ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដ​ង្ហើ​យ​រក​យុត្តិធម៌ ក្រោយ​ជន​ដៃដល់​វា.យ​​របួស​បែ.ក.ក្បាល​ដេរ​១០​ថ្នេរ

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សារង​របួស​បែកក្បាល​ដេរ​ចំនួន​១០​ថ្នេរ បាន​ដ​ង្ហើ​យ​រក​យុត្តិធម៌ ខណៈ​ដែល​ជន​ដៃដល់​យក​ដំបង​វាយ ពេល​នេះ​នៅ​មាន​សេរីភាព​នៅឡើយ បើ​ទោះបីជា​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​យុត្តិធម៌ ប៉ុន្តែ​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​ហើយ សមត្ថកិច្ច​ហាក់​មិន​អើពើ​ទាល់តែ​សោះ បណ្តោយ​ឱ្យ​ជន​ដៃដល់​នៅ​មាន​ស​ដ​រី​ភាព​នៅឡើយ​។…

ខេត្តកំពង់ស្ពឺ​ ៖ ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សារង​របួស​បែកក្បាល​ដេរ​ចំនួន​១០​ថ្នេរ បាន​ដ​ង្ហើ​យ​រក​យុត្តិធម៌ ខណៈ​ដែល​ជន​ដៃដល់​យក​ដំបង​វាយ ពេល​នេះ​នៅ​មាន​សេរីភាព​នៅឡើយ បើ​ទោះបីជា​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​យុត្តិធម៌ ប៉ុន្តែ​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​ហើយ សមត្ថកិច្ច​ហាក់​មិន​អើពើ​ទាល់តែ​សោះ បណ្តោយ​ឱ្យ​ជន​ដៃដល់​នៅ​មាន​ស​ដ​រី​ភាព​នៅឡើយ​។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន លោក ហ៊ុន ច​ន្ធូ អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រាស់​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រៀបរាប់​ថា នៅ​មុន​កើតហេតុ​ រូបគេ​(​ជន​រង​គ្រោះ​) បាន​ទៅ​ស៊ីឈ្នួល​គេ​រើ​គល់ឈើ​ក្នុង​ដី​ទើប​ឈូស​ឆាយមួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រូបគេ​បាន​ធ្វើ​ការងារ​រហូត​ដល់​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤​។

រូបគេ​បាន​សំរាក​ហើយ​រៀបចំ​ហូប​បាយ​ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជន​ដៃដល់​មួយ​ក្រុម ប្រដាប់​ដោយ​ដំបង ខ្លះ​កាំបិត ដើរ​តម្រង់​មក​រូបគេ មិន​បាន​សួរនាំ​អ្វី​ឡើយ​វាយ​សន្ធាប់​មក​លើ​រូបគេ​តែ​ម្តង ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​នោះ មាន​ជន​ដៃដល់​ម្នាក់​បាន​យក​ដំបង​វាយ​សន្ធប់​មក​លើ​រូបគេ​(​ជន​ដៃដល់​មានឈ្មោះ ស៊ុន អាយុ​ប្រហែល​៤០​ឆ្នាំ​) រស់នៅ​ក្នុងភូមិ​ក្រាំង​ដូច ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក ហ៊ុន ច​ន្ធូ (​ជន​រង​គ្រោះ​)​បាន​បន្ត​ទៀត​ថា រូបគេ​បាន​ទៅ​ស៊ីឈ្នួល​នោះ​ពីរ​នាក់​ប្រពន្ធ​ដោយ​បាន​កំ​រ៉ៃ​ក្នុង​មួយ​ថ្ងៃ​២៥០០០​រៀល ដើម្បី​ចិញ្ចឹមជីវិត​។ ពេល​កើតហេតុ ​ក្រុម​ជន​ដៃដល់​មក​ប្រើ​ហិង្សា​ធ្វើបាប​នោះ រូបគេ​ប្រុង​រត់គេច​ដែរ ប៉ុន្តែ​ខ្លាច​គេ​វាយ​ធ្វើបាប​ប្រពន្ធ​ទើប នៅ​អង្គុយ​ស្ងៀម​ឱ្យ​គេ​វាយ បណ្តាល​ឱ្យ​រង​របួស​ក្បាល បាន​ប្រជាពលរដ្ឋ​អ្នកធ្វើការ​ងារ​ជាមួយ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ដោយ​បាន​លោកគ្រូ អ្នកគ្រូ​ពេទ្យ​យកចិត្តទុកដាក់​ព្យាបាល ដេរ​ចំនួន​១០​ថ្នេរ និង​សម្រាក​ព្យាបាល លោកគ្រូ និង​អ្នកគ្រូ​ពេទ្យ តាមដាន​អាការៈ​ជំងឺ​រយៈពេល​៤​ថ្ងៃ​ទើប​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។

លោក ហ៊ុន ច​ន្ធូ បាន​បន្ថែម​ថា រូបគេ​មិន​ដែល​មានរឿង​ជាមួយ​ឈ្មោះ ស៊ុន នោះ​ទេ ហើយ​មិន​នឹក​ស្មានថា​ឈ្មោះ ស៊ុន នោះ​យក​ដំបង​វាយ​សន្ធប់​មក​លើ​រូបគេ​បែប​នេះ​ទាល់តែ​សោះ​។ ក្រោយ​កើតហេតុ​ឪពុក និង​បងថ្លៃ​របស់​គេ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​តាំង​សំរោង​ដើម្បី​អន្តរាគមន៍​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ (​ស៊ុន​) ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ដែរ ប៉ុន្តែ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ដៃដល់​បាន​ឡើយ ទុក​ឱ្យ​ជន​ដៃដល់​នៅ​មាន​សេរីភាព​។

ជា​ចុង​ក្រោយ​លោក ហ៊ុន ច​ន្ធូ ដែល​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា ធ្វើការ​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល ធ្វើការ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ (​ស៊ុន​) នេះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​។ ពីព្រោះ​ថា ឈ្មោះ ស៊ុន កន្លង​ទៅ​ធ្លាប់​ជាប់​ពន្ធនាគារ ទើប​ចេញ​ទេ​។ ហើយ​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​គេឯង មិន​ខ្លាចញញើត​ច្បាប់​ទាល់តែ​សោះ​។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​តាំង​សំរោង ក៏​ដូច​ជា​នគរបាល​ស្រុក​ភ្នំស្រួច​អត់​ធ្វើការ​សោះ ថ្ងៃក្រោយ​ទៅ ជន​ដៃដល់​ឈ្មោះ​(​ស៊ុន​) នេះ​ដើរ​វាយ​គេឯង ផ្តេសផ្តាស បែប​អនាធិបតេយ្យ អ្នកធ្វើការ​កាន់​ច្បាប់​នេះ​អត់​យកចិត្តទុកដាក់ និង​អត់​យក​ភ្នែក​មើល​ចឹ​ង ប្រជាពលរដ្ឋ​រំពឹង​អី ។ ប្រទេស​មានច្បាប់ គ្រួសារ​មាន​វិន័យ គាត់​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ដូច​ជា​ឪពុក​ម្តាយ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ដែលរ​ត់ទៅ​ឱ្យ​គាត់​ជួយ​រក​យុត្តិធម៌​ហើយ បែរជា​ធ្វើ​មិនដឹងមិនឮ សូម​ថ្នាក់លើ​ពិនិត្យ​ផង​ទាន?​ រូបគេ​រំពឹង​ថា ​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ជួយ​រក​យុត្តិធម៌​ឱ្យ​រូប​លោក​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឈ្មោះ​(​ស៊ុន​)​នេះ​ ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ ហើយ​រាល់ថ្ងៃ​មិន​រាងចាល​នោះ​ទេ តែងតែ​ដើរ​វាយ ធ្វើបាប​គេឯង​ក្នុងភូមិ មិន​ខ្លាច​ច្បាប់ទម្លាប់​ឡើយ​។ មិនតែប៉ុណ្ណោះ ឈ្មោះ ស៊ុន នេះ​មិន​កែ​ទម្លាប់​ចាស់​ឡើយ​។

ប្រជាពលរដ្ឋ​សង្ឃឹមលើ​សមត្ថកិច្ច​ថា​នឹង​អាច​តាម​ចាប់ខ្លួន​ឈ្មោះ ស៊ុន ដែល​ប្រើ​អំពើ​ហិ​ង្ស​ទៅ​លើ​ឈ្មោះ ហ៊ុន ច​ន្ធូ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ​។

ពាក់ព័ន្ធ​និង​ករណី​ជន​ដៃដល់​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ​ប្តឹង​នគរបាល​ច្រើន​ថ្ងៃ​មិន​ទាន់​បាន​យុត្តិធម៌​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​ខ​ល​ទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាំង​សំរោង​ដើម្បី​បំភ្លឺ ប៉ុន្តែ​ខ​ល​ចូល​ចំនួន​ពីរ​ដង​គ្មាន​អ្នក​លើក​។

ចំណែក​លោក សាយ ប៊ុ​ន​ថន អធិការ​នគរបាល​ស្រុក​ភ្នំស្រួច ខ​ល​ចូល​ម្តង​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​៕​

អត្ថបទសរសេរ ដោយ