ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីបំភ្លឺលើករណីពលរដ្ឋ២ភូមិលើកគ្នាដេ.ញកា.ប់.មន្ត្រីអាជ្ញាធរអប្សរា

3 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ លោក ភឿន សុភាព ភេទ​ប្រុស អាយុ៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប…

ខេត្តសៀមរាប ​៖ លោក ភឿន សុភាព ភេទ​ប្រុស អាយុ៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​ប្រាប់កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែមិថុនា ​ឆ្នាំ​២០២៤ ​ថា ចំពោះអាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចុះ​មក​រុះរើសំណង់ (​ផ្លូវ​បេតុង​) ខ្ញុំមិន​បាន​សម្រេច​នោះ មិន​មែន​ផ្លូវ​បេតុង​ទេ គឺ​​មុខភ្លឺស្រែ ហើយ​ខ្ញុំធ្វើស្រែដល់​ពេល​​ខ្ញុំសុំ​គេ​បាន​ហើយ ទើប​ខ្ញុំហ៊ាន​ធ្វើ ខណៈ​ពេល​នោះ ពលរដ្ឋ ប្រមាណ​១០០​នាក់​ឃើញ​អាជ្ញាធរ​អប្សរា​បើកឡាន និងម៉ូតូមក ក៏​ពួក​គាត់នាំ​គ្នា​មក​ចំនួន​២​ភូមិ គឺ ភូមិ​ជ្រៃ និង​ភូមិ ប្រិ​យ៍ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប មក​ធ្វើការ​តវ៉ា សុំ​មន្ត្រី​អាជ្ញាធរ​អប្សរា​ឱ្យ​ទុក ផ្លូវ​ដើរ​នេះ​ផង​។ សូមរំលឹកថា៖ ពលរដ្ឋ២ភូមិលើកគ្នាកាន់កាំបិ.ត និងផ្គា.ក់ ដេញ​កា.ប់មន្ត្រី​អាជ្ញាធរអប្សរា ខណៈចុះរុះរើ​ស្ពាន​ឈើ​ដើរឆ្លង និងផ្ទះកំពុងជួស​ជុល មិនបានសម្រេច រត់យកព្រះអាយុ

លោកបន្ថែម​ថា ការ​ផ្ទុះ​តវ៉ា​រវាង​អាជ្ញាធរ​អប្សរា និង​ប្រជាពលរដ្ឋ​នោះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ មិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង ភូមិសាស្ត្រ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​មក​រុះរើ​ផ្លូវ ដើរ​របស់​នេះ គឺ​លោក​មិន​បាន​ប​ដិ​សេធទេ បើ​រដ្ឋ​ត្រូវការ​ហើយ គឺ​ឱ្យ​កំទេច​ចោល​ចុះ ពេល​ណា​ក៏​បាន​លោក​អត់​មាន​ខឹង​ទេ​ ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋម្នាក់​ដែល​រស់នៅ​ខាង​មុខ​ផ្លូវ​បាន​រៀបរាប់​ថា កម្លាំង​អាជ្ញាធរ​ជាតិ​អប្សរា​បាន ចុះ​មក​រុះរើ​សំណង់ផ្លូវ បេតុង របស់​ប៉ូលិស​នោះ តាម​ពិត​អ្នក​ភូមិ​ជ្រៃ ដែល​ជា​កន្លែង​អាជ្ញាធរ​អប្សរា ចុះ​មក​វ៉ៃ​នោះ ប្រជាពលរដ្ឋ​មិនជា​ច្រើន​ទេ គឺ​ដោយសារពួកគាត់​ធ្លាប់​មាន​ទំនាស់ ជាមួយនឹង​អាជ្ញា​ធរ​អប្សរា ទើប​ពួក​គាត់ ឃើញ​ដូច្នោះ ក៏​បាន​លើកគ្នា​មក​យ៉ាងច្រើន​ដេញ​ពួក​អាជ្ញាធរ​អប្សរា ឱ្យ​រត់ បាតជើង​ស​ព្រាត​ទៅ​វិញ ខណៈ​ពួក​គាត់​ខឹងសម្បារដោយសារ​ឃើញ​ចុះ​មក​រុះរើ​ស្ពាន​បេតុង​របស់​ម្ចាស់ផ្ទះ ដែល​ជា​ប៉ូលិស​នោះ មិន​​បាន​សម្រេច ដូច​បំណង​របស់​ពួក​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​។

ការ​ផ្ទុះ​តវ៉ា​នេះ ធ្វើ​ឱ្យ​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មិន​បាន​រុះរើ​សំណង់​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​បាន​ឱ្យ​ម្ចាស់ផ្ទះ​ខាងលើ ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួនឯង​ ។ បើ​តាម​ប្រសាសន៍​របស់ លោក
ឡុ​ង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​តាម Telegram នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ
មិថុនា ឆ្នាំ​២០២៤​​ ថា ករណី​ផ្លូវ​បេតុង​នេះ ដែល​អាជ្ញាធរ​អប្សរា​ចុះ​ទៅ​ហាមឃាត់​នោះ មិនមែន​ជា​របស់​រដ្ឋ​ទេ គឺ​ជា​ផ្លូវ​បេតុង​របស់​បុគ្គល​ឈ្មោះ ភឿន សុភាព សាងសង់​ដោយ​ខុសច្បាប់​នៅ​លើ​ដី​ទំនេរ​មួយ ហើយ​ដី​ទំនេរ​ហ្នឹង​វាកៀកជាមួយ​និង​ប្រាសាទ​ឈ្មោះ​កោះ ហូរ ។​មិន​ត្រឹម​សាងសង់​នៅ​លើ​ផ្លូវ​បេតុង​នេះ​ទេ គាត់​ជីក​ស្រះ និង​ធ្វើ​សំណង់​អី​ផ្សេង​ៗ​ទៀត នៅ​លើ​ដី​នោះ ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ន័យ​ថា វា​មិន​ស្របច្បាប់ ។​

ចឹ​ង​អ្វី ដែល​ខាង​មន្ត្រី​ចុះ​ទៅ​ហាមឃាត់​នោះ គឺ​យើង​ទប់ស្កាត់ សកម្មភាព​សាងសង់​ខុសច្បាប់ ដែល​​ការ​ខុសច្បាប់​ហ្នឹងហើយ វា​បង្ក​បញ្ហា​លំបាក​កន្លង​មកនេះ​ ។​ លោក​បាន​បន្ថែម​ទៀត​ថា ក្រុម​ការងារ​របស់​លោក ដែល​បាន​ចុះ​ទៅ​រុះរើ​នោះ មិនមែន​រុះរើ​ផ្លូវ​បេតុង ដែល​ជា​ផ្លូវ​សាធារណៈ របស់​ប្រជាពលរដ្ឋ​ដែល​គេ​ប្រើប្រាស់​ជា​ទូទៅ ឬ​ជា​សាធារណៈ​នេះ​ជា​បេតុង ផ្លូវ​ដើរ លក្ខណៈ​ឯកជន​របស់​បុគ្គល ឈ្មោះ ភឿន សុភាព ហើយ​បុគ្គល​ហ្នឹង​ទៀត​សោត មាន​បំណង​ចង់​ប្រែក្លាយ​កន្លែង ហ្នឹង​ឱ្យទៅ​ជា​ភោជនីយដ្ឋាន ហើយ​វា​មាន​ទីតាំង​កៀក​ជាប់​នឹង​ប្រាសាទបុរាណ​ផង​ដែរ​។ លោក បញ្ជាក់​ថា សូម​បញ្ជាក់​ឯកសារ បំភ្លឺ របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ខាងក្រោម​ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ