ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចា.ប់ទីតាំងផលិតស្លឹកក្រាក់ថំ ដែលមានសារធាតុញៀ.ន

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​ហាមឃាត់​ទីតាំង​ផលិត​ទឹក (​ស្លឹក​ក្រាក់​ថំ​)​ដែល​មាន​សារធាតុ​ញៀ​.​ន ត្រូវ​បាន​ដកហូត និង​ម្ចាស់​ផលិត​រង​ចាំ​បទបញ្ជា​ដែល​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០២…

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​ហាមឃាត់​ទីតាំង​ផលិត​ទឹក (​ស្លឹក​ក្រាក់​ថំ​)​ដែល​មាន​សារធាតុ​ញៀ​.​ន ត្រូវ​បាន​ដកហូត និង​ម្ចាស់​ផលិត​រង​ចាំ​បទបញ្ជា​ដែល​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ភូមិសាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ផ្ទាល់​ចូលរួម​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទឹក (​ស្លឹក​ក្រាក់​ថំ​) ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត រហូត​ដល់​រសៀល​ម៉ោង​១១ ចុះ​ពិនិត្យ​បាន​ចំនួន​៥​កន្លែង និង​ដកហូត​សម្ភារៈ​ផលិត និង​ទឹក​ច្រក​ដប បាន​យ៉ាងច្រើន ។

លោក​បាន​បញ្ជាក់​ថា ៖ ការ​ចុះ​ប្រតិបត្តិការ​ពិនិត្យ​ទីតាំង​ផលិត​ទឹក​ខាងលើ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ដកហូត​សម្ភារៈ​ផលិត និង​ទឹក​ត្រូវ​បាន​ដកហូត ហើយ​ម្ចាស់​ផលិត​ចំនួន​៥​កន្លែង ត្រូវ​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​ផលិត​ហើយ​រង់ចាំ​បញ្ជា និង​ចំណាត់ការ​បន្ត ។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ី​ន​ដេ​ត ស្នងការ​រង​ទទួល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ការ​ចុះ​ប្រតិបត្តិការ​ពិនិត្យ​ទីតាំង​ផលិត​ទឹក​ត្រូវ​បាន​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​ជំនាញ​បាន​ហាមឃាត់​អោយ​បញ្ឈប់​សកម្មភាព​ផលិត​ព្រោះ​ស្លឹក​នេះ ត្រូវ​បាន​ឈ្មួញ​ទិញ​នាំ​ចូល​ពី​ប្រទេស​ថៃ នាំ​យក​មក​ផលិត​ទឹក​លក់​ដែល​ជា​ប្រភេទ​គ្រឿង​ញៀ​.​ន​ដែល​មាន​សារធាតុ​ផ្សំ ។

លោក​បាន​បញ្ជាក់​ថា ៖ ទឹក​ស្លឹក​ក្រាក់​ថំ ដែល​ផលិត​ច្រក​ដប​លក់ គឺជា​សារធាតុ​ដែល​អ្នកទិញ​ប្រើប្រាស់ (​អត់ងងុយ​ដេក​ធ្វើ​ការងារ​ស៊ូ​) តែ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន មិន​ទាន់​ចែង និង​ហាមឃាត់​នៅឡើយ​ទេ តែ​ជំនាញ​កំពុង​យក​ទឹក​ដែល​ផលិត និង​ដកហូត​មក​ផ្ញើ​ទៅ​ឡា​បូ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ក្រោយ​ពី​មានការ​ផុសផុល នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ជាប់​ជាយ​ដែន និង​រង់ចាំ​បញ្ជា​និង​ត្រូវ​អនុវត្ត​យ៉ាងម៉េច​សម្រាប់​អ្នក​ដែល​ផលិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ