ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈដែលឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងរងការឆាបឆេះខ្លាំង។ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ២ និង៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈមានគ្រាប់ធុនតូច និងធុនធំ កំពុងផ្ទុះបន្តបន្ទាប់ ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញ-ចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជម្លៀសចេញក្នុងហេតុការណ៍នេះ មានអ្នកស្លា.ប់(អ្នកលើកគ្រាប់ប្រមាណ១៥នាក់)បានបាត់បង់ជីវិតទាំងស្រុង រីឯអ្នកនៅជុំវិញនោះដែលរងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះដឹកនាំបញ្ជាផ្ទាល់ ដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ ហើយសមត្ថកិច្ចមានអាវុធហត្ថ និងនគរបាលកំពុងបញ្ចេញរថយន្តពន្លត់អគ្គិសភ័យអន្តរាគមន៍បាញ់ពន្លត់ករណីនេះ៕






ចែករំលែកព័តមាននេះ