ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានហើយ! សំណុំរឿង​ឃា.តកម្ម​សម្លា.ប់​មនុស្ស​ រួច​ដឹក​យក​ទៅ​ទម្លាក់​តាម​ផ្លូវ បន្លំ​ជា​ករណី​​គ្រោះថ្នាក់​ចរាចរណ៍

4 ខែ មុន
  • កណ្តាល

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ចំនួន​3​នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតក.ម្ម

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ចំនួន​3​នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម សម្លាប់​មនុស្ស​រួច​យក​សព​ទៅ​ទម្លាក់​ផ្លុ​ង​ចោល​នៅ​តាម​ផ្លូវ បន្លំ​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទីបំផុត​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ចាប់​ឃាត់ខ្លួន​បាន​ហើយ​។ គួររំលឹកថា ថ្ងៃ​តែ​១! ជនជាតិ​វៀតណាម​២​នាក់ សង្ស័យ​ម្នាក់​វង្វេង​មក​ដេក​កណ្ដាលវាល ម្នាក់​ទៀត​ដួល​ម៉ូតូ​ស្លា​.​ប់

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៣នាក់រួមមាន ១-​ឈ្មោះ ង្វៀ​ង វ៉ាង​ថាំង ហៅ ជែ ភេទ​ប្រុស​អាយុ​32​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​ ២-ឈ្មោះ ដូ វ៉ាង​ម៉ឹ​ន ហៅ ម៉ា​ប់​ ភេទ​ប្រុស អាយុ​31​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ខេត្ត​ហូ​វ​យ៉ាង ប្រទេស​វៀតណាម​ និង៣-ឈ្មោះ ដាវ ជុង​វ៉ាំ​ង ហៅ ប៊ែ ភេទ​ប្រុស អាយុ​34​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​មេខ្លោង​ធំ ឈ្មោះ តុង វ៉ាំ​ង​តង ភេទ​ប្រុស អាយុ​49​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។ បច្ចុប្បន្ន​កំពុង​រត់គេច​ខ្លួន​។

ដោយឡែក​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ហាក់ សៀវ ភេទ​ប្រុស អាយុ 26​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ប្រាប់​ថា​ កាលពី​វេលា​ម៉ោង6:00 ព្រឹក​ថ្ងៃ​ទី 18 ឧសភា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ បាន​ដេក​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​នៅ​ចំណុច​ខាងកើត​ស្ពាន ហា​យ​វ៉េ ជាប់​ច្រាំង​ទន្លេ​វ៉ៃ​កូ ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ហើយ​បាន​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​ធ្វើ​ឲ្យ​មានការ​ផ្អើល​​ឆោឡោតែម្តង ។​

ក្រោយ​ពី​ត្រួតពិនិត្យ​សាកសព​រួច ​ទាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​ធ្វើការ​សន្និដ្ឋាន​ថា សាកសព​បាន​ស្លាប់​ដោយសារ​ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ អាច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ក៏​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​សព យក​សព​ជន​រង​គ្រោះ​មក​លាង​សម្អាត​នៅផ្ទះ បាន​ប្រទះ​ឃើញ​ថា មាន​ស្នាម​ជាំ​ដុំ​ៗ​នៅ​ចំណុច​កដៃ​ កជើង និង​មាន​ស្នាម​ជាំ​នៅ​ផ្នែក​បំពង់ក​របស់​សពជនរងគ្រោះ​ ដែល​បញ្ជាក់​ថា​ជា​ស្នាម​ចង​រឹត ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សព​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​តែ​អំពើ​ឃាតកម្ម ទើប​ក្រោយ​ពី​ធ្វើ​បុណ្យសព​រួច នៅ​ថ្ងៃ​ទី 20 ឧសភា ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ឲ្យ​ជួយ​ស៊ើបរក​ការ​ពិត​ជូន​ក្រុម​គ្រួសារ​ពួក​គាត់​។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​នៃ​សពជនរងគ្រោះ​រួចមក​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កង​រាជ អាវុធហត្ថ​ផ្ទៃ​ប្រទេស សហការ​ជាមួយនឹង​អាវុធហត្ថ​ខេត្តព្រៃវែង​និង​ស្វាយ​រៀង បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ឡើង​វិញ ហើយ​នៅ​ទីបំផុត​ក៏​បាន​រក​ឃើញ​ថា ករណី​នេះ​មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេ ប៉ុន្តែ​គឺជា​ករណី​ឃាតកម្ម ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​កំណត់​បាន​នៅ​មុខសញ្ញា​ជនសង្ស័យ​ចំនួន 4 នាក់​ផង​ដែរ ប៉ុន្តែ​ជនសង្ស័យ​ទាំង​បួន​នាក់​បាន​រត់គេច​ខ្លួន​ទៅ​ដល់​ប្រទេស​វៀតណាម​អស់​ទៅ​ហើយ​។

តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី 26 ឧសភា ដោយ​មានការ​សម្របសម្រួល​ពី​លោក​ឧត្តមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ប៊ិ​ន​ចូ​វ និង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ចុះ​ទៅ​តាម​ចាប់​ជនសង្ស័យ​ដល់​ខេត្ត​តៃ​និ​ញ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ដឹងខ្លួន​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​អស់​។

រហូត​មក​ដល់​ថ្ងៃ​ទី 31 ឧសភា កម្លាំង​កង រាជ​អាវុធហត្ថ​បាន​ស៊ើប​ដឹង​ថា ក្រុម​ជនសង្ស័យ បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​តាម​ច្រក​មាត់ជ្រូក ចូល​មក​សំងំ​លាក់ខ្លួន​នៅ​ទីតាំង​ចិញ្ចឹម​ត្រី​ជនជាតិ​វៀតណាម​មួយ​កន្លែង ក្នុងស្រុក​លើក​ដែក ខេត្តកណ្ដាល ទើប​នៅ​ថ្ងៃ​ទី​១​ មិថុនា លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កង​រាជ​អាវុធ ហត្ថ​ខេត្តព្រៃវែង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច ដោយ​សហការ​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល ចុះ​ធ្វើការ​បង្ក្រាប​និង​ចាប់​បាន​ជនសង្ស័យ​បី​នាក់ នាំ​យក​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ក្រុម​ជន សង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ពួក​គេ​នឹង​ជន​រង​គ្រោះ​គឺជា​មិត្តភក្តិ​រាប់អាន​គ្នា ហើយ​នៅ​ថ្ងៃ​ទី 17 ឧសភា ដោយ​ដឹង​ថា​ជន​រង គ្រោះ និង​មក​លេង​ពួក​គេ​ដល់​បន្ទប់​ស្នាក់​នៅ ក្នុង​ហាង​ខារ៉ាអូខេ​៣៣៣ ដែល​ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ទើប​ឈ្មោះ តុង វ៉ាំ​ង​តង ដែល​ជា​មេ​ក្លោ​ង​ធំ បាន​រៀប​ផែនការ​ចាប់ជម្រិត​ជន​រង​គ្រោះ​តែ​ម្ដង ។ ដោយពេល​ជន​រង​គ្រោះ​មក​ដល់ ពួក​គេ​បាន​បញ្ឆោត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ដាក់​សម្ភារៈ បន្ទាប់​មក​បាន​ប្រើ​ដំបង​ឆក់ ឆក់​ជន​រង​គ្រោះ​អោយ​ដួល រួច​ចាប់​ចងដៃ​ចងជើង​និង​បិទ​មាត់ ហើយ​ធ្វើ​ទារុណកម្ម និង​យក​កាំភ្លើង​ផ្ជ​ង់​ក្បាល​ជន​រង​គ្រោះ បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​សាច់ញាតិ​ដើម្បី​វេរ​ប្រាក់​មក​ឲ្យ​ពួក​គេ​។

ដោយ​ទ្រាំ​នឹង​ការ​ធ្វើ​ទារុណកម្ម​មិន​បាន​ ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​អ្នក​ធ្លាប់​រកស៊ី​វេ​រ​ប្រាក់​ជាមួយ​គ្នា វេ​ប្រាក់​មក​ចូល​ក្នុង​កុង​របស់​គេ​ចំនួន​ជាង 1.126 លាន​ដុ​ង ។ បន្ទាប់​មក​ក្រុម​ជនល្មើស​ក៏​យក​ទូរ​សព្ទ​របស់​ជន​រង គ្រោះ បាញ់​វេរ​លុយ​ទាំងនោះ​ចូល​ទៅ​ក្នុង​កុង​របស់​ពួក​គេ ហើយ​ឲ្យ​គ្នា​គេ​ពីរ​នាក់​បើកឡាន​ទៅ​ដក​លុយ​នោះ នៅ​ក្នុង​កាស៊ីណូ កេ​ម៊ែ ឯ​ក្រុង​បា​វិត ។ ពេល​ដក​ប្រាក់​បាន​អស់ហើយ ត្រឡប់​មក​ដល់​បន្ទប់​ស្នាក់​នៅ​វិញ ក្រុម​ជន​ល្មើស​ក៏​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ផឹកទឹក​ម្យ៉ាង​ពណ៌​លឿង អស់​កន្លះ​ដប ក៏​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ស្មារតី​នឹង​ស្លាប់​តែ​ម្ដង ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង១រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 18 ឧសភា ក្រុម​ជន​ល្មើស​ក៏​យក​រថយន្ត​ព្រុស​មួយ​គ្រឿង ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​ខាងកើត​ស្ពាន highway ជាមួយនឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ ដើម្បី​បន្លំ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​បន្ទប់​ស្នាក់​នៅ​វិញ ធ្វើ​ដូច​ធម្មតា​គ្មាន​រឿង​អ្វី​កើតឡើង​សោះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​បី​នាក់ នៅ​ថ្ងៃ​ទី 3 មិថុនា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ​របស់​ពួក គេ នៅ​ក្នុង​ហាង​ខារ៉ាអូខេ 333 បន្ត​ទៀត ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រមាណ​ជិត 7 គីឡូក្រាម លាក់​ទុក​នៅ​ទីនោះ​ដែល​ពួក​គេ​បាន​នាំ​យក​ពី​ក្រុង​បា​វិត ទុក​សម្រាប់​ចែកចាយ​បន្ត ទើប​កម្លាំង​កងរាជអាវុធហត្ថ​ប្រមូល​យក​វត្ថុ​តាង​ទាំងអស់​មក​រក្សា​ទុក និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ