទេ ប៉ុន្តែ​ត្រូវ​គិតគូរ​។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « យើង​ត្រូវ​គិតគូរ អំពី​អត្ថ ប្រយោជន៍ ផ្តល់​ជូន​គាត់​ទៅ​ដល់​ស្ត្រី​ជាប់​ទោស ហើយ​កំពុង​តែ​មាន​ទម្ងន់ ហើយ បាន​ឆ្លងទន្លេ ដោយ​ឧត្តម​ដូច​ប្រជាពលរដ្ឋ ទូទៅ និង​មន្ត្រីរាជការ​»​។

​ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ធិ​បតី​បាន​អះអាង​ថា ​ករណី​កូន​នៅ​ក្នុង​ផ្ទៃ​នេះ​ដែល​គឺ​កូន​មិន​បាន​ធ្វើ​ខុស​ទេ ហើយ​សម្តេច​ផ្ទាល់​ក៏​ធ្លាប់​ប្រាប់​ថ្នាក់ដឹកនាំ​បរទេស​ថាស​ម្តេច​ធ្លាប់ ជាប់​ពន្ធនាគារ ផង​ដែរ​នៅ​ពេល​សម្តេច​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ក្នុង​សម័យ​ខ្មែរក្រហម​។

​សម្តេច​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ធ្លាប់​ប្រាប់​មេដឹកនាំ​បរទេស​មួយ​ចំនួន​ថា​ខ្ញុំ​ធ្លាប់​ជាប់គុក​ដែរ ហើយ គេ​ថា​ជាប់គុក​រឿង​អ្វី​ដែរ​ហ្នឹង? អត់​ទេ​! គឺ​កាល​ពុករ​ត់ទៅ វៀតណាម គេ​ចាប់​ម៉ែ​ដាក់គុក ហើយ ពេល​នោះ​ខ្ញុំ​ក៏​នៅ​ក្នុង​គុក​ដែរ ជា​ស្វ័យប្រវត្តិ​៧​ខែ​នៅ​ក្នុង​ពោះ​»​។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ខាង​បេឡា​ជាតិ​របប​សន្តិ​សង្គម​នៃ​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច​របស់​យើង​ពិនិត្យ ពិភាក្សា​គ្នា​មើល​រឿង​នេះ​។ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ត្រូវ​ពិនិត្យ​មើល​ករណី​នេះ វា​មិន​អស់​ប៉ុន្មាន​ទេ​តែ​អស់​ប៉ុន្មាន​ក៏​ត្រូវធ្វើ​ដែរ ព្រោះ​វា​ជា​កូនចៅ​របស់​យើង ។

​សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ទៀត​ថា​៖«​ម្តាយ​ធ្វើ​ខុស គឺជា​រឿង​គាត់​ទទួលកំហុស ប៉ុន្តែ​នៅ​ពេល​គាត់​មាន​ផ្ទៃពោះ​កូន​នៅ​ជា​ក្មេង​ជា​កូនចៅ​របស់​យើង ហើយគ្នា​អត់​ដឹង​អ្វី​ទេ​។ ដូច្នេះ​ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍​ដែល​យើង​បើក​ជូន ។ អី​ញ្ចឹ​សូម​គិតគូរ​រឿង​ហ្នឹង ដូច​ក្មេង​ៗ​ផ្សេង​ៗ​ទៀត​រហូត​ដល់​២​ឆ្នាំ តាម​គោលការណ៍​របស់​យើង​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ