សត្វពពែមានទីផ្សារល្អ! ១ថ្ងៃលក់បាន៤ទៅ៥ក្បាល
- កំពត
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះស៊ាង ធី អាយុ55ឆ្នាំ ជាកសិករចិញ្ចឹមសត្វពពែ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច បាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងកាលពីព្រឹកថ្ងៃទី5…
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះស៊ាង ធី អាយុ55ឆ្នាំ ជាកសិករចិញ្ចឹមសត្វពពែ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច បាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងកាលពីព្រឹកថ្ងៃទី5…
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះស៊ាង ធី អាយុ55ឆ្នាំ ជាកសិករចិញ្ចឹមសត្វពពែ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច បាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងកាលពីព្រឹកថ្ងៃទី5 ខែកុម្ភះ ឆ្នាំឆ្នាំ2025នេះថា ការចិញ្ចឹមសត្វពពែនៅដើមឆ្នាំ2025នេះ សត្វពពែកំពុងមានទីផ្សាយ៉ាងពិតប្រាកដ មិនធ្លាប់មានពីមុន។
អ្នកចិញ្ចឹមពពែរូបនេះបាននិយាយប្រាប់បន្តថា គាត់បានលក់សត្វពពែរស់ក្នុងមួយគីឡូ6ដុល្លារ និងក្នុងមួយថ្ងៃលក់បានពី4ទៅ5ក្បាលតាមការកម្ម៉ង់ទិញពីចិននៅលើភ្នំបូកគោ ឬកន្លែងផ្សេងៗទៀតតាមដែលតម្រូវការនៅក្នុងនោះក៍បានចុងភៅកុងឃួននិងចុងភៅខួវស៊ាងផងដែរ ដែលទិញសត្វពពែយកទៅធ្វើម្ហូបការ។
កសិករឈ្មោះស៊ាងធី និយាយប្រាប់បន្តថា កាលពីឆ្នាំទៅ ការលក់សាច់ពពែមានការហត់នឿយច្រើនហើយគ្មានអ្នកទិញទៀតផង ។ មកដល់ឆ្នាំ2025នេះស្រាប់តែខាងចិនមកកម្ម៉ង់ទិញរាល់ថ្ងៃស្ទើតែរកសាច់ពពែលក់អោយចិនស្ទើតែមិនបាន ។
ទោះបីជាបែបណា គេបានដឹងថាកាលពីប៉ុន្មានឆ្នាំមុននេះពលរដ្ឋនៅតាមភ្នំនានាចូលចិត្តចិញ្ចឹមសត្វពពែ តែចិញ្ចឹមបានហើយខ្វះទីផ្សារ ទើបពួកគាត់បោះបង់ការចិញ្ចឹម ទើបតែនៅឆ្នាំនេះ ទីផ្សារសត្វពពែបានហក់ឡើងថ្លៃវិញ ហើយម្នាក់ៗពិតជាស្ដាយក្រោយ ៕
ចែករំលែកព័តមាននេះ