ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេប​មិន​រួច​ស្លាក់​…​ខ្ជាក់​វិញ​ហើយ មន្ត្រី​ក​.​ប​.​ប​.​ប្រមូល​លុយ​ពី​អាជីវករ​ផ្សា​រមាស​ត្រូវ​ប្រគល់​លុយ​​ជូន​វិញ

6 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​អាស្រូវ​រឿង​មន្ត្រី ក​.​ប​.​ប​. ដែល​មានឈ្មោះ​ពេញ​ហៅ​ថា (​អគ្គនាយកដ្ឋាន​ការពារ អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ )…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​អាស្រូវ​រឿង​មន្ត្រី ក​.​ប​.​ប​. ដែល​មានឈ្មោះ​ពេញ​ហៅ​ថា (​អគ្គនាយកដ្ឋាន​ការពារ អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ) របស់​ក្រសួងពាណិជ្ជកម្ម​ដែល​តែង​ប្រមូល​លុយ​ពី​អាជីវករ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត រួម​ទាំង​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក​ប្រណី​នេះ​ផង​នោះ នៅ​ល្ងាច ថ្ងៃ​ទី​០៥ ខែមិថុនា​២០២៤ ស្រាប់តែ​មន្ត្រី​ក​.​ប​.​ប​ទាំងនោះ​បាន​វេរ​លុយ​ឱ្យ​អាជីវករ​ទាំង​នោះ​វិញ​ហើយ​តាម​រយៈ​មន្ត្រី​សាលាស្រុក​មួយ​រូប ។ អាច​និយាយ​បាន​ថា គឺ​រួចខ្លួន​ហើយ​។ មិន​មានទោស​ទណ្ឌ​ចំណាត់ការ​តាម​ផ្លូវច្បាប់​លើ​មន្ត្រី​ខិលខូច​ទាំងនោះ​នៅឡើយ​នោះ​ទេ ណ្ហើយ​ទុក​ឈើ​ពុក​ឱ្យុ​រលួយ​ទៅ​ទៀត​ចុះ​…​ហេ​! ហេ​! ។

មន្ត្រី​សាលាស្រុក​ទឹកផុស​មួយ​រូប​ដែល​សុំ​អនុញ្ញាត​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា អាជីវករ​ចំនួន​៣​នាក់​បាន​រង​គ្រោះ​ពី​មន្ត្រី​ក​.​ប​.​ប​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​លក់​គ្រឿង​គ្រឿងក្រអូប​ដោយ​ចោទ​ថា គ្មាន​ពន្ធ និង​បាន​ជម្រិត​ទារប្រាក់​ចាប់ពី​៣​លាន​រហូត​ចុះ​ដល់​៧០​ម៉ឺន​, ៥០​ម៉ឺន និង​១៥​ម៉ឺន​រៀល កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា​នោះ បាន​វេរ​លុយ​មក​វិញ​អស់ហើយ តាម​រយៈ​រូប​គាត់​ដែល​បាន​ទទួល​ចំនួន​សរុប​១៣៥​ម៉ឺន​រៀល ។ ក្នុង​នោះ ឈ្មោះ​ចែ​នី ៧០​ម៉ឺន​រៀ​លុំ កូនលោក​គ្រូបង្រៀន​៥០​ម៉ឺន​រៀល និង​ចែ​ខួច​១៥​ម៉ឺន​រៀល ។ រូប​គាត់​បាន​ប្រគល់​ជូន​អាជីវករ​ទាំងនោះ​វិញ​អស់ហើយ ។

អាច​និយាយ​បាន​ថា ជា​មន្ត្រី​ក​.​ប​.​ប​របស់​ក្រសួងពាណិជ្ជកម្ម បែរជា​ដើរតួ​ជំនួស​មន្ត្រី​គយ ហើយ​ចោទ​លើ​អាជីវករ​លក់​របស់​គ្មាន​បង់ពន្ធ វា​ខុស​រឿង​១០០​អង្សា ។ មិន​ទាន់​ដឹង​ថា ក្រុម​មន្ត្រី​ខិលខូច​នេះ​ទៅ​ប្រមូល​លុយ​ពី​ផ្សារ​ណា​ទៀត​ទេ ។ តើ​មាន​ផ្សារ​ណា​រង​គ្រោះ​ទេ សូម​ប្រាប់​កោះសន្តិភាព​ផង ដើម្បី​ជួយ​ទារ​លុយ​វិញ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​មន្ត្រី​ទាំងនោះ នឹង​អាច​ទទួលទោស​ទណ្ឌ​ដែរ​ឬទេ គឺ​ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ជា​មន្ត្រី​ពាណិជ្ជកម្ម​ហេតុ​អី ក៏​មក​ទារ​លុយ​ដូច​មន្ត្រី​គយ ។ ក្នុង​រឿង​ចោទ​មន្ត្រី​គយ​ដើរ​រ​ទារប្រាក់​ពី​អាជីវករ កាលពី​ថ្ងៃ​ទី​៤ មិថុនា នេះ​ដែរ មន្ត្រី​គយ​មួយ​រូប​ក៏​បាន​បដិសេធ​ជុំវិញ​បញ្ហា​នេះ​ដែរ​ថា ពួក​គាត់​ពុំ​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ ។

បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​អាជីវករ​លក់ដូរ​បាន​សំណូមពរ​ថ្នាក់លើ​ជួយ​មើល​មន្ត្រី​ខិលខូច​ទាំងនេះ​ផង បើ​ពុំ​ដូច្នោះ​ទេ ពួក​គាត់​ប្រហែលជា​មិន​រាង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ