ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យស.ពនាយទាហានទាំង២០រូប ប្រព្រឹត្តទៅ​ដោយក្តីសោកសង្រេង

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់ពីជួប​នូវ​ឧបទ្ទវហេតុ​ដ៏រន្ធត់ ដែលបណ្ដាលមកពីការផ្ទុះគ្រាប់ដែលកងកម្លាំង

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់ពីជួប​នូវ​ឧបទ្ទវហេតុ​ដ៏រន្ធត់ ដែលបណ្ដាលមកពីការផ្ទុះគ្រាប់ដែលកងកម្លាំងយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ដឹកប្រមូលយកមកទុកក្នុងឃ្លាំងនៅទីបញ្ជាការដ្ឋានយន្តិភូមិភាគទី3 បណ្ដាលឱ្យយោធិនចំនួន20រូបបាន​បាត់បង់ជីវិត​។

ដូចការគ្រោងទុកកម្មវិធីបុណ្យសពយោធិនទាំង 20 រូបត្រូវបានប្រារព្ធធ្វើឡើង ដោយសពត្រូវបានរៀបចំតម្កល់ឡើងមឈូសនិងព្រះសង្ឃបង្សុកូលក្នុងនោះផងដែរពិធីបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈជូនសពយោធិនពលីចំនួន 20 រូបដោយឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងនោះផងដែរគណៈប្រតិភូជាច្រើនចំណុះឱ្យក្រសួងការពារជាតិក៏បានអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ដើម្បីចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

បន្ទាប់ពីជួបជុំញាតិមិត្តនៃសពរួចមក សពត្រូវបានតម្កល់ឡើងលើមេរុ ព្រះសង្ឃបង្សុកូលលើមេរុនិងទម្លាក់ស្បៃសន្ឋិយា។

បន្ទាប់ពីគណៈអធិបតីអញ្ជើញដល់ ក្រុមពិធីការបានអានវិយោគកថា គោរពវិញ្ញាណក្ខន្ធចុងក្រោយជាកិច្ចបច្ឆាមរណៈ បន្ទាប់មកគណៈអធិបតីក្រុមគ្រួសារនិងភ្ញៀវកិត្តិយសដាក់ផ្កានិងឱ្យធូបឧទ្ទិសកុសលជូន ។ វិញ្ញាណក្ខន្ធនៃសពនាយទាហាននាយទាហានរងទាំង20នាក់។

នៅក្នុងពិធីបុណ្យសពនេះផងដែរ អធិបតីផ្ដល់កិត្តិយសប្រទានព្រះអគ្គីបូជាសពដោយឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមរំលឹកថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ១៥នាទី មានករណីភ្លើងឆេះ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស ស្លាប់ចំនួន​២០​នាក់ និងខូចខាតអគារចំនួន៩ខ្នង , រថយន្តចំនួន២គ្រឿង,ផ្ទះប្រជាពលរដ្ឋចំនួន២៥ ខ្នង ។

ចំពោះសពយោធិនទាំង20រូបត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរដោយមានការឧបត្ថម្ភពីសំណាក់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសពម្នាក់ទទួលបាន២ម៉ឺនដុល្លារ ចំណែកអ្នករងរបួសទទួលបានបាន20លានរៀល។

ក្នុងនោះផងដែរពលរដ្ឋទូទាំងខេត្តព្រមទាំងថ្នាក់ដឹកនាំក៏បានបង្ហោះសំណេរចូលរួមមរណទុក្ខជាមួយគ្រួសារនៃសពទាំង 20 រូបតាមរយៈបណ្ដាញសង្គមជាច្រើនផងដែរ៕

អត្ថបទពាក់ព័ន្ធ ៖

ឈ្មោះ​នាយទាហាន​២០​នាក់​ដែល​បាន​ស្លា​.​ប់​ដោយសារ​ការ​ផ្ទុះ​គ្រា​.​ប់

មនុស្ស​២០​នាក់ បាន​ស្លា​.​ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់ នៅ​ខេត្តកំពង់ស្ពឺ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ