ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​សម្ងាត់​ថា​​រុស្ស៊ី​កំពុង​អភិ​វឌ្ឍ​អា.វុ.ធ​សម្រាប់​​បា.ញ់​ទម្លាក់​ផ្កាយ​រណប​របស់​អ៊ីឡន​ម៉ាស់

4 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ភ្នាក់​ងារ​សម្ងាត់​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ចំនួន​២​កំពុង​សង្ស័យ​ថា​រុស្ស៊ី​ទំនង​ជា​សម្ងំ​ផលិត​អាវុធ​ស៊េរី​ទំនើប​ដើម្បី​បាញ់​ទម្លាក់​ផ្កាយ​រណប​របស់​ក្រុមហ៊ុន​ស្តា​លីង (Starlink) របស់​លោក​អ៊ីឡន​ម៉ាស់ (Elon Musk)។ អាវុធ​របស់​រុស្ស៊ី​នោះ​គឺ​បង្គុំ​អំបែង​គ្រាប់​ប្រៀប​ដូច​ជា​ផ្ទាំង​ពពក​ហោះ​ទៅ​ជិត​ផ្កាយ​រណប រួច​កម្ទេច​ចោល​តែ​ម្ដង​។ គោល​បំណង​សំខាន់​គឺ​បន្ថយ​ឥទ្ធិ​ពល​របស់​ក្រុម​បស្ចិម​ប្រទេស​កុំ​ឱ្យ​មាន​ប្រៀប​ខ្លាំង​ពេក​នៅ​ក្នុ​ងវិស័យ​អវកាស​ព្រោះ​ពួក​គេ​ជួយ​អ៊ុយ​ក្រែន​ច្រើន​ណាស់​នៅ​ក្នុង​សង្គ្រាម​។​ ឯក​សារ​សម្ងាត់​ដែល​អ្នក​សារ​ព័ត៌​មាន​ទទួល​បាន​នោះ​អះ​អាង​ថា​អាវុធ​របស់​រុស្ស៊ី​នឹង​វាយ​ប្រ​ហារ​ផ្កាយ​រណប​របស់​ក្រុម​ហ៊ុន​ស្តាលីង​ដោយ​អំបែង​រាប់​សែន​គ្រាប់​ដែល​មាន​កម្ដៅ​ខ្លាំង​​ដែល​អាច​នឹង​​បាញ់​កម្ទេច​ផ្កាយ​រណប​ច្រើន​គ្រឿង​​នៅ​ក្នុង​ពេល​តែ​មួយ​។…

ទី​ក្រុង​ម៉ូស្គូ៖ ភ្នាក់​ងារ​សម្ងាត់​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ចំនួន​២​កំពុង​សង្ស័យ​ថា​រុស្ស៊ី​ទំនង​ជា​សម្ងំ​ផលិត​អាវុធ​ស៊េរី​ទំនើប​ដើម្បី​បាញ់​ទម្លាក់​ផ្កាយ​រណប​របស់​ក្រុមហ៊ុន​ស្តា​លីង (Starlink) របស់​លោក​អ៊ីឡន​ម៉ាស់ (Elon Musk)។ អាវុធ​របស់​រុស្ស៊ី​នោះ​គឺ​បង្គុំ​អំបែង​គ្រាប់​ប្រៀប​ដូច​ជា​ផ្ទាំង​ពពក​ហោះ​ទៅ​ជិត​ផ្កាយ​រណប រួច​កម្ទេច​ចោល​តែ​ម្ដង​។ គោល​បំណង​សំខាន់​គឺ​បន្ថយ​ឥទ្ធិ​ពល​របស់​ក្រុម​បស្ចិម​ប្រទេស​កុំ​ឱ្យ​មាន​ប្រៀប​ខ្លាំង​ពេក​នៅ​ក្នុ​ងវិស័យ​អវកាស​ព្រោះ​ពួក​គេ​ជួយ​អ៊ុយ​ក្រែន​ច្រើន​ណាស់​នៅ​ក្នុង​សង្គ្រាម​។​

ឯក​សារ​សម្ងាត់​ដែល​អ្នក​សារ​ព័ត៌​មាន​ទទួល​បាន​នោះ​អះ​អាង​ថា​អាវុធ​របស់​រុស្ស៊ី​នឹង​វាយ​ប្រ​ហារ​ផ្កាយ​រណប​របស់​ក្រុម​ហ៊ុន​ស្តាលីង​ដោយ​អំបែង​រាប់​សែន​គ្រាប់​ដែល​មាន​កម្ដៅ​ខ្លាំង​​ដែល​អាច​នឹង​​បាញ់​កម្ទេច​ផ្កាយ​រណប​ច្រើន​គ្រឿង​​នៅ​ក្នុង​ពេល​តែ​មួយ​។ ប៉ុន្តែ​ផ្កាយ​រណប​ដែល​មិន​មែន​ជា​គោល​ដៅ​វាយ​ប្រហារ​ក៏​អាច​នឹង​រង​ការ​វាយ​ប្រហារ​ដោយ​អចេតនា​ផង​ដែរ​។

អ្នក​វិភាគ​យល់​ថា​អាវុធ​ប្រភេទ​នេះ​មិន​ទាន់​ដឹង​ថា​តើ​ប្រើ​ប្រាស់​ដោយ​ប្រសិទ្ធ​ភាព​ដោយ​មិន​ប៉ះ​ពាល់​អារម្មណ៍​​ក្រុម​ហ៊ុន​ ឬ​ប្រទេស​ដែល​មាន​ផ្កាយ​រណប​នៅ​លើ​អាកាស​ដែរ​ឬ​ទេ​​។ ​នៅ​លើ​អាកាស​ក៏​មាន​ផ្កាយ​រណប​របស់​ប្រទេស​ចិន រុស្ស៊ី និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​ជា​ច្រើន​ផង​ដែរ​​។ ពួក​គេ​ប្រើ​​​ផ្កាយ​រណប​ដើ​ម្បី​​បម្រើ​ឱ្យ​វិស័យ​ទូរគមនាគមន៍ ការ​ពារ​ជាតិ និង​តម្រូវ​ការ​សំខាន់​ៗ​ដទៃ​ទៀត​។​ បើ​សិន​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​ថ្នាក់​ហ្នឹង​ រុស្ស៊ី​ប្រហែល​ជា​មិន​ដាក់​ឱ្យ​ប្រើ​ប្រាស់​អាវុធ​ប្រភេទនេះ​ទេ​។​ នេះ​បើ​យោង​តាម​អ្នក​វិភាគ​។

ប៉ុន្តែ​​មេ​បញ្ជាការ​យោធា​កាណាដា​ទទួល​បន្ទុក​ខាង​អវកាស​ ឧត្ដម​សេនីយ៍​គ្រី​ស្តូហ្វឺ ហន​ណឺ (Christopher Horner) ថ្លែង​ថា​​គេ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​ថា​រុស្ស៊ី​មិន​ផលិត​អាវុធ​ប្រភេទ​នេះ​​​។ កាល​ពី​មុន​ អាមេរិក​ធ្លាប់​ចោទ​ប្រកាន់​ថា​រុស្ស៊ី​ក៏​កំពុង​ព្យា​យាម​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ទី​អវកាស​ផង​ដែរ។ រុស្ស៊ី​ធ្លាប់​បាន​ស្នើ​សុំ​ឱ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ឈប់​ការ​ដាក់​ពង្រាយ​អាវុធ​ដែល​អាច​ហោះ​ហើរ​ក្រឡឹង​ពី​លើ​ផែន​ដី​។ រុស្ស៊ីអះ​អាង​ថា​លោក​ពូទីន​គ្មាន​គម្រោង​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ទី​អវកាស​ទេ​។​ នេះ​បើ​យោង​តាម​ប្រភព​ពី​អេប៊ីស៊ី​អូស្ត្រាលី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ