ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធីបញ្ចុះស.ពគូដណ្តឹងទាំង២រូប នារសៀលនេះ ប្រព្រឹត្តទៅដោយ​ក្តីសោ.កសង្រេង

2 ខែ មុន
  • កំពត

ខេត្តកំពត ៖ ជនរងគ្រោះជាគូដណ្តឹងនឹងគ្នា ក្រោយពីត្រូវ​ខ្មាន់កាំភ្លើងងារជាឧកញ៉ាម្នាក់​បានបា.ញ់

ខេត្តកំពត ៖ ជនរងគ្រោះជាគូដណ្តឹងនឹងគ្នា ក្រោយពីត្រូវ​ខ្មាន់កាំភ្លើ.ងងារជាឧកញ៉ាម្នាក់​បាន​បា.ញ់​ បណ្តាល​ឱ្យស្លា.ប់ទាំង២នាក់​ ​ក្នុង​ជម្លោះ​​អ្នកជិតខាងដែលផ្តើមចេញពីរឿងស្នួរហាលខោអាវ​​ កាលពីរសៀល​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ​កន្លងទៅថ្មីៗនេះ ត្រូវបាន​ក្រុមគ្រួសារទាំងសង​ខាងនាំយក​សពជនរងគ្រោះទាំងពីរនាក់​មកធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលជា​ស្រុក​កំណើតរបស់​​នារីជាគូដណ្តឹង និងធ្វើពិធី​ដង្ហែ​សព​យក​ទៅទី​បញ្ចុះ​រួមគ្នា​​​ ​នៅ​​ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​ ​នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ។

សពជនរងគ្រោះ​ទាំង២នាក់​ត្រូវបានក្រុមគ្រួសារសាច់ញាតិទាំងសងខាង បានធ្វើពិធីដង្ហែយកទៅបញ្ចុះជាមួយគ្នា ដោយ​ផ្នូរបញ្ចុះសពមាន​រៀបឥដ្ឋដាក់ទន្ទឹមគ្នា។

លោកអាចារ្យបានមានប្រសាសន៍ថា មូលហេតុដែលសពអ្នក​ទាំងពីរត្រូវបញ្ចុះទន្ទឹមគ្នាហើយពូនផ្នូរតែមួយនេះ ដោយសារ​មានសំណូមពរពីឪពុកម្តាយ និងបងប្អូនសាច់ញាតិទាំងសងខាងបានឯកភាពឱ្យរៀបចំដូច្នេះ ។ ពីព្រោះកូនទាំងពីរ ទោះបីមិនទាន់បានចូលរោងការតាមប្រពៃណីក៏ពិតមែន តែកូនទាំងពីរបានភ្ជាប់ពាក្យ មាន​ចាស់ទុំដឹងឮថាជាគូរអនាគតរបស់ពួកគេដែរ ហើយអ្នកទាំងពីរស្រឡាញ់គ្នានិងយល់ចិត្តគ្នាណាស់ តែអកុសលពួកគេបានជួបគ្នាតែត្រឹមហ្នឹងក៏ត្រូវបែកគ្នារហូតមិនត្រឹមតែបែកគ្នាតែពីរនាក់ប៉ុណ្ណោះទេគឺត្រូវបែកពីក្រុមគ្រួសារឪពុកម្តាយសាច់ញាតិទាំងសងខាងជារៀងរហូតទៀត។

នៅក្នុងទិដ្ឋភាពដង្ហែសពជនរងគ្រោះទាំងពីរទៅបញ្ចុះ ទោះបីទីបញ្ចុះសពនៅឆ្ងាយពីលំដ្ឋានជិត២០គីឡូម៉ែត្រក៏ដោយ គេសង្កេត​ឃើញក្រុមគ្រួសារសាច់ញាតិនិងប្រជាពលរដ្ឋបានមកចូលរួមដោយក្តីអាណិតអាសូរទាំងនៅកំដរបុណ្យសពរហូតដល់ដង្ហែសពទៅបញ្ចុះ ក្រោមទិដ្ឋភាពសោកសង្រេង និង​ស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងពីសំណាក់​ពីក្រុមគ្រួសារទាំងសងខាងនិងញាតិមិត្ត​នៅក្នុងភូមិដែលបានចូលរួម ៕

ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖

ចាប់ខ្លួន​ឧកញ៉ា ស្រី ស៊ី​ណា ករណី​បា​.​ញ់​ប្រហារ​មនុស្ស​ស្លា​.​ប់ និង​របួស ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ

ឧកញ៉ា ថា​មូលហេតុ​ដែល​បា​.​ញ់ ព្រោះ​ជន​រង​គ្រោះ​ជេរ ទាក់ទង​ទំនាស់​ផ្ទះ​ជិតខាង រឿង​ស្នួល​ហាល​ខោអាវ

គូដណ្តឹងដែលហ៊ានស្លា.ប់ដើម្បីគ្នា ទោះមិនបានរួមរស់ជាមួយគ្នា តែបានរួមផ្នូរតែមួយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ