ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីផ្ទុះឃ្លាំងដាក់គ្រាប់ចាស់ បង្កឱ្យមានការភ្ញាក់ផ្អើលអស់អ្នកច្បារមន ដែលហេតុការណ៍រន្ធត់នេះកើតឡើង កាលពីវេលាម៉ោង១៤ និង៤៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ២០២៤ នេះ ស្ថិតនៅបរិវេណយោធភូមិភាគ៣ ។

ប្រភពបន្តថា ស្ថិតនៅកន្លែងកើតហេតុ គ្រាប់តូចៗគឺនៅតែបន្តផ្ទុះ ហើយការផ្ទុះនេះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះភ័យលស់ព្រលឹងគ្រប់គ្នា ។

បើតាមពលរដ្ឋដែលរស់នៅជិតបន្ទាយបានប្រាប់ឱ្យដឹងថា មួយគ្រាប់ផ្ទុះដំបូងដូចរញ្ជួយផែនដីបណ្តាលឲ្យបង្អួចផ្ទះ និងរោងចក្រជាច្រើនបែកកញ្ចក់ជាច្រើនផ្ទាំង ។ បច្ចុប្បន្ន កំពុងមានការអន្តរាគមន៍ពីកម្លាំងយ៉ាងដុតដៃដុតជើង ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូបន្តទៀត ។


ចែករំលែកព័តមាននេះ