ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចប្រើខែលព័ទ្ធចាប់អ្នករត់កង់៣ម្នាក់ចាប់ក្មេងស្រី៦ឆ្នាំ ​រួចយកកាំបិ.តដេញកា.ប់​ជីដូន​នាងទៀត​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូកង់៣ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍ គោក

រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូកង់៣ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍ គោកឃ្លាំងប្រដាប់ដោយខែល ព័ទ្ធចាប់បន្ទាប់ពីធ្វើសកម្មភាពចា.ប់រំលោ.ភសេពសន្ថវៈ ក្មេងស្រីអាយុ ៦ឆ្នាំ ជាអ្នកជិតខាងគ្នា ហើយដេញកាប់ជីដូនជនរងគ្រោះនិងសមត្ថកិច្ចទៀត។ គួររំលឹកថា បុរស​ម្នាក់​នាំ​ក្មេង​ស្រី​ចូល​ក្នុង​បន្ទប់ ប៉ុនប៉ង​ធ្វើ​រឿង​មិន​គប្បី

ហេតុការណ៍ខាងលើ​នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សង្ស័យឈ្មោះ ម៉ៅ ហេង អាយុ៣៩ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកក្មេងស្រីជា​ជនរងគ្រោះ​មានអាយុ៦ឆ្នាំជាសិស្ស។

តាមនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី ស្ត្រីជាម្ដាយជនរងគ្រោះបាននាំក្មេងទៅពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាំងដោយចោទប្រកាន់ លើ ជនជនសង្ស័យ រំលោ.ភសេពសន្ថវះ ។

តាមព័ត៌មានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ខណៈពេលដែលក្មេងស្រីដើរលេងក្នុងភូមិ ស្រាប់តែ ជនសង្ស័យ បានដឹកដៃក្មេងស្រីយកទៅក្នុងបន្ទប់ ប៉ុនប៉ងរំលោ.ភ តែមិនទាន់ស៊ីជម្រៅនោះទេ ។ខណះនោះ ជីដូនក្មេងស្រីបានមក​ទាន់ចូលទៅប្រតាយប្រតប់គ្នា ហើយ ត្រូវជនដៃដល់ បានយកកាំបិតដេញកាប់ ទៅលើដីដូន និងបងប្អូន សាច់ញាតិ ។ ភ្លាមៗនោះ ស្ត្រីជាម្ដាយក៏បានមកប្តឹងសត្ថកិច្ច ចុះទៅអន្តរាគមន៍ពទ្ធចាប់។

តាមព័ត៌មានបន្តទៀតថា នៅពេលដែលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យមិនបានប្រគល់ខ្លួននោះទេហើយបានព្យាយាមតដៃ ដោយយកកូនកាំបិតគប់ និងកាំបិតប៉័ងតោលប៉ងកាប់មកលើសមត្ថកិច្ច ។ខណៈនោះ សមត្ថកិច្ច ក៏បានប្រើខែល និងដែកទាក់ជើងទើបចាប់ខ្លួនបាន។បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចក៏បានស្នើសុំពិសោធន៍(TestCovid-19) លើជនសង្ស័យរូបនេះជាលទ្ធផល អវិជ្ជមាន ព្រមទាំងធ្វើតែស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព អវិជ្ជមាន(គ្មានសារធាតុញៀន)។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន​ខណ្ឌសែនសុខ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ