ប្រទេសនីហ្សេរីយ៉ា ៖ តាមបណ្ដាញសង្គមXអ្នកនាំពាក្យវិមានប្រធានាធិបតីនីហ្សេរីយ៉ា បានបង្ហាញរូបថតមួយពីបណ្ដាកុមារសើចញញឹមនៅខាងក្រោយរថយន្តបឺស១គ្រឿង ។ តាមកាសែតSUNDAY DARE ថា សិស្សសាលាទាំងនោះជាផ្នែកមួយនៃសិស្សសាលា១៣០នាក់ ដែលត្រូវចាប់ពង្រត់កាលពីយប់ថ្ងៃទី២១វិច្ឆិកាមក នៅកន្លែងស្នាក់នៅនៃសាលាកាតូលិកសាំងម៉ារី ស្ថិតនៅភូមិប៉ាពីរីជាភូមិដាច់ស្រយាលមួយនាភាគខាងជើងនីហ្សេរីយ៉ា។
អ្នកនាំពាក្យរូបនោះនិយាយថា សិស្សសាលា១៣០នាក់ទៀត ដែលត្រួវចាប់ពង្រត់នៅនីហ្សេត្រូវបានដោះលែង ដូច្នេះលែងមាននៅសល់សិស្សសាលាណាម្នាក់ដែលនៅជាប់បង្ខាំងទុកទៀតឡើយ។ កុមារប្រមាណ១០០នាក់ត្រូវបានដោះលែងលើកទីមួយ។
តាមប្រភពអ.ស.បថា សិស្សសាលាដែលត្រូវបានដោះលែងទាំងនោះ ត្រូវដឹកនាថ្ងៃទី២២ធ្នូទៅកាន់ទីក្រុងមីនណារដ្ឋធានីនៃរដ្ឋនីហ្សេ។ តាមសមាគមគ្រឹស្តនីហ្សេរីយ៉ាថា សិស្សសាលា៣១៥នាក់ និងបណ្ដាសមាជិកបុគ្គលសាលា ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី២១វិច្ឆិកា។
ក្នុងចំណោមពួកគេ ប្រមាណជា៥០នាក់អាចរត់គេចខ្លួនបានពីក្រុមពួកចាប់ពង្រត់។ សិស្សសាលាដែលត្រូវបានដោះលែងចុងក្រោយទាំងនេះ គឺក្រោយការដោះលែងសិស្សសាលាប្រមាណ១០០នាក់កាលពីថ្ងៃទី៧ធ្នូ៕
ចែករំលែកព័តមាននេះ