ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់ខ្លួនមន្ត្រីយោធាការពារព្រំដែនម្នាក់​ខណៈលិ.ចទូក ពេលចុះទៅបង់សំណាញ់រកត្រី

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព័ត៌មានបឋមពីរមន្ត្រីយោធាការពារព្រំដែនស្ថិតនៅវរៈ១០១ ចំណុះឱ្យតំបន់

ខេត្តស្ទឹងត្រែង ៖ ព័ត៌មានបឋមពីរមន្ត្រីយោធាការពារព្រំដែនស្ថិតនៅវរៈ១០១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តឱ្យដឹងថា មុននេះប្រហែលជាង ២ម៉ោង ថ្ងៃទី២៩ ឧសភា ២០២៤
មានមន្ត្រីការពារព្រំដែនម្នាក់បានបាត់ខ្លួនខណៈជិះទូកបីនាក់ទៅបង់សំណាញ់យកត្រីនៅក្រោមស្ពាន កោះទន្សាយ ស្ថិតនៅឃុំសន្តិភាព ស្រុកសៀមប៉ាង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថាខណៈមនុស្សម្នាកំពុងតែបង់សំណាញ់នៅក្រោមស្ពានកោះទន្សាយនោះ ក៏បានប្រទះឃើញទូកមួយគ្រឿងមានគ្នា៣នាក់បើកតម្រង់ពីរទន្លេខាងក្រោមឡើងមកផ្ទៃទឹកខាងលើក្បែរស្ពានចម្ងាយប្រហែល២០ ដល់ស្ពាន ក៏ស្រាប់តែលិចបាត់តែម្ដងគ្រានោះដែរគេបានឃើញមនុស្សពីរនាក់បានប្រឹងហែលទឹកឡើងគោកនិងម្នាក់ទៀតក៏បានបាត់ខ្លួនទៅក្នុងទឹក។

ប្រភពព័ត៌មានដដែលឱ្យដឹងថានៅចំណុចស្ពានកោះទន្សាយជាចំណុចដែលមានទឹកហូរក្មួលខ្មាញ់យ៉ាងខ្លាំងហើយក៏មានដុំថ្មធំៗជាច្រើននៅក្នុងទឹកផងដែរ។នៅទីនោះភាគច្រើនគឺជាគ្រួសារយោធាដែលទៅឈរជើងប្រចាំការនៅខ្សែបន្ទាត់ព្រំដែន ។គ្រួសារយោធាទាំងនោះបាននាំគ្នាទៅបង់សំណាញ់ដើម្បីយកត្រីធ្វើជាម្ហូបអាហារដោយសារនៅទីនោះសម្បូរត្រីជាច្រើន ។ ពួកគាត់បាននិយាយថាត្រីនៅទីនោះពួកគេបង់មួយសំណាញ់អាចបានចាប់ពី ៥ទៅជិត១០គីឡូ ឬក៏មួយសំណាញ់ស្ទើរបានកន្លះ​ធុង​ប៉េត្រូឯណោះ ។

ក្រោយកើតហេតុ កម្លាំងរបស់វរៈ១០១ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយនិងវរៈការពារព្រំដែនដទៃទៀតបានដាក់កម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួនម្នាក់នោះផងដែរ តែរយៈពេលជាង ២ ម៉ោងកន្លងមកនេះនៅពុំទាន់រកឃើញនៅឡើយទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ