ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ដកដើម​ក្រាថុំ​នៅតាម​បន្ទាត់​ព្រំដែន​នៅ​ស្រុក​ម៉ា​ឡៃ​ ​

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុទ្ធនាការ​ដក​ដើម​ក្រា​ថុំនៅ​តាម​បន្ទាត់​ព្រំដែន ដោយនាំគ្នា​កាប់​ដុត​កម្ទេច​​​ចោល​ចំនួន​១៣​ដើម​ ធ្វើឡើងនៅ​ថ្ងៃ​ទី​០៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤ ស្ថិត​​នៅ​ស្រុក​ម៉ា​ឡៃ​ ។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុទ្ធនាការ​ដក​ដើម​ក្រា​ថុំនៅ​តាម​បន្ទាត់​ព្រំដែន ដោយនាំគ្នា​កាប់​ដុត
​កម្ទេច​​​ចោល​ចំនួន​១៣​ដើម​ ធ្វើឡើងនៅ​ថ្ងៃ​ទី​០៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤ ស្ថិត​​នៅ​ស្រុក​ម៉ា​ឡៃ​ ។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​ក្រោយ​ទទួល​ព័ត៌មាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ហាមឃាត់​ទីតាំង​ផលិត​ទឹក​ក្រា​ថុំ​ និង​កាប់​បំផ្លាញ​ចោល​នៅ​ដើម​ក្រាថុំ​ដែល​ត្រូវ​បាន​លួចលាក់​ដាំ ​ដើម្បី​ផលិត​ជា​ភេ​សជ្ជៈ​ទឹក​ក្រាថុំ​ដែល​ជា​រុក្ខជាតិ​ញៀន​ត្រូវ​បាន​ហាមឃា​ត់​ ។

លោក​បាន​បញ្ជាក់​ថា ​​ក្រោយ​ប្រជុំ​ក្រុមការងារ​ស្រុក​ម៉ា​ឡៃ ​ហើយ​អោយ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​មានការ​លួចលាក់​ដើម​ក្រា​ថុំ ​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ទៅ​កាប់​ និង​ដុត​កម្ទេច​​ចោល​ចំនួន​១៣​ដើម ​ដែល​មាន​អាយុ​ប្រហែលជា​២​ ទៅ​៣​ឆ្នាំ​ ស្ថិតក្នុង​​ភូមិ​ឈើទាល​ចំនួន​៧​ដើម, ​ភូមិ​ចាន់​គី​រី​ចំនួន​៥​ដើម, ភូមិ​ស្វាយព្រៃ​ចំនួន​១​ដើម​ ដែល​នៅ​ក្នុងភូមិ​សា​ស្ត្រ ​ស្រុក​ម៉ា​ឡៃ​ ។

លោក ស្វាយ ជា បាន​បញ្ជាក់​ថា ​នៅ​ពេល​ដែល​ក្រុមការងារ​ចម្រុះ​ចុះ​កាប់​បំផ្លាញ​និង​ដុត​ចោល​ដើម​ក្រា​ថុំ​ចំនួន​១៣​ដើម​ មាន​ម្ចាស់​បាន​ដាំ​ចំនួន​៨​នាក់ ​ដែល​ដាំ​សម្រាប់​ប្រើប្រាស់​ត្រូវ​បាន​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​ដាំ​ដើម​ក្រា​ថុំបន្ត​ទៀត ​ព្រោះ​ជា​រុក្ខជាតិ​ដែល​មាន​សារ
​ធា​តុ​ញៀន ​ត្រូវ​បាន​ហាមឃាត់​​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ