ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត​លើកទឹកចិត្ត​វី​រ​កងទ័ព​ជួរ​មុខ​៦​នាក់​​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បា​ធា​យ

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ កងកម្លាំង​វី​រ​យុទ្ធ​ជន​ជួរ​មុខ​ចំនួន​៦​នាក់ ដែល​មាន​ជំងឺ​ចូល​មក​សម្រាក​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​បា​ធា​យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ព្យា​បាល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល​ច្រើន ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត​ពួក​គាត់​នឹងចាក​ចេញពី​មន្ទីរពេទ្យ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ទូច​ ហួត…

ខេត្តកំពង់ចាម ​៖ កងកម្លាំង​វី​រ​យុទ្ធ​ជន​ជួរ​មុខ​ចំនួន​៦​នាក់ ដែល​មាន​ជំងឺ​ចូល​មក​សម្រាក​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​បា​ធា​យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ព្យា​បាល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល​ច្រើន ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត​ពួក​គាត់​នឹងចាក​ចេញពី​មន្ទីរពេទ្យ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ទូច​ ហួត ប្រធាន​​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ មាន​ប្រសា​សន៍ឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី ២២ ​ធ្នូ ឆ្នាំ​២០២៥ ​។ ជាមួយ​នោះ​ ពួក​គាត់​នឹង​អញ្ជើញ​ត្រឡប់​ទៅ​អង្គភាព​ជួរ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ជាតិ​យើង​ ។

គួរ​រំលឹកថា នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការ​ងារ​​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ផ្ដល់​ជូន​វីរ​កងទ័ព​៦​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ​រួម​មាន ៖

១-ឈ្មោះ​ឈាង អូន ភេទ​ប្រុស អាយុ៥៤ឆ្នាំ

២-​ឈ្មោះញ៉ុ​ក វិ​ន ភេទ​ប្រុស អាយុ៥៤​ឆ្នាំ

៣-​ឈ្មោះណៃ នាង ​ភេទ​ប្រុស អាយុ​៥៦ឆ្នាំ

៤-​ឈ្មោះ​ចិន ថន ភេទ​ប្រុស អាយុ៥៤ឆ្នាំ

៥-​ឈ្មោះឈឿ​ន គី​ម ភេទ​ប្រុស អាយុ៣១ឆ្នាំ

៦-​ឈ្មោះកំសត់ កូប ភេទ​ប្រុស អាយុ៣៥ឆ្នាំ

សូម​បញ្ជាក់​ថា វីរ​កងទ័ព​ទាំង​៦​រូប​ខាងលើ បម្រើ​ការ​នៅ​អង្គភាព​យុទ្ធ​ភូមិភាគ​ទី​២ ប្រចាំការ​នៅ​ទិស​ប្រាសាទខ្នារ និង​ប្រាសាទ​តា​ក្របី ខេត្តឧត្តរមានជ័យ ។ ​ពេល​អញ្ជើញ​ជួប​ជាមួយនឹង​បង​ៗ​វី​រ​កងទ័ព ​ត្រូវ​បាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន​ សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​ជា​និច្ចកាល ប្រមុខ​ថ្នាក់ដឹកនាំ តែង​គិតគូរខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់​វីរ​កងទ័ព​យើង និង​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​ឯកា​នោះ​ឡើយ​ ។

ឯកឧត្តម​អភិបាលខេត្ត​ថ្លែង​ការ​កោតសរសើរ​ដល់​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព​របស់​យើង និង​ស្នើ​ឲ្យ​បង​ៗ​ខិតខំ​ថែទាំ​សុខភាព ស្តាប់​តាម​ការ​ណែនាំ​របស់​វេជ្ជបញ្ជា ដើម្បី​ឆាប់​បានជា​សះស្បើយ នឹង​អាល​បាន​ទៅ​បម្រើ​ជាតិ​មាតុភូមិ​ឡើង​វិញ ​។ ទន្ទឹម​នោះ ឯកឧត្តម អភិបាលខេត្តក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​សូម​យកចិត្តទុកដាក់​ថែទាំ និង​ព្យាបាល​ដល់​វីរ​កងទ័ព​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ការ​ចំណាយ​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​ ។  

សូម​បញ្ជាក់​ថា​ កាលពី​លើក​មុន​មាន​វី​រ​កងទ័ព​ពីរ​នាក់​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ដែរ ដោយសារ​តែ​មាន​បញ្ហា​តម្រង់​នោម គ្រាហ៍​នោះ​ទ័ព​សៀម​បាន​បាញ់​គ្រាប់​ស្រោច​ដូច​ទឹកភ្លៀង​តែ​ទឹកដោះ​ម្ដាយ​ថ្លៃ សូ​ម្បី​តែ​មួយ​គ្រាប់​ក៏​មិន​ត្រូវ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ