ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Air Busan កែប្រែការទុកដាក់ Power Bank អ្នកដំណើរ ក្រោយឆេះយន្តហោះ១គ្រឿងសប្តាហ៍មុន

7 ម៉ោង មុន

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូង Air Busan នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរទុក Power Bank នៅក្នុងកាបូបយួរហើយយកទៅដាក់ក្នុងធ្នើរទុកឥវ៉ាន់ផ្នែកខាងលើកៅអីអង្គុយតទៀតហើយ បន្ទាប់ពីឧបករណ៍សាកថ្មទូរស័ព្ទនេះ…

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូង Air Busan នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរទុក Power Bank នៅក្នុងកាបូបយួរហើយយកទៅដាក់ក្នុងធ្នើរទុកឥវ៉ាន់ផ្នែកខាងលើកៅអីអង្គុយតទៀតហើយ បន្ទាប់ពីឧបករណ៍សាកថ្មទូរស័ព្ទនេះ ត្រូវបានសង្ស័យថាជាដើមហេតុបង្កឱ្យមានអគ្គីភ័យឆាបឆេះយន្តហោះ១គ្រឿង ដែលត្រៀមចេញដំណើរទៅកាន់ទីក្រុងហុងកុង កាលពីសប្តាហ៍មុន។ នេះបើតាមប្រភពពីកាសែត South China Morning Post ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមហ៊ុន Air Busan បានប្រកាសកាលពីថ្ងៃអង្គារថា ការហាមឃាត់នេះ គឺជាវិធានការបង្ការទុកជាមុន បន្ទាប់ពីកើតមានការឆាបឆេះកាលពីសប្តាហ៍មុនលើយន្តហោះ Airbus A321 នៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ភាគខាងត្បូងទីក្រុងប៊ូសាន បណ្តាលឱ្យមនុស្ស៧នាក់រងរបួស កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅ។

សេចក្តីថ្លែងការណ៍ក្រុមហ៊ុន Air Busan បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យអ្នកដំណើររក្សាទុក Power Bank ក្នុងកាបូបដៃហើយយកទៅដាក់ក្នុងធ្នើរឥវ៉ាន់ផ្នែកខាងលើកៅអីនោះទេ ដោយត្រូវដាក់ជាប់ខ្លួនអ្នកដំណើរ ដូច្នេះឧបករណ៍នេះ អាចត្រូវបានប្រទះឃើញ និងយកចេញភ្លាមៗ ដើម្បីដោះស្រាយការឆេះ។ កាបូបយួរតាមខ្លួនទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅច្រកទ្វារចូល ហើយមានតែអ្នកគ្មាន Power Bank ក្នុងកាបូបប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យដាក់ឥវ៉ាន់ក្នុងធ្នើរផ្នែកខាងលើកៅអី។

ប្រភពពី Reuters បានរាយការណ៍ថា វិធានការនេះ ត្រូវបានកំណត់ដើម្បីចាប់ផ្តើមនៅថ្ងៃសុក្រលើការហោះសាកល្បង មុនពេលអនុវត្តទៅគ្រប់ជើងហោះហើរទាំងអស់។ ការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើមូលហេតុនៃការឆាបឆេះ កាលពីថ្ងៃអង្គារសប្តាហ៍មុនកំពុងដំណើរការ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Power Bank ទំនងជាដើមហេតុបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

លោក Warren Chim Wing-nin អនុប្រធានផ្នែកយន្តហោះរបស់ក្រុមហ៊ុន Hong Kong Institution of Engineers បានថ្លែងថា «អ្វីដែលត្រូវបានស្នើឡើងដោយក្រុមហ៊ុន Air Busan គឺជាវិធានការប្រុងប្រយ័ត្នជាមុន បន្ទាប់ពីកើតមានឧបទ្ទវហេតុនាពេលថ្មីៗនេះ ប៉ុន្តែវាមានភាពតឹងរ៉ឹងជាងការអនុវត្តស្តង់ដារអន្តរជាតិដែលមានស្រាប់»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ