ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ច្បារ​អំពៅ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​វេលា​ម៉ោង​០៨​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថិត​ចំណុច​ផ្ទះ​លេខ​១០​បេ ផ្លូវលំ ក្រុម​១១…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​វេលា​ម៉ោង​០៨​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថិត​ចំណុច​ផ្ទះ​លេខ​១០​បេ ផ្លូវលំ ក្រុម​១១ ភូមិ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់​ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​០៨​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពីសា​លា​ខណ្ឌ​ច្បារ​អំពៅ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៤​ម៉ែត្រគូប ។

ដោយឡែក ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ផ្ទះល្វែង ទំហំ (៥​ម៉ែត្រ x ២០​ម៉ែត្រ​) ឆេះ​ផ្ទះ​លែ្វ​ង​ជាន់​ទី​១ ចំនួន​០១​ល្វែង រួម​មាន​ម៉ាស៊ីនត្រជាក់​ចំនួន​០១​គ្រឿង​, កង្ហារ​ចំនួន​០១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​០៨​និង​៥០​នាទី​ព្រឹក​នា​ថ្ងៃ​ដដែល ។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ។ ទោះជា​យ៉ាងណា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ