ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​ភៀស​សឹក​មក​ពី​ខេត្តឧត្តរមានជ័យ​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាបដោយសារ​ផ្សែង​ពុ.ល​បាន​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អង្គរ

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ កុមារី​ម្នាក់​ដែល​ភៀស​សឹកមក​ពី​ខេត្តឧត្តរមានជ័យ មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប​ដោយសារ​ផ្សែង​ពុល ហើយ​ទទួលមរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អង្គរ ត្រូវ​បាន​រដ្ឋបាល​ខេត្ត ឧ​ប​ត្ថ​ម​ជូន​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ កុមារី​ម្នាក់​ដែល​ភៀស​សឹក
មក​ពី​ខេត្តឧត្តរមានជ័យ មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប​ដោយសារ​ផ្សែង​ពុល ហើយ​ទទួល
មរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អង្គរ ត្រូវ​បាន​រដ្ឋបាល​ខេត្ត ឧ​ប​ត្ថ​ម​ជូន​គ្រឿង​ឧបភោគ
បរិភោគ​និង​ថវិកា ជូន​ដល់​ក្រុម​គ្រួសារ​សព ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ ។

ក្នុង​ឱកាស​នោះ លោកស្រី ស៊ិ​ន ណ​ម និងលោកស្រី ជា សុខ​នួន សមាជិកា​ក្រុមប្រឹក្សា​ខេត្ត តំណាង​រដ្ឋបាល​ខេត្ត បាន​នាំ​យក​អំណោយ​និង​ថវិកា​របស់​រដ្ឋបាល​ខេត្ត ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ
នៃ​សព​កុមារី សេង សុ​ខេ​ង ហៅ គា អាយុ​១៤​ឆ្នាំ ដែល​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ ដោយសារ​ត្រូវ​ផ្សែង​ពុល និង​ភាព​តក់ស្លុត​ភ័យ​ខ្លាច​គ្រាប់​ផ្លោង​របស់​ទាហាន​សៀម​ឈ្លានពាន ។ កុមារី​រូប​នេះ បាន​ជម្លៀស​មក​ពី​ជួរ​មុខ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ។

សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​កុមារី​ខាងលើ បាន​ភៀស​សឹក​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត
ប្រាសាទ​ត្រាំ​នាគ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ហើយ​ស្នាក់​នៅ​បាន​២​យប់ ក៏​ប​ញ្ចូ​ន​កុមារី​រូប​នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផាអង្គរ​សៀមរាប បាន​រយៈពេល​៧​យប់ ក៏​ទទួលមរណភាព​បាត់​ទៅ ។

ក្រោយ​ពី​កុមារី​រូប​នេះ​មរណភាព​ភ្លាម និង​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក៏​ដូច​ជា​ការ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ភៀស​សឹក​មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ឯកឧត្តម​ក៏​បានឱ្យ​ក្រុមការងារ​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​រួមមាន អង្ករ​២​បាវ ស្នើ​នឹង​១០០​គីឡូក្រាម មី​ខ្លាឃ្មុំ​៤​កេស ត្រីខ​៤​យួរ សាច់ក្រក​៥​គីឡូក្រាម ទឹកបរិសុទ្ធ​៤​កេស ទឹកក្រូច​កូកាកូឡា​៤​កេស និង​ប្រាក់​២​លាន​រៀល ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ