ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​សមត្ថកិច្ច​ខណ្ឌទួលគោក ប្រដាប់​ដោយ​ខែល ដំបង សំណាញ់ ​ព័ទ្ធ​ចាប់​ជន​មាន​សតិ​មិន​គ្រប់ បា.ញ់កាំភ្លើ.ង​ផាវ ស្មាន​តែ​កាំភ្លើង​ពិត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​ផាវ​ជា​ច្រើន​គ្រាប់ ស្មាន​តែ​ផ្ទុះអាវុធ បង្ក​អោយ​មានការ​ភ័យ​ខ្លាច និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រាយការណ៍ ទៅ​សមត្ថកិច្ច​គ​របាល និង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ប្រដាប់​ដោយ​ខែល…

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​ផាវ​ជា​ច្រើន​គ្រាប់ ស្មាន​តែ​ផ្ទុះអាវុធ បង្ក​អោយ​មានការ​ភ័យ​ខ្លាច និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រាយការណ៍ ទៅ​សមត្ថកិច្ច​គ​របាល និង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ប្រដាប់​ដោយ​ខែល ដំបង និង​សំណាញ់ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ដែល​មាន​សតិ​មិន​ប្រក្រតី​(​ស​សៃ​ប្រសាទ​) ព្រមទាំង​ដកហូត​បាន​កាំភ្លើង​បាញ់​ផាវ និង​កាំបិត​ជា​ច្រើន​ដើម ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​០៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​ចំណុច នៅផ្ទះ​លេខ 56 ផ្លូវ​21B ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​រូប​នោះ មានឈ្មោះ ធី អាយុ​ជាង​៣០​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ជនសង្ស័យ​គឺជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​តែងតែ​កាន់​កូនកាំបិត​ចិត្តបន្លែ គំរាម​រក​ចាក់​អ្នក​ភូមិ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ មិនដឹង​ជា​ជន​នោះ បាន​កាំភ្លើង​បាញ់​ផាវ មកពីណា​ទេ ហើយ​បាន​បាញ់​ជា​ច្រើន​គ្រាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ ស្មាន​តែ​កាំភ្លើង​ពិត ។ បន្ទាប់​ពី​ឮ​សំឡេង​ផ្ទុះ ដូច​អាវុធ​នោះ អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌទួលគោក រួម​មាន កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ ប្រដាប់​ដោយ​ខែល ដំបង និង​ដែក ព្រមទាំង​មាន​សំណាញ់ មក​បង់​ចាប់​ជនសង្ស័យ ទៀត​ផង ។

តាម​ព័ត៌មាន​អោយ​ដឹង​បន្ត​ថា ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​ប្រមាណ​១​ម៉ោង ទើប​ចាប់​បាន​ជនសង្ស័យ ដែល​មាន​សតិ​មិន​ប្រ​ក្រ​តិ​(​ស​សៃ​ប្រសាទ​) ហើយ​ដកហូត​បាន​កាំភ្លើង​បាញ់​ផាវ និង​កាំបិតប៉័ងតោ និង​កូនកាំបិត​ជា​ច្រើន ដែល​ជន​នោះ​លាក់​ទុក ។

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​សាកសួរ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា សមត្ថកិច្ច បន្ត​ចាត់ការ​តាម​នីតិ​វី​ធី ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ