ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​កន្លែង​ស្នាក់​នៅ កន្លែង​លក់​ម្ហូបអាហារ ក្នុង​ខេត្តកំពត តម្លើង​ថ្លៃ សូម​ថត​ឈ្មោះ​ទីតាំង និង​តម្លៃ​នោះ​ចូល​មក​ផេ​ក

2 ខែ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ នេះ​រដ្ឋបាល​ខេត្តកំពត មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ខេត្ត​ដោយ​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​សេនាធិការ​បាន​ប្រមូល​បញ្ជី​រាយ​មុខម្ហូប​សេវាកម្ម​ទេសចរណ៍​គ្រប់​ប្រភេទ​ទូ​ទាំង​ខេត្តកំពត មក​តម្កល់​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​រដ្ឋបាល​ខេត្ត…

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ នេះ​រដ្ឋបាល​ខេត្តកំពត មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ខេត្ត​ដោយ​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​សេនាធិការ​បាន​ប្រមូល​បញ្ជី​រាយ​មុខម្ហូប​សេវាកម្ម​ទេសចរណ៍​គ្រប់​ប្រភេទ​ទូ​ទាំង​ខេត្តកំពត មក​តម្កល់​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​រដ្ឋបាល​ខេត្ត ដើម្បី​រក្សា​ទុក​ត្រួតពិនិត្យ ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ទៅ​លើ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ហូប​ចុក មិន​ថា ថ្ងៃ​មាន​ពិធីបុណ្យ​ទាន ឬ ថ្ងៃ​ធម្មតា ។

សូម​ជម្រាប​ជូន​សាធារណជន ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​កម្សាន្ត នៅ​ខេត្តកំពត​ឱ្យ​បាន​ជ្រាប​ថា ប្រសិនបើ​មាន​កន្លែង​ស្នាក់​នៅ កន្លែង​លក់​ម្ហូបអាហារ ក្នុង​ខេត្តកំពត មានការ​តម្លើង​ថ្លៃ​ដែល​បងប្អូន​យល់​ថា មិន​សម​ស្រប សូម​ថត​ឈ្មោះ​ទីតាំង និង​តម្លៃ​នោះ​ចូល​មក​ផេ​ក​យើងខ្ញុំ​បាន រដ្ឋបាល​ខេត្ត និង​ធ្វើការ​ត្រួតពិនិត្យ​ជូន​ភ្លាម​ៗ ។

ចំពោះ​បងប្អូន​ប្រកប​របរ​លក់​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ​សូម​ចូលរួម​រក្សា​តម្លៃ​ដើម​ឱ្យ​បាន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ