ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​តឺន័រ​បើកជែងត្រូវ​រថយន្ត​មួយគ្រឿង​ទៀតបុក​បត់ក

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​ខូចខាត​ផ្នែក​ខាង​មុខ​ដូច​បាក់​ក ដែល​សង្ស័យ​ពេល​បើក​ជែង ក៏​រថយន្ត​១​គ្រឿង​ទៀត​បើកបរ​លឿន​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង រួច​ហើយ​រថយន្ត​នេះ​បន្ថែម​ល្បឿន​គេច​ទៅ​បាត់​ស្រមោល ។ ការ​ជែង​គ្នា​លើ​ដងផ្លូវ មិន​ថា​តែ​យានយន្ត​តូច​ៗ​ទេ គឺជា​រឿយ​ៗ​គេ​ក៏​តែង​ឃើញ​រថយន្ត​ធំ​ៗ​បើក​ជែង​គ្នា​ដែរ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​ខូចខាត​ផ្នែក​ខាង​មុខ​ដូច​បាក់​ក ដែល​សង្ស័យ​ពេល​បើក​ជែង ក៏​រថយន្ត​១​គ្រឿង​ទៀត​បើកបរ​លឿន​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង រួច​ហើយ​រថយន្ត​នេះ​បន្ថែម​ល្បឿន​គេច​ទៅ​បាត់​ស្រមោល ។ ការ​ជែង​គ្នា​លើ​ដងផ្លូវ មិន​ថា​តែ​យានយន្ត​តូច​ៗ​ទេ គឺជា​រឿយ​ៗ​គេ​ក៏​តែង​ឃើញ​រថយន្ត​ធំ​ៗ​បើក​ជែង​គ្នា​ដែរ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៣-១០៤ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា រថយន្ត​សណ្តោង​កុងតឺន័រ INTERNATIONAL ពណ៌ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣E-៦៨៥៨ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពណ៌​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ ភ្នំពេញ
៤A-៦៧២០ បើកបរ​ដោយ​ឈ្មោះ សេង សុភក្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ពី​ខាងកើត​ទៅ​ខាងលិច ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​១​គ្រឿង​ទៀត ក៏​ទៅ​បុក​ជាមួយរថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណអ្នកបើកបរ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ។ គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ខូចខាត​ក្បាល​រថយន្ត​សណ្តោង​កុងតឺន័រ​ដូច​បត់​ក និង​អ្នកបើកបរ សេង សុភ​ក្ត្រា រង​របួសស្រាល ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នេះ ខាង​រថយន្ត​កុងតឺន័រ​មិន​បាន​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​រក​ភាគី​ម្ខាង​ទៀត​នោះ​ទេ ហើយ​ម្ចាស់​រថយន្ត​អាច​យក​រថយន្ដ​ខាងលើ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​ចាត់​ទុក​ថា​ជា​ថ្ងៃ​ស៊យ​ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ