ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​វៀតណាម​ស្រី​ប្រុស​០៦​នាក់ ដកហូត​គ្រឿងញៀ.ន​ជិត​១០​គីឡូ អាវុធ​ខ្លី​០២​ដើម នៅ​ក្រុង​បា​វិត

8 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​លូច​លាក់​កែ​ច្នៃ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដកហូត​វត្ថុ​តាង រួម​មាន…

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​លូច​លាក់​កែ​ច្នៃ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដកហូត​វត្ថុ​តាង រួម​មាន ៖ គ្រឿងញៀន​បាន​ជិត​១០​គីឡូ និង​អាវុធ​ខ្លី​ចំនួន​០២​ដើម នៅ​ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ មីនា ២០២៥ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ការ​ចុះ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ (​ស្រី​០២​នាក់​) ជា​ជនជាតិ​វៀតណាម រួម​ជាមួយ​វត្ថុ​តាង ៖
-​ថ្នាំ​ញៀន​ជិត​១០​គីឡូក្រាម
-​សារធាតុ​គីមី​ផ្សំ ជិត​០២​គីឡូ រួម​ជាមួយ ម៉ា​ស៊ឺ​ន ឧបករណ៍ សម្ភារៈ​កែ​ច្នៃ​មួយ​ចំនួន​ទៀត
-​អាវុធ​ខ្លី ចំនួន​០២​ដើម
-​ទូរ​សព្ទ​ដៃ​ចំនួន​០៧​គ្រឿង
-​ម៉ូតូ​ចំនួន​០៤​គ្រឿង ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ