ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ច្រើនដើម​ ខណៈ​ម្ចាស់​រត់គេចបាត់​

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ​ដែល​គេដាំក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះ

​ខេត្ត​បន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ​ដែល​គេដាំក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះកាប់​ និងដុតកម្ទេចចោលជិត៣០ដើម ក្រោយរកឃើញកន្លែងផលិតទឹកក្រាក់ថំ ។ គួររំលឹកថា ចុះ​ចា​.​ប់​ទីតាំង​ផលិត​ស្លឹក​ក្រាក់​ថំ ដែល​មាន​សារធាតុ​ញៀ​.​ន

​​ការចុះកាប់ និងដុតកម្ទេចចោលដើមក្រាក់ថំខាងលើ បានធ្វើឡើង​កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយក្រុមការងារចម្រុះបានចុះពិនិត្យហាមឃាត់ការផលិត និងចែកចាយទឹកក្រាក់ថំចំនួន៩ទីតាំង ត្រូវបានបិទ និងធ្វើកិច្ចសន្យាចំនួន១១នាក់ (ថៃ៥នាក់) ដែលផលិតទឹកក្រាក់ថំ ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ​ចំនួន២៧ដើមលើផ្ទៃដីទទឹង១០ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ ដែលដាំមាន​អាយុប្រមាណជា២ទៅ៣ឆ្នាំ ​និង​មាន​ហ៊ុមព័ទ្ធ​របងលួសបន្លា ដែលស្ថិតក្នុងភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា នៅពេលដែលកម្លាំងជំនាញស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ត្រូវបាន​លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរ​បាលក្រុងនិងអាជ្ញាធរមូលដ្ឋានចុះកាប់ និងដុតចោល ។ ព្រោះថាកន្លងមកបានដឹងថា ស្លឹកក្រាក់ថំត្រូវបាននាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ ទើបពេលនេះរកឃើញមាន​ដាំក្បែរព្រំដែន ត្រូវ​បាន​កាប់និងដុតបំផ្លាញចោល តែម្ចាស់ត្រូវបានគេចខ្លួនបាត់ហើយ កម្លាំងជំនាញនិងបន្តធ្វើការរុករកបន្តទៀតដើម្បីកាប់បំផ្លាញចោលអោយអស់ ព្រោះជាសាធាតុញៀនដែលប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ