ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! លោកតា១រូបមកដេកថែចៅព្យា​បាល​ជំងឺក្នុងពេទ្យ បែរជាកើតខ្យល់គស្លា.ប់

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់មកដេកមើលថែចៅកំពុង​ព្យាបាលជំងឺក្នុងមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់មកដេកមើលថែចៅកំពុង​ព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ស្រាប់តែ​កើតខ្យល់គដេកស្លាប់នៅលើគ្រែក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក បង្កការភ្ញាក់ផ្អើល​កាលពី​យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ស្ថិត​ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ មានឈ្មោះអៀម ចន្ទី ជាគ្រូពេទ្យបង្អែកស្រុកស្វាយចេក បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរលួសថា មានប្រជាពលរដ្ឋឈ្មោះ គី គិមឈុន ភេទប្រុស អាយុ​៥៦ឆ្នាំ រស់នៅភូមិប្រីយ៍ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានដេកស្លា.ប់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកស្វាយចេក។

នគរបាលបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ រុន ផល ត្រូវជាប្រពន្ធរបស់​បុរសរងគ្រោះ​បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ប្ដីរបស់គាត់បាន​មក​ដេកនៅក្នុងមន្ទីពេទ្យ ដើម្បីមើលថែចៅកំពុងព្យាបាលជំងឺ ។ ពេលនោះស្រាប់តែ​ប្រទះ​ឃើញប្ដីរបស់​គាត់​បានដេកស្លាប់នៅលើគ្រែក្នុងមន្ទីពេទ្យ ហើយគាត់ ក៏បានរាយការណ៍ប្រាប់លោកគ្រូពេទ្យឲ្យពិនិត្យមើលប្ដីរបស់គាត់ ។ បន្ទាប់មកលោកគ្រូពេទ្យបានប្រាប់គាត់ថា ប្ដីរបស់​គាត់​បានស្លា.ប់ដោយសារខ្យល់គ។

នគរបាលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម ក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យស.ពជនរងគ្រោះ ដែលមានសមាសភាពចូលរួមដូច​ជា ៖ នគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ, លោកនាយប៉ុស្តិ៍នគរបាលរលួសលោក គ្រូពេទ្យបង្អែកស្រុកស្វាយចេក និងក្រុមគ្រួសារសព ។

ក្រោយពេលពិនិត្យរួច ក្រុមការងារបានសន្និដ្ឋានថា​ ជនរងគ្រោះ​ស្លាប់ដោយសារខ្យល់គរ មិនពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ និងប្រគល់សពជនរងគ្រោះ​ជូនក្រុមគ្រួសារ ដើម្បី​រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ