អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ឱ្យដាំដើមឈើ និងថែទាំតាមមុខផ្ទះរៀងៗខ្លួន
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្ត…
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្ត…
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្ត ក្រុង សង្កាត់ បានចុះផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្ម ជាប់នឹងដងផ្លូវស៊ីវត្ថា ដើម្បីជំរុញដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងចូលរួមថែរក្សាដើមឈើនៅតាមដងផ្លូវ ក្នុងការលើកកម្ពស់សោភ័ភាពតាមទីសាធារណៈ ក្នុងខេត្តសៀមរាប ។
លោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានដើមឈើនៅខាងមុខផ្ទះ ឬអាជីវកម្មរបស់ខ្លួន សូមជួយថែរក្សា ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វើក្រុងប្រែក្លាយជាក្រុងបៃតង ។
សូមបញ្ជាក់ថា តាមការណែនាំពីលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឱ្យរដ្ឋបាលក្រុង-ស្រុកទាំង១៣ ចលនាការដាំដើមឈើ នៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ព្រមទាំងកែប្រែក្រុង ស្រុក ឱ្យក្លាយជាតំបន់បៃតង ៕
ចែករំលែកព័តមាននេះ