ខេត្តកំពង់ស្ពឺ ៖ ពិតជាតក់ស្លុតណាស់ ! មនុស្ស២០នាក់បានស្លា.ប់នៅក្នុងការផ្ទុះគ្រា.ប់ដ៏លាន់លឺយ៉ាងខ្លាំង នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នេះបើតាមការផុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ ដែលបានសម្តែងពីការរន្ធត់ក្តុកក្តួលចំពោះហេតុការណ៍នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារ នៃជនរងគ្រោះ ។

សម្តេចធិបតី បានសរសេរថា «ខ្ញុំមានក្តីរន្ធត់ ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រា.ប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស» ។

ចំពោះករណីខាងលើនេះមានយោធិនចំនួន២០នាក់ បានពលីជីវិត មានឈ្មោះដូចខាងក្រោម ៖
ជនរងគ្រោះទី១ មានឈ្មោះ ពលបាលទោ ឌឹម សត្យា ជាយោធិននៃតំបន់ការសឹករងនៃខេត្តកោះកុង ។
ទី២ ឈ្មោះ អនុសេនីយ៍ទោ ស៊ុម ពិសាល ជាជំនួយការចិត្តសាស្ត្រ ការិយាល័យទី៥ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី៣ ពលបាលទោ ងួន បូរាជ យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី៤ អនុសេនីយ៍ត្រី អិន អុន ជាយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី៥ នាយចំណង់ វា់ន់ រិន ជាយោធិមនៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី៦ អនុសេនីយ៍ទោ ហ៊ី ហួន ជាជំនួយការការវុធគ្រាប់ភផ្នែកបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី៧ វរសេនីយ៍ទោ ជា សំណាង ជានាយសេនាធិការង តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី៨ អនុសេនីយ៍ទោ លឿន សុខណា យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី៩ វរសេនីយ៍ត្រី ផាង សុវណ្ណមុនី ជានាយផ្នែកផែនការ ការិយាយល័យបច្ចេកទេសនៃយោធិនភូមិភាគទី៣ កងទ័ពជើងគោក
ទី១០ វរសេនីយ៍ទោ ស្រី សាវ៉ន ជានាយរងការិយាយល័យបច្ចេកទេសនៃយោធាភូមិភាគទី៣ កងទ័ពជើងគោក
ទី១១ ពលបាលឯក ងយ ឈុនលី យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី១២ អនុសេនីយ៍ទោ យ៉ែន ឡូត យោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី១៣ ពលបាលទោ ចេង សុភ័ក្ត្រ យោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី១៤ នាយចំណង់ ឃឹម មករា ជាយោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី១៥ ពលបាលទោ កើយ តួក ជាយោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង
ទី១៦ វរសេនីយ៍ត្រី បូរ ពឿន ជាផ្នែកបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី១៧ អនុសេនីយ៍ទោ យិន វន្នី ជាជំនួយការរថយន្តម៉ាស៊ី ការិយាយល័យបច្ចេកទេសនៃយោធភូមិភាគទី៣
ទី១៨ អនុសេនីយ៍ទោ សាត់ ងឿន ជាជំនួយការដឹកជញ្ជូនការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
ទី១៩ វរសេនីយ៍ឯក វ៉ាន់ មឿន ជានាយការិយាល័យបច្ចេកទេសនៃយោធភូមិភាគទី៣
២០ វរសេនីយ៍ត្រី ឆាយ សុផាត ជាជានាយការិយាល័យបច្ចេកទេសនៃយោធភូមិភាគទី៣ ។


សម្តេចបានបន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែង នូវសមានទុក្ខសោកស្តាយ ចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ៕

























ចែករំលែកព័តមាននេះ