ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! រក​ឃើញ​ស.ព​មន្ត្រី​យោធា​ការពារ​ព្រំ​ដែន​​ដែល​លិច​ទូក​នោះ​ហើយ

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សព​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​១០១ ដែល​បាន​ជួប​ឧ​បទ្ទ​ហេតុ​លិច​ទូក ខណៈ​ទៅ​បង់សំណាញ់​យក​ត្រី នៅ​ក្បែ​ស្ពាន​កោះទន្សាយ ក្រោយ​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​កន្លង​មក ។យោង​តាម​របាយការណ៍​យោធា កាលពី​វេលា​ម៉ោង​៦ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១…

ខេត្តស្ទឹងត្រែង ៖ សព​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​១០១ ដែល​បាន​ជួប​ឧ​បទ្ទ​ហេតុ​លិច​ទូក ខណៈ​ទៅ​បង់សំណាញ់​យក​ត្រី នៅ​ក្បែ​ស្ពាន​កោះទន្សាយ ក្រោយ​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​កន្លង​មក ។
យោង​តាម​របាយការណ៍​យោធា កាលពី​វេលា​ម៉ោង​៦ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០២៤ កម្លាំង​វរ​សេនា​តូច​លេខ​២​បាន​ប្រទះ​ឃើញ​សព​ពលបាលឯក​.​នួន ម៉ា​នី នៅ​ចំណុច​ក្រោម​ស្ពាន​កោះទន្សាយនិយាម​ការ​.XA 42837-88809 ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​៩០​ម៉ែ​ត្រ ។ សូមរំលឹកថា ៖ បា.ត់ខ្លួនមន្ត្រីយោធាការពារព្រំដែនម្នាក់​ខណៈលិ.ចទូក ពេលចុះទៅបង់សំណាញ់រកត្រី

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០២៤ ខណៈ​ជិះទូក​មួយ​គ្រឿង​មាន​គ្នា​៣​នាក់ ក្នុង​គោលបំណង​ទៅ​បង់សំណាញ់​ក្បែរ​ស្ពាន​កោះទន្សាយ ស្ថិត​ក្នុង​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង​ជា​តំបន់​ព្រំដែន ។ ចំណុច​ស្ពាន​កោះទន្សាយ​នោះ ជា​ចំណុច​ខ្សែទឹក​ហូរ​ក្មួ​ល​ខ្មាញ់ ខ្លាំង​ហើយ​ក៏​មាន​ដុំ​ថ្ម​ធំ​ៗ​នៅ​ខាងក្រោម​ទឹក​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​យោធា​ដែល​ទៅ​បង់សំណាញ់​ក្នុង​ហេតុការណ៍​នោះ​បាន​និយាយ​ថា ចាប់ផ្ដើម​ចូល​ក្នុង​ខែឧសភា ចាប់ផ្ដើម​សំបូរ​ត្រី​ចុះ​ពួក​គេ​បាន​នាំ​គ្នា​ពពាក់ពពូន​ដើម្បី​ទៅ​បង់សំណាញ់​ចាប់​ត្រី​នៅ​ក្រោម​ស្ពាន​កោះទន្សាយ​ដែល​ជា​ចំណុច​ទឹក​ហូរ​ខ្លាំង គ្រានោះ​គេ​ប្រកាស​ឃើញ​មាន​ទូក​ស្មាច់​មួយ​គ្រឿង​មាន​គ្នា​បី​នាក់​បាន​បើកបរ​ពី​ជួរ​ទឹក​ខាងក្រោម​មក​ជួល​ទឹក​ខាងលើ​ខណៈ​ជិត​ដល់​ស្ពាន​ប្រហែល​២០​ម៉ែត្រ ក៏​ស្រាប់តែ​លិច​ទូក​លុះតែ​ម្ដង​គ្រានោះ​គេ​បានឃើញ​មនុស្ស​ពីរ​នាក់​ហែល​ទឹក​ប្រវេ​ស្រវា​ឡើងគោក​ចំណែក​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ទៅ​ក្នុង​ទឹក​ជាមួយនឹង​ទូក​នោះ​ផង​ដែរ ។

ទាក់ទិន​ហេតុការណ៍​ខាងលើ​មន្ត្រី​យោធា​ដែល​មាន account face book​ឈ្លោះ​ខេ​ង​ព្រីង ជា​មិត្ត​ភ​ក្កិ​គ្នា​ហើយ​ក៏​ជា​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​faceBook ដោយ​បង្ហាញ​ពី​ភាព​សោកសៅ​នោះ​ថា (​ថ្ងៃនេះ​សង្ឃឹមថា រក​ពួកម៉ាក​ឯង ឃើញ​ផង​ចុះ អញ​សោកស្តាយ ជាទី​បំផុត​ដែល​ពួកម៉ាក​ឯង​ហៅ ឲ្យ​អញ​ជួយ អញ​ហែល​ទៅ​យក ឯង​មិន​ទាន់​ដល់ ឯង​លិច​មុន បាត់​) ។
ប្រភព​ព័ត៌មាន​បាន​រៀបរាប់​បន្ត​ថា​ក្រោយ​ការ​បាត់​ខ្លួន​មន្ត្រី​យោធា​វី​រៈការ​ពារ​ព្រំដែន​១០១​ចំណុះ​ឲ្យ​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្ត​ភ្លាម​នោះ​កម្លាំង​វី​រៈការ​ពារ​ព្រំដែន​ផ្សេង​ៗ​ទៀត​ក៏​បាន​ប្រើប្រាស់​ទូត​ជា​ច្រើន​គ្រឿង​ដើម្បី​ចុះ​រុក​រកតែ​ការ​ព្យាយាម​រុករក​នោះ រយៈពេល​៣​ថ្ងៃ ទើប​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ឧសភា​២០២៤​នេះ​។

ជន​រង​គ្រោះ​ឈ្មោះ​នួន ម៉ា​នី មាន​ឋានៈ​ពលបាលឯក ជា​មន្ត្រី​យោធា​នៅ​វរ​ការពារ​ព្រំដែន​១០១​ចំណុះ​ឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មាន​ភារកិច្ច​ឈរជើង​ការពារ​ក្រ​វ៉ា​ត់​ព្រំដែន​ក្បែ​ស្ពាន​កោះទន្សាយ មាន​ទីលំនៅ​ភូមិ​ថា​ឡា​ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង រៀប​អាពាហ៍ពិពាហ៍​និង​មានកូន​ប្រុស​ម្នាក់​អាយុ​ប្រហែល​៤​ទៅ​៥​ឆ្នាំ​។ បច្ចុប្បន្ន កម្លាំងយោធា​បាន​រក្សា​សាកសព​រង់ចាំ​សម្ថ​ត​កិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​មុន​ប្រគល់​ជូន​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ