ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឆ្មក់​បង្ក្រាប​ឡានដឹកឈើ​របស់​ថៅកែ​ឈ្មោះ​រ​ត្ន័ ប្រគល់​ឱ្យ​មេព្រ

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ រថយន្ត​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង ​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​រថយន្ត​របស់​ថៅកែ​ឈ្មោះ រ​ត្ន័ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់​បាន ខណៈ​ដែល​ថៅកែ​រកស៊ី​ឈើ​ឈ្មោះ រ​ត្ន័ ដឹកឈើ​ជាង​៣​ម៉ែត្រគូប​ចេញពី​តំបន់​ជាំ…

ខេត្តកំពង់ស្ពឺ ​៖ រថយន្ត​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង ​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​រថយន្ត​របស់​ថៅកែ​ឈ្មោះ រ​ត្ន័ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់​បាន ខណៈ​ដែល​ថៅកែ​រកស៊ី​ឈើ​ឈ្មោះ រ​ត្ន័ ដឹកឈើ​ជាង​៣​ម៉ែត្រគូប​ចេញពី​តំបន់​ជាំ ​យក​មក​ទីរួមខេត្ត​កំពង់ស្ពឺ​ ដើម្បី​លក់​បន្ត ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​តែ​ម្តង​។

ការ​ឃាត់​រថយន្ត​កែ​ច្នៃ​ដឹកឈើ​របស់​ថៅកែ​ល្បីឈ្មោះ រ​ត្ន័ នេះ​ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ
តុលា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ពេល​ដែល​រថយន្ត​ដឹកឈើ​​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ចេញពី​តំបន់​ជាំ ដឹក​ឆ្លងកាត់​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ស្នាក់​ការ​សមត្ថកិច្ច​ជា​ច្រើន​ទៀត ទើប​មក​ដល់​ជិត​តំបន់​តេ​ទឹក​ពុះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​បាន​តែ​ម្តង​។

បើ​តាម​មន្ត្រី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹកឈើ​ខាងលើ​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ រួច​មក​កម្លាំង​ជំនាញ​បាន​ធ្វើការ​បង្ក្រាប​ករណី​ដឹក​ជ​ញ្ចូ​ន​ផល​អនុ​ផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត ។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​​ ​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់​ស្ពឺ​ធ្វើការ​បង្ក្រាប​បាន​ខាងលើ​នេះ ជា​រថយន្ត​ដឹកឈើ​របស់​ថៅកែ រ​ត្ន័ អាយុ​ជិត​៤០​ឆ្នាំ រស់នៅ​ម្តុំ​ប្រឡាយ​ច្បារមន ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ជា​មេ​ឈ្មួញ​ល្បីឈ្មោះ​មួយ​រូប​ខាង​រកស៊ី​បទល្មើស​ព្រៃឈើ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ មិន​ដែល​ឃើញ​មាន​អាជ្ញាធរ និង​សមត្ថ​កិច្ច​ជំនាញ​ណា​ចាប់​បង្ក្រាប​បាន​ទាល់តែ​សោះ ទើបតែ​ពេល​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​នេះ ហើយ​ម្ចាស់​រត់គេច​ខ្លួន​បាត់​។

បច្ចុប្បន្ន រថយន្ត​និង​ឈើ​របស់​ថៅកែ រ​ត្ន័ ដែលកងរាជអាវុធហត្ថ​បង្ក្រាប​បាន​នេះ បាន​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​តា​សាល និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ឲ្យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​កំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ