ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីប្រកាសគាំទ្រវេណេស៊ុយអេឡាពេញ​ទំហឹង និងបរិហារអាមេរិកជុំវិញការហ៊ុមព័ទ្ធដែនទឹក

1 ខែ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ភាព​តានតឹង​រវាង​វេ​ណេ​ស៊ុ​យ​អ​ឡា​និង​សហរដ្ឋអាមេរិក​មានការ​កើនឡើង​ថែម​ទៀត ក្រោយ​ការ​ទាក់ទង​និយាយ​គ្នា​តាម​ទូរស័ព្ទ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្គេ​យ​ឡា​រ៉ូ​វ ​និង​សម​ភាគី​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោកអ៊ី​វ៉ា​ន​ហ្គី​ល​កាលពី​ថ្ងៃ​ទី​២២​ ធ្នូ​ ។ លោក​អ៊ី​វ៉ា​ន​ហ្គី​ល​គូសបញ្ជាក់​ថា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ភាព​តានតឹង​រវាង​វេ​ណេ​ស៊ុ​យ​អ​ឡា​និង​សហរដ្ឋអាមេរិក​មានការ​កើនឡើង​ថែម​ទៀត ក្រោយ​ការ​ទាក់ទង​និយាយ​គ្នា​តាម​ទូរស័ព្ទ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្គេ​យ​ឡា​រ៉ូ​វ ​និង​សម​ភាគី​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោកអ៊ី​វ៉ា​ន​ហ្គី​ល​កាលពី​ថ្ងៃ​ទី​២២​ ធ្នូ​ ។

លោក​អ៊ី​វ៉ា​ន​ហ្គី​ល​គូសបញ្ជាក់​ថា លោក​ឡាវ​រ៉ូ​វ​បាន​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង​របស់​ក្រុង​
មូ​ស្គូ ប្រឈម​មុខ​នឹង​សភាពការណ៍​បច្ចុប្បន្ន ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​ដែល​អា​មេ​រិ​ក​មាន​ទិស​ដៅ​ហ៊ុំ​ព័ន្ធ​ផ្នែក​ប្រេងកាត​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ។

តាម​ប្រមុខ​ការទូត​វេ​ណេ​ស៊ុ​យ​អេ​ឡា​ថា ការ​ពិភាក្សា​​ផ្ដោត​លើ​ការ​ឈ្លានពាន ​និង​ការ​រំលោភ​​បំពាន​ជាក់ស្ដែង​លើ​ច្បាប់​អន្តរជាតិ ក្នុង​នោះ​​មានការ​វាយប្រហារ​លើ​បណ្ដា​នាវា សម្លាប់​​មនុស្ស​ក្រៅច្បាប់ និង​អំពើ​ប្លន់​ក្នុង​សមុទ្រ​ខុសច្បាប់ ពី​សំណាក់​អា​មេ​រិ​ក​ ។ ក្នុង​ស្ថានភាព​បែប​នេះ​លោក​ឡាវ​រ៉ូ​វ​អះអាង​ជា​ថ្មី ពី​ការ​គាំទ្រ​ពេញទំហឹង​របស់​លោក ប្រឈម​នឹង​ការ​ប្រទូស្ត​រ៉ា​យ​ប្រឆាំង​ប្រទេស​យើង និង​បរិហារ​បណ្ដា​អំពើ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​។

ក្នុង​សេចក្ដី​ប្រកាស​ដាច់​ដោយឡែក​ពី​គ្នា​មួយ​ក្រុង​មូ​ស្គូ​អះអាង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​សកម្មភាព​យោធា​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​សមុទ្រ​កា​រ៉ាអ៊ី​ប​។ ក្រសួងការបរទេស​រុ​ស្ស៊ី​យល់​ថា ការ​ផ្ដួចផ្ដើម​គំនិត​ទាំងនេះ​របស់​អា​មេ​រិ​ក អាច​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ក្នុង​តំបន់ ហើយ​គំរាមកំហែង​ដល់​ការ​ធ្វើ​នាវាចរណ៍​អន្តរជាតិ ដោយ​​​អះអាង​ពី​ការ​គាំទ្រ​ទាំងស្រុង​និង​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​បណ្ដា​មេដឹកនាំ​និង​ប្រជាជន​វេ​ណេ​​​ស៊ុ​យ​អេ​ឡា​។

រុ​ស្ស៊ី​​ក៏​និយាយ​ផង​ដែរ​ពី​ការ​គាំទ្រ​របស់​ខ្លួន ចំពោះ​ការ​តវ៉ា​របស់​ក្រុង​កា​រ៉ា​កាស់ ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ប្រឆាំង​ការ​ហ៊ុម​ព័ទ្ធ​នេះ​របស់​អាច​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ