ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅទីបំផុត! មន្ត្រីក.ប.បខេត្តកំពង់ឆ្នាំងចំនួន៥រូបទទួល​ទ.ណ្ឌ.ក.ម្មយ៉ាងធ្ងន់ធ្ងរ

6 ខែ មុន
  • កំពង់ឆ្នាំង

រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មាន​កោះសន្តិភាពបានចុះផ្សាយ ​ ក្រសួងពាណិជ្ជ​កម្ម​បាន​ដាក់ទណ្ឌ​កម្ម​យ៉ាងតឹងរឹងនិងធ្ងន់ធ្ងរទៅ​លើ​មន្ត្រីក.ប.ប.ខេត្តកំពង់ឆ្នាំងចំនួន៥រូប​ ដែល​​អនុវត្តការងារពុំបានត្រឹមត្រូវ ក្នុងពេលចុះត្រួតពិនិត្យទំនិញ​នៅផ្សារមាស ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង…

រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មាន​កោះសន្តិភាពបានចុះផ្សាយ ​ ក្រសួងពាណិជ្ជ​កម្ម​បាន​ដាក់ទណ្ឌ​កម្ម​យ៉ាងតឹងរឹងនិងធ្ងន់ធ្ងរទៅ​លើ​មន្ត្រីក.ប.ប.ខេត្តកំពង់ឆ្នាំងចំនួន៥រូប​ ដែល​​អនុវត្តការងារពុំបានត្រឹមត្រូវ ក្នុងពេលចុះត្រួតពិនិត្យទំនិញ​នៅផ្សារមាស ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជ​កម្មនៅថ្ងៃទី០៨ មិថុនា ២០២៤ នេះ ។ សួមរំលឹកថា៖ សង្ស័យត្រីងៀតឆ្លៀតពងទេដឹង? តើពិតទេ មន្ត្រី ក.ប.ប សាខារបស់ក្រសួងពាណិជ្ជកម្ម ចុះប្រមូល​លុយពីអាជីវករនៅផ្សាររមាស ផ្អើលបិទតូបគ្រប់គ្នា

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ក្នុងករណីខាងលើ ក្រសួងពាណិជ្មកម្ម​បានដាក់ទណ្ឌកម្ម​ខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះ​មន្ត្រីទាំង៥រូបស្របតាមបញ្ញតិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត ។

ក្រសួងពាណិជ្ជកម្ម​ ប្តេជ្ញា​ប្រកាន់​ខ្ជាប់​ដាច់ខាត​ និងអនុវត្តយ៉ាងម៉ឺងមាត់តាមអភិក្រម «ងូតទឹក ដុស​ក្អែល ឆ្លុះកញ្ចក់់ ព្យាបាល​ និងវះកាត់» ដោយមិនឱ្យមន្ត្រីរូបណា ប្រព្រឹត្តល្មើសច្បាប់និងបំពាន​គោលការណ៍ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវកររ​ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋ​ជាអ្នកទទួលសេវាក្នុង​វិស័យពាណិជ្ជកម្មនោះឡើយ ។

សូមរំលឹកថា ៖ ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​អាស្រូវ​រឿង​មន្ត្រី ក​.​ប​.​ប​. ដែល​មានឈ្មោះ​ពេញ​ហៅ​ថា (​អគ្គនាយកដ្ឋាន​ការពារ អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ) របស់​ក្រសួងពាណិជ្ជកម្ម​ដែល​តែង​ប្រមូល​លុយ​ពី​អាជីវករ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត រួម​ទាំង​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក​ប្រណី​នេះ​ផង​នោះ នៅ​ល្ងាច ថ្ងៃ​ទី​០៥ ខែមិថុនា​២០២៤ ស្រាប់តែ​មន្ត្រី​ក​.​ប​.​ប​ទាំងនោះ​បាន​វេរ​លុយ​ឱ្យ​អាជីវករ​ទាំង​នោះ​វិញ​ហើយ​តាម​រយៈ​មន្ត្រី​សាលាស្រុក​មួយ​រូប ។ ពាក់ព័ន្ធរឿង៖ លេប​មិន​រួច​ស្លាក់​…​ខ្ជាក់​វិញ​ហើយ មន្ត្រី​ក​.​ប​.​ប​.​ប្រមូល​លុយ​ពី​អាជីវករ​ផ្សា​រមាស​ត្រូវ​ប្រគល់​លុយ​​ជូន​វិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ