ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​ចក្រ​ដំឡើង​កង់ និង​ម៉ូតូ​នៅ​វៀតណាម​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ

1 ខែ មុន

ទី​ក្រុង​ហាណូយ៖ វៀតណាម​ឆេះ​​ឡាន​កង់​ និង​ម៉ូតូ​អគ្គិសនី​​អស់​បី​ពាន់​គ្រឿង​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​​។ ​មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​នៅ​ក្នុង​រោង​ចក្រ​ដំឡើង​​យាន​ជំនិះ​អគ្គិស​នី​​របស់​ជប៉ុន​​មួយ​កន្លែង​នៅ​វៀតណាមនៅ​ពេល​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​។ សាក្សី​និយាយ​ថា​អគ្គិ​ភ័យ​ចាប់​ផ្ដើម​កើត​មាន​នៅ​រោង​ចក្រ​វៀត​ណាម​-​ជប៉ុន​នៃ​​ខេត្ត​ឡាង​សឺន (Lang Son) ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​តែ​ម្ដង​ បណ្ដាល​ឱ្យ​កង់​ និង​ម៉ូតូ​ដែលសុទ្ធ​តែ​​ប្រើ​អគ្គិសនី​ឆេះ​​អស់​រាប់​ពាន់​គ្រឿង​​​។…

ទី​ក្រុង​ហាណូយ៖ វៀតណាម​ឆេះ​​ឡាន​កង់​ និង​ម៉ូតូ​អគ្គិសនី​​អស់​បី​ពាន់​គ្រឿង​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​​។ ​មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​នៅ​ក្នុង​រោង​ចក្រ​ដំឡើង​​យាន​ជំនិះ​អគ្គិស​នី​​របស់​ជប៉ុន​​មួយ​កន្លែង​នៅ​វៀតណាមនៅ​ពេល​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​។ សាក្សី​និយាយ​ថា​អគ្គិ​ភ័យ​ចាប់​ផ្ដើម​កើត​មាន​នៅ​រោង​ចក្រ​វៀត​ណាម​-​ជប៉ុន​នៃ​​ខេត្ត​ឡាង​សឺន (Lang Son) ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​តែ​ម្ដង​ បណ្ដាល​ឱ្យ​កង់​ និង​ម៉ូតូ​ដែលសុទ្ធ​តែ​​ប្រើ​អគ្គិសនី​ឆេះ​​អស់​រាប់​ពាន់​គ្រឿង​​​។

ភ្លើង​ចាប់​ផ្ដើម​ឆា​ប​ឆេះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​។ ដោយ​សារ​ទី​នោះ​សម្បូរ​គ្រឿង​បរិក្ខារ​ និង​ធុង​អាគុយ​ដែល​បំពាក់​នៅ​លើ​កង់​ និង​ម៉ូតូ​ទាំង​នោះ​ ដូច្នេះ​ការ​ឆាប​ឆេះ​ពិត​ជា​មាន​សភាព​ឆាប់​រហ័ស​ណាស់​។ គ្រាន់​តែ​ចាប់​ផ្ដើម​មិន​បាន​ប៉ុន្មាន​ផង​ ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​ពេញ​រោង​ចក្រ​ អម​ដោយ​សំឡេង​​​ផ្ទុះ​​យ៉ាង​កង​រំពង​​ និង​មាន​​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។

​រោង​ចក្រ​ដំឡើង​កង់ និង​ម៉ូតូអគ្គិសនី​មួយ​កន្លែង​នេះ​មាន​វិសាល​ភាព​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃ​ដី​៣​ពាន់​ម៉ែត្រ​ការ៉េ​ និង​មាន​អគារ​​កម្ពស់​បី​ជាន់។ សំណាង​ល្អ នៅ​ពេល​ហេតុ​ការណ៍​នោះ​កើត​ឡើង​មិន​សូវ​មាន​បុគ្គលិក​ធ្វើ​ការ​ច្រើន​ពេក​ទេ​។ បុគ្គ​លិក​មានប្រហែល​​ត្រឹម​តែ​ពីរ​បី​នាក់​តែ​ប៉ុណ្ណោះ​ ហើយ​​ពួក​គាត់​អាច​ជម្លៀស​ខ្លួន​ចេញ​ពី​​ភ្លើ​ងឆេះ​នេះ​ដោយ​សុវត្ថិ​ភាព​គ្រប់​ៗ​គ្នា​។

នគរ​បាល​ប្រចាំខេត្ត​ឡាង​សឺន​បាន​ចាត់​កម្លាំង និង​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​សរុប​​មួយ​រយ​នាក់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ជា​បន្ទាន់​​។ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​ អគ្គិ​ភ័យ​​​ត្រូវ​បាន​ពន្លត់​ទាំង​ស្រុង​។ ប៉ុន្តែ​​ទម្រាំ​ដល់​ពេល​នោះ អ្វី​ៗ​សឹង​តែ​ហួស​ពេល​អស់​រលីង​។ រោង​ចក្រ​នេះ​​រង​គ្រោះ​យ៉ាងដំណំរ​, ដំបូល​រោង​ចក្រ​ត្រូវ​បាក់​រលំ​មក​ដី, ​​កង់ និង​ម៉ូតូ​អគ្គិស​នី​ រួម​ទាំង​គ្រឿង​បរិក្ខារ​មាន​តម្លៃ​ដទៃ​ទៀត​ត្រូវ​​បាន​ដុត​បំផ្លាំ​អស់​គ្មាន​សល់​​។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ឆេះ​រោង​ចក្រ​នេះ​ទេ​ ខណៈ​ដែល​​អាជ្ញា​ធរ​កំពុង​ចុះ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។ សូម​ជម្រាប​ថា​រោង​ចក្រ​​នេះ​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​២០០៩​។ ក្រុម​ហ៊ុន​នេះ​មាន​ឯក​ទេស​ខាង​ផលិត​កង់​ និ​ងម៉ូតូ​អគ្គិស​នី​។ នៅ​ក្នុង​មួយ​ថ្ងៃ​ៗ ​រោង​ចក្រ​​នេះ​អាច​ផលិត​កង់ និ​ងម៉ូតូ​បាន​​​៦​រយ​គ្រឿង​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ