ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២០​នាក់​ បាន​ស្លា.ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់ ​នៅ​ខេត្តកំពង់ស្ពឺ

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២០​នាក់​ បាន​ស្លា.ប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​ ដ៏​លាន់លឺ​យ៉ាង​ខ្លាំង​ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ​ នេះ​បើ​តាម​ការ​ផុស​របស់​សម្តេច​ធិ​បតី ​ហ៊ុន ​ម៉ា​ណែ​ត…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២០​នាក់​ បាន​ស្លា.ប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​ ដ៏​លាន់លឺ​យ៉ាង​ខ្លាំង​ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ​ នេះ​បើ​តាម​ការ​ផុស​របស់​សម្តេច​ធិ​បតី ​ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែមេ​សា​នេះ ដែល​បាន​សម្តែង​ពី​ការ​រន្ធត់​ក្តុកក្តួល​ចំពោះ​ហេតុការណ៍​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ ​នៃ​ជន​រង​គ្រោះ​ ។

សម្តេច​ធិ​បតី ​បាន​សរសេរ​ថា “​ខ្ញុំ​មាន​ក្តី​រន្ធត់ ​ក្តុកក្តួល​ឥត​ឧបមា ដែល​បាន​ទទួល​ដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ដែល​បានបង្ក​ឱ្យ​យោធិន​ចំនួន ២០នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយ​ចំនួន​ទៀត ​បាន​របួស​” ​។

សម្តេច​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណ​ទុក្ខ​យ៉ាងក្រៀមក្រំ​បំផុត​ ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី និង​សម្តែង ​នូវ​សមាន​ទុក្ខ​សោកស្តាយ ចំពោះអ្នក​រង​របួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ ។

សម្តេច​ធិ​បតី​ បាន​ផ្តល់​ការ​ណែនាំ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃកង​យោធពលខេមរភូមិន្ទ ដើម្បី​ចាត់ចែង​ជា​បន្ទាន់​រៀបចំ ​ពិធី​បុណ្យស.ព ​ជូន​យោធិន ​ដែលបាន​ពលី ​ក្នុងឧបទ្ទវ​ហេតុនេះ ឱ្យ​បាន​សមរម្យ​ស័ក្តិសម​ នឹង​ពលិកម្ម​របស់​ពួក​គាត់​ចំពោះ​ជាតិ និង​មាតុភូមិ ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា នឹង​ធ្វើ​ជា​តំណាង​របស់ខ្ញុំ​ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ ។
រាជរដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ ​។

ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​ ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ ដែល​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ ក្នុង​ម្នាក់​ៗ​ចំនួន ២០លាន​រៀល ។

ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី បាន​ចាប់បដិសន្ធិ​ ក្នុង​សុគតិភព​ កុំបី​ឃ្លៀងឃ្លាតឡើយ និង​ក៏​សូម​ជូនពរ​យោធិន និង​ជន​រង​គ្រោះ​ទាំងអស់​ឆាប់​បានជា​សះ​ស្បើ​យ ​៕

អត្ថបទពាក់ព័ន្ធ ៖ «អាជ្ញាធរ​​ឱ្យពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ខណ​:​កំពុងផ្ទុះ​.គ្រា.ប់​ក្នុង​ឃ្លាំង​​នៅទីបញ្ជាយោធភូមិភាគទី៣​» ។ «គ្រា.ប់តូចៗនៅបន្តផ្ទុះ ក្រោយគ្រា.ប់ទី១ស្នូរលាន់រញ្ជួយដីផ្អើលអស់អ្នកច្បារមន» ។

អត្ថបទសរសេរ ដោយ