ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិក​ស៊ីកូ​ប្រើ​ទ័ព​​១​ម៉ឺន​នាក់​ទប់​ស្កាត់​គ្រឿ.ង​ញៀ.ន និង​ជន​អន្តោ​ប្រវេស​ន៍

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ បន្ទាប់​ពី​អាមេរិក​ប្រើ​ធម៌​ក្ដៅ​ដោយ​ដំឡើង​ពន្ធ​២៥%​រួច​មក​ ម៉ិក​ស៊ីកូ​ចាប់​ផ្ដើម​ត្រង់​កន្ទុយ​ភ្លឹង​ និង​ចាប់​ផ្ដើម​ខំ​ប្រឹង​ធ្វើ​ទៅតាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​នៅ​ក្នុង​សម័យ​អន្តរ​កាល​។ លោក​ត្រាំ​ទុក​ពេល​៣០​ថ្ងៃ​ឱ្យ​ម៉ិក​ស៊ីកូ​កែ​ខ្លួន​។​ បើ​មិន​ដូច្នេះ​ទេ​ពន្ធ​២៥%​ដែល​កំពុង​ព្យួរ​ទុក​នោះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ដោយ​​គ្មាន​ការ​​​យោគ​យល់​ត​ទៅ​ទៀត​​ទេ​។ ថ្ងៃ​នេះ គេ​ឃើញ​ថា​រដ្ឋាភិបាល​ម៉ិកស៊ីកូ​ប្រកាស​ប្រើ​កម្លាំង​យោធា​មួយ​ម៉ឺន​នាក់​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ព្រំ​ដែន​សំខាន់​ៗ​រវាង​អាមេរិក​ និង​ម៉ិក​ស៊ីកូ​ដែល​មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​គ្រឿង​ញៀន​ហូរ​ចូល​ច្រើន​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ បន្ទាប់​ពី​អាមេរិក​ប្រើ​ធម៌​ក្ដៅ​ដោយ​ដំឡើង​ពន្ធ​២៥%​រួច​មក​ ម៉ិក​ស៊ីកូ​ចាប់​ផ្ដើម​ត្រង់​កន្ទុយ​ភ្លឹង​ និង​ចាប់​ផ្ដើម​ខំ​ប្រឹង​ធ្វើ​ទៅតាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​នៅ​ក្នុង​សម័យ​អន្តរ​កាល​។ លោក​ត្រាំ​ទុក​ពេល​៣០​ថ្ងៃ​ឱ្យ​ម៉ិក​ស៊ីកូ​កែ​ខ្លួន​។​ បើ​មិន​ដូច្នេះ​ទេ​ពន្ធ​២៥%​ដែល​កំពុង​ព្យួរ​ទុក​នោះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ដោយ​​គ្មាន​ការ​​​យោគ​យល់​ត​ទៅ​ទៀត​​ទេ​។

ថ្ងៃ​នេះ គេ​ឃើញ​ថា​រដ្ឋាភិបាល​ម៉ិកស៊ីកូ​ប្រកាស​ប្រើ​កម្លាំង​យោធា​មួយ​ម៉ឺន​នាក់​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ព្រំ​ដែន​សំខាន់​ៗ​រវាង​អាមេរិក​ និង​ម៉ិក​ស៊ីកូ​ដែល​មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​គ្រឿង​ញៀន​ហូរ​ចូល​ច្រើន​។ នៅ​ក្នុង​ដំណាក់​កាល​ទី​មួយ ម៉ិក​ស៊ីកូ​ដឹក​ទាហាន​ជា​ច្រើន​រយ​នាក់​ទៅ​ដាក់​ពង្រាយ​​នៅ​ទី​តាំង​ក្ដៅ​ៗ​ជា​ច្រើន​កន្លែង​។ ក្នុង​នោះ​មាន​ច្រក​បាចា (Baja) ​នៅ​ព្រំ​ដែន​ប្រទល់​រដ្ឋ​កាលីហ្វ័រញ៉ា​, ​និង​រដ្ឋ​សូណូរ៉ា (Sonora) និង​ថា​ម៉ូលី​ប៉ាស់​របស់​ម៉ិក​ស៊ីកូ (Tamaulipas)​។

ផែន​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​មួយ​ម៉ឺន​នាក់​នេះ​ជា​វិធាន​ការ​ដ៏​ក្ដៅគគុក​ និង​ជា​ផ្នែក​១​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​វ៉ាស៊ីនតោន និង​ម៉ិក​ស៊ីកូ​នៅ​នាទី​ចុង​ក្រោយ​នៅ​ពេល​ប្រទេស​ទាំង​២​ចរ​ចា​គ្នា​ទាំង​ប្រញាប់​ប្រញាល់​ដើម្បី​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​។ ម៉ិក​ស៊ីកូ​មិន​អាច​លេង​សើច​បាន​ទេ​ព្រោះ​ការ​ដំឡើង​ពន្ធ​នេះ​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេដ្ឋ​កិច្ច​ជាតិ​របស់​ប្រទេស​នេះ​ក្នុង​នាម​ជា​ប្រទេស​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​​នៅ​ក្នុង​ទំហំ​ទឹក​ប្រាក់​៤៧៥​​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២៣​។​

ទោះ​បី​ម៉ិក​ស៊ីកូ​ប្រកាស​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​ការ​ដំឡើង​ពន្ធ​នោះ​ ប៉ុន្តែ​ខ្លួន​សុខ​ចិត្ត​ជ្រើស​រើស​យក​ការ​ចរ​ចា​គ្នា​ជា​មុន​សិន​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​នោះ អាមេរិក​ក៏​បាន​សន្យា​ថា​ខ្លួន​នឹង​ខិត​ខំ​ទប់​ស្កាត់​ការ​ហូរ​ចូល​នៃ​អាវុធ​ជាតិ​ផ្ទុះ​តាម​ច្រក​ព្រំ​ដែន​ចូល​ម៉ិក​ស៊ីកូ​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ប្រធានា​ធិប​តី​ម៉ិក​ស៊ីកូ លោក​ស្រី​សេន​បូម (Sheinbaum)​។​

អ្នក​វិភាគ​យល់​ថា​ម៉ិក​ស៊ីក​ពិបាក​រើ​ខ្លួន​រួច​ពី​ការ​គាប​សង្កត់​របស់​អាមេរិក​ដោយ​សារ​កត្តា​ភូមិ​សាស្ត្រ​នៅ​កៀក​នឹង​ប្រទេស​អា​មេ​រិក​, ដោយ​សារ​ឥទ្ធិ​ពល​​នយោបាយ​ និង​ដោយ​សារ​​កត្តា​សេដ្ឋ​កិច្ច​​។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ម៉ិក​ស៊ីកូ​​​យល់​ថា​មេ​ដឹក​នាំ​ម៉ិក​ស៊ី​កូ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​សម្រប​សម្រួល​តាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​ទេ​។ «​លោក​ស្រី​ប្រៀប​បាន​នឹង​ជិះ​នៅ​លើ​​ខ្នង​ខ្លា ឬ​ត្រូវ​លោក​ត្រាំ​យក​កាំ​ភ្លើង​ភ្ជង់​ក្បាល​ជាប់​ទៅ​ហើយ​។ ឧប​មា​ថា​ម៉ិក​ស៊ីកូ​ហ៊ាន​ធ្វើ​ខ្លាំង​ដាក់​អាមេរិក​ប្រាកដ​ជា​សេដ្ឋ​កិច្ច​ប្រទេស​នេះ​នឹង​ធ្លាក់​ចុះ​ដុន​ដាប​មួយរំពេច»​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ