ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ២ភូមិលើកគ្នាកាន់កាំបិ.ត និងផ្គា.ក់ ដេញ​កា.ប់មន្ត្រី​អាជ្ញាធរអប្សរា ខណៈចុះរុះរើ​ស្ពាន​ឈើ​ដើរឆ្លង និងផ្ទះកំពុងជួស​ជុល មិនបានសម្រេច រត់យកព្រះអាយុ

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​ចំនួន​២​ភូមិ ប្រមាណជាង១០០​នាក់ គឺ​ភូមិ​ជ្រៃ និង​ភូមិ​ប្រិយ៍ សង្កាត់ទឹកវិល

ខេត្តសៀមរាប ៖ ពលរដ្ឋ​ចំនួន​២​ភូមិ ប្រមាណជាង១០០​នាក់ គឺ​ភូមិ​ជ្រៃ និង​ភូមិ​ប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប លើកគ្នា​កាន់កាំបិត និង​ផ្គាក់​ដេញកាប់មន្ត្រី​អាជ្ញាធរជាតិអប្សរា ខណៈនាំគ្នា​ចុះ​មក រុះរើ​ស្ពាន​ដើរឆ្លងទឹក​ប្រឡាយ និង​ផ្ទះ​កំពុងជួសជុល មិនបានសម្រេច នាំគ្នារត់យកព្រះអាយុ ចោល រថយន្ត និង ម៉ូតូ។

ការផ្ទុះតវ៉ា​រវាងអាជ្ញាធរអប្សរា និង​ប្រជា​ពលរដ្ឋ​នោះបានធ្វើឡើងនៅថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិ​សាស្ត្រសង្កាត់ទឹកវិល ក្រុងសៀមរាប ។

បើតាមប្រភពពី​ប្រជា​ពលរដ្ឋ​បានរៀបរាប់ថា កម្លាំងអាជ្ញាធរជាតិអប្សរា បាន​ចុះ​មករុះរើ​ស្ពាន​ជួស​ជុល​សម្រាប់ពលរដ្ឋឆ្លង​កាត់​ទឹក និង​ផ្ទះកំពុងជួសជុល ខណៈពេលនោះ​ប្រជា​ពលរដ្ឋ​នៅក្នុង​ភូមិ ចំនួន​២​ភូមិ គឺ​ភូមិ​ជ្រៃ និង​ភូមិ​ប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប ។ ឃើញដូច្នោះ ក៏បានលើកគ្នា ដេញកាប់ពួកអាជ្ញាធរអប្សរា​ឱ្យរត់​បាតជើង​សព្រាត​ទៅវិញ ខណៈចុះ​មករុះរើ​ស្ពាន និង​ផ្ទះប្រជាពលមិនបានសម្រេច ។ ដោយមិនបានពិភាក្សាណាមួយជាមួយអ្នកភូមិសោះ គឺកោងកាច​តាមអំណាចដែលមាន ។​

តាម​ប្រភពបានឱ្យដឹងថា ទីតាំងទី១ ស្ថិត​នៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀម​រាប ដែលមានម្ចាស់ផ្ទះឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ​៥១ឆ្នាំ មុខរបរ​នគរបាល ។ ទីតាំងទី២ ស្ថិតនៅភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប មានម្ចាស់ផ្ទះឈ្មោះ ម៉ៅ សួង ភេទប្រុស អាយុ​៦០ឆ្នាំ មុខរបរ នាយ​ការិយាការពារអាកាសចំណុះយុទ្ធភូមិភាគទី៤។

តាម​ប្រភពបានបញ្ជាក់ថា ចំពោះការចុះរុះរើសំណង់ខាងលើ​នោះ គឺមានបងប្អូនប្រជាពលរដ្ឋ មកចំនួន២ភូមិ ចូលរួមក្នុងការតវ៉ា​ប្រហែល១៥០​នាក់។ ការផ្ទុះតវ៉ានេះ ធ្វើឱ្យ ក្រុមការងាររបស់អាជ្ញាធរជាតិ​អប្សរា​មិនបានរុះរើសំណង់ខុសច្បាប់ទាំង២ នោះទេ ប៉ុន្តែបាន​ឱ្យម្ចាស់ផ្ទះទាំង២​នាក់ខាងលើ ធ្វើកិច្ច​​សន្យារុះរើដោយខ្លួនឯង។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ