រាជធានីភ្នំពេញ ៖ គូរដណ្តឹងវ័យក្មេង២នាក់ បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារតែឧកញ៉ាម្នាក់ បានដកកាំភ្លើងបាញ់ប្រហារដោយសារតែរឿងទំនាស់ផ្ទះជិតខាង ទាក់ទងនឹងស្នួលខោអាវ ។
ករណីបាញ់ប្រហារកើតឡើងនាវេលាម៉ោង០៣និង៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងបុរី ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមវីដេអូ បុរសម្នាក់ឈ្មោះ ស្រី ស៊ីណា ដែលមានងារជាឧកញ៉ា បានសារភាពថា គាត់បានដកកាំភ្លើងបាញ់ ដោយសារជនរងគ្រោះ បានជេរគាត់នៅក្នុងរឿងជម្លោះ ទាក់ទង នឹងការដាក់ស្នួលខោអាវ ។
តាមសាច់រឿងឧកញ៉ារូបនេះ បានអោយដឹងថា “គាត់បានជួលផ្ទះអោយគេ ហើយមានបញ្ហាស្នួលហាលខោអាវ ជាមួយផ្ទះជិតខាង។ ឧកញ៉ារូបនេះ ក៏បានមកអន្តរាគមន៍ ហើយចូលដល់ផ្ទះជនរងគ្រោះ ហើយគាត់ត្រូវជនរងគ្រោះជេរ។ ដូច្នេះ គាត់ក៏ដកកាំភ្លាំង ដែលមានៅជាប់ខ្លួនស្រាប់បាញ់ប្រហារតែម្តង” បណ្ដាលឲ្យស្លា.ប់២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ព័ត៌មានលម្អិត នឹងផ្សាយជូនជាបន្តបន្ទាប់ ៕

«ចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា ករណីបា.ញ់ប្រហារមនុស្សស្លា.ប់ និងរបួស ក្នុងបុរីប៉េងហួតបឹងស្នោរ»
ចែករំលែកព័តមាននេះ