ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចិន​ថ្មី​៖​កម្ពុជា​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​នៃ​ការ​អភិវឌ្ឍន៍ និង​ក្តី​រំពឹង​ទុក​ និង​ទំនុកចិត្ត​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក​វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរា ជា ណាចក្រ​កម្ពុជាបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ កម្ពុជា​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​នៃ​ការ​អភិ វឌ្ឍន៍…

រាជធានី​ភ្នំពេញ​ ៖ ​លោក​វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរា ជា ណាចក្រ​កម្ពុជាបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ កម្ពុជា​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​នៃ​ការ​អភិ វឌ្ឍន៍ និង​ក្តី​រំពឹង​ទុក​និង​ទំនុកចិត្ត​របស់​ប្រជាជន​កម្ពុជា​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​។

បន្ទាប់​ពី​មក​កាន់​ផ្នែក​ការទូត​នៅ​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤​លោក​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​រូប​នេះ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា​ឆ្នាំ ២០២៤៖«ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដែល​បាន​មក​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តងទៀត​! ប៉ុន្មាន​ឆ្នាំ​មកនេះ ខ្ញុំ​ពិតជា​មានសំណាង​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​ដង​ច្រើន​សា​» ។​

លោក​បន្ត​ថា​៖«រាល់ពេល​ដែល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​កម្ពុជា​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​នៃ​ការ​អភិវឌ្ឍន៍ និង​ក្តី​រំពឹង​ទុក​និង​ទំនុកចិត្ត​របស់​ប្រជាជន​កម្ពុជា​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​នេះ»។

លោក​ឯកអគ្គរដ្ឋទូត​ដែល​ពូកែរ​ផ្នែ​ការទូត​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​៖«​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដែល​បាន​ឆ្លងកាត់​មហាវិថី​ស៊ីជី​ន​ពីង មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​សីហ​នុ មហាវិថី​ម៉ៅ​សេ​ទុង និង​ទៅ​ដល់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​»​។

លោក​អះអាង​ថា​៖«​ខ្ញុំ​និង​សហការ​ជាមួយ​មិត្តភក្តិ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្ត​មរតក​នៃ​ចំណងមិត្តភាព​រវាង​ចិន​-​កម្ពុជា ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ឱ្យ​ទទួល​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​កាន់តែ​ច្រើន និង​ផ្តល់​ប្រយោជន៍​ជូ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​»៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ