ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង F-16 របស់​យោធា​ថៃ បន្ត​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុងស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ អូរ​កូនតឹង ឃុំ​ស្រែ​ណូ​យ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ អូរ​កូនតឹង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប និង ភូមិសាស្ត្រ ឃុំ​សា​អែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ៖

-​នៅ​ម៉ោង ១៦:១៨​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ក្នុងភូមិ​សាស្ត្រ អូរ​កូនតឹង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។
-​នៅ​ម៉ោង ១៧:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចូល​ក្នុងភូមិ​សាស្ត្រ ឃុំ​សា​អែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

កងកម្លាំង​កម្ពុជា បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ