ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ធ្វើ​ប្រហុក ផ្អក ! ត្រី​ចាប់ផ្ដើម​ត្រូវ​ពី​ថ្ងៃ​ទី ២៥-៣១ ខែធ្នូ​នេះ តាម​ដង​ទន្លេសាប ​ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទៅ ២៣ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទៅ ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ​បាន​ជូនដំណឹង​ដល់​សាធារណជន​ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០២៥-២០២៦ ថា តាម​ការ​សង្កេត ត្រី​ចាប់ផ្តើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការ​ធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជា​ពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្នុង​ករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង ។

រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម ក៏​បាន​ជម្រាប​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី​តាម​ពេលវេលា និង​ទីកន្លែង​ដូច​មាន​ក្នុង​សេចក្ដីជូនដំណឹង​នេះ ។ ទន្ទឹម​នេះ រដ្ឋបាល​ជលផល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ជួយ​សម្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ដឹក​ជញ្ជូន​ផល ផលិតផល​ត្រី ដោយ​រលូន​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ