ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូដណ្តឹងដែលហ៊ានស្លា.ប់ដើម្បីគ្នា ទោះមិនបានរួមរស់ជាមួយគ្នា តែបានរួមផ្នូរតែមួយ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស ឡុ​ង លី​សុង និង​ប្អូនស្រី ឃី​ន ក​ញ្ច​ណា គឺជា​ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អធម៌ ដោយសារ​ហេតុការណ៍​ដ៏​រន្ធត់​នៃ​អំពើ​ឃា​.​ត​កម្ម​បា​.​ញ់​ពី​សំណាក់​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស ឡុ​ង លី​សុង និង​ប្អូនស្រី ឃី​ន ក​ញ្ច​ណា គឺជា​ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អធម៌ ដោយសារ​ហេតុការណ៍​ដ៏​រន្ធត់​នៃ​អំពើ​ឃា​.​ត​កម្ម​បា​.​ញ់​ពី​សំណាក់​ឧកញ៉ា ស្រី ស៊ី​ណា ។

ការ​បាត​បង់ជីវិត​យ៉ាង​ផុយ​ស្រួយ​បំផុត​របស់​ប្អូនប្រុស​ស្រី ដែល​ត្រូវជា​គូ​ដណ្តឹង​ត្រៀម​ដឹក​ដៃ​គ្នា​ចូល​រោងការ នា​ខែតុលា​ខាង​មុខ​នេះ បាន​អង្រួន​ចិត្ត​មហាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​សម្តែង​ការ​តក់ស្លុត និង​បាន​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​របស់​ប្អូន​ទាំង​ពីរ ។

ក្រៅពី​ការ​បាត់បង់​ធនធានមនុស្ស​ក្នុង​វិស័យ​ថតរូប​ដ៏​មាន​ទឹកដៃ ខណៈ​ដែល​ប្អូនប្រុស ឡុ​ង លី​សុង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Stellar Picture ការ​ស្លា​.​ប់​របស់​គូរ​ស្នេហ៍​ស្ម័គ្រស្មោះ​រូប​នេះ​បាន​ធ្វើ​ឱ្យ មហាជន​រំជួលចិត្ត កោត​ស្ងប់​ស្ងែ​ង​ចំពោះ​ការ​លះបង់ សូ​ម្បី​តែ​ជីវិត​ដើម្បី​មនុស្ស​ជាទី​ស្រលាញ់​ដល់​ដង្ហើម​ចុង​ក្រោយ​ពី​សំណាក់ ប្អូនស្រី ក​ញ្ច​ណា ។

ក​ញ្ច​ណា ត្រូវ​បាន​សាក្សី​ក្នុង​ហេតុការណ៍​អះអាង​ដឹង​ថា បានរ​ត់ទៅ​ពាំង​គ្រា​.​ប់ ដើម្បី​ការពារ លី​សុង ក្រោយ​ពី​ឃើញ​គូ​ដណ្តឹង​ត្រូវ​ឃា​.​តករ​បា​.​ញ់​ប្រហារ ដែល​មាន​ន័យ​ថា ប្អូនស្រី​មិន​បាន​រត់​យករួចខ្លួន​ចោល​មនុស្ស​ជាទី​ស្រឡាញ់​នោះ​ឡើយ ដោយ​សុខចិត្ត​កំដរគ្នា​លុះ​ដង្ហើម​ចុង​ក្រោយ ។

យ៉ាងណា​ក៏​ដោយ តាម​សេចក្តីរាយការណ៍​នៃ​សារព័ត៌មាន​សន្តិភាព ទទួល​បាន​ពី​សាច់ញាតិ និង​មិត្ត​រួម​ជំនាន់​របស់​ស​.​ព​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ស​.​ព​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ទាំង​សងខាង សម្រេច​បំពេញ​បំណង​របស់​ពួក​គេ ដោយ​នឹង​បញ្ចុះ​រួម​គ្នា​នៅ​ឯ​ខេត្តកំពត ដែល​ជា​ស្រុក​កំណើត របស់​ប្អូនស្រី​ក​ញ្ចា​ណា ។

ប្រភព​ពី​ប្អូនស្រី​បង្កើត​របស់​ស​.​ព ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ថា ស​.​ព​របស់​កញ្ជ​នា ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ដល់​ខេត្តកំពត​ហើយ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ប្រភព​ពី​មិត្ត​រួម​ជំនាន់​របស់​ប្អូនប្រុស លី​សុង វិញ ក៏​ជូនដំណឹង​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា​ថា នៅ​ម៉ោង​៩​ព្រឹកស្អែក ស​.​ព​ប្អូនប្រុស លី​សុង នឹង​ដង្ហែ​ចេញពី​វត្ត​ចាស់​ជ្រោយចង្វារ ឆ្ពោះទៅ​កាន់​ខេត្តកំពត ដើម្បី​បញ្ចុះ​រួម​គ្នា​ជាមួយ​សព​ប្អូនស្រី​កញ្ច​ណា ។

ដំណឹង​មួយ​នេះ ត្រូវ​បាន​មហាជន​លើ​បណ្តាញ​សង្គម​លើក​ឡើង​ថា នៅ​ទីបំផុត​ពួក​គាត់​បាន​នៅ​ក្បែរ​គ្នា​ហើយ ទោះ​មិន​បាន​រួមរស់​ជាមួយ​គ្នា តែ​បាន​រួម​ផ្នូរ​តែ​មួយ ។ សេចក្តី​ស្រលាញ់​របស់​ប្អូន​ទាំង​២ ពិតជា​បាន​ធ្វើ​អោយ​ពិភពលោក​នេះ​រំជួលចិត្ត ហើយ​សបញ្ជាក់​ថា ពិភពលោក​នេះ​ពិតជា​មាន​ស្នេហ៍​ស្មោះ និង​សុំ​អោយ​ដួង​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទាំង​ពីរ​ទៅ​កាន់​ទី​ស្ងប់​សុខ និង​ជួប​គ្នា​គ្រប់​ៗ​ជាតិ ។

ផ្តើម​ចេញពី​ជម្លោះ​អ្នក​ជិតខាង​រឿង​ស្នួរ​ខោអាវ កាប់​ដើម​ស្វាយ និង​ការ​ញ៉ុះ​ញ៉​ង់​ពី​មនុស្ស​កំណាន់​របស់​ឃា​.​តករ បណ្តាល​ឱ្យ​រឿង​តូច ប្រែ​ក្លាយទៅជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​បា​.​ញ់​ស​ម្លា​.​ប់​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ កំពុង​ត្រូវ​បាន​មហាជន​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​រង់ចាំ​អ៊ុត​មើល​ថា តើ​ឧកញ៉ា ជា​ឃា​.​តករ​ដៃ​ឆៅ​នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​តាម​ច្បាប់​បែប​ណា?

យ៉ាងណា​ក៏​ដោយ​គិត​ត្រឹម​រសៀល​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ជន​ដៃដល់​ដែល​ជា​ខ្មា​.​ន់​កាំភ្លើង កំពុង​ស្ថិត នៅ​ក្នុង​ដៃ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​ចម្លើយ​បន្ត​ទៀត ដោយ​ពុំ​ទាន់​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅឡើយ​ទេ ។ ហើយ​ក្រៅពី​ខ្មា​.​ន់​កាំភ្លើង ស្រី ស៊ី​ណា មាន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ជា​បុរស​វ័យក្មេង​៣​នាក់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ