ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ព្រះមហាក្សត្រ​ប្រ៊ុ​យ​ណេ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី ថ្ងៃ​ចន្ទ ទី​២៩ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី ថ្ងៃ​ចន្ទ ទី​២៩ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ដំណើរ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​និ​ត និង​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​របស់ ព្រះ​ចៅ​ស៊ុ​ល​តង់ ហា​ជី ហា​សិន​ណ​ល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ដា​រូ​សា​ឡឹម ដែល​អមដំណើរ​ដោយ​ព្រះរាជ​បុត្រា ម៉ា​ទី​ន យាង​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​យាង​របស់​ព្រះ​អង្គ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ គឺ​មិន​មាន​ពិធី​ផ្លូវការ​អ្វី​នោះ​ទេ គឺជា​ការ​នឹករលឹក​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​សោយ​ព្រះ​ក្រយា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ស្អែក​នេះ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​សម្ដេច​តេ​ជោ នឹង​ចូលរួម​ផង​ដែរ ។

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ប្រុយ​ណេ និង​ព្រះរាជបុត្រ​នៅ​ព្រ​លាន​យន្តហោះ​ដោយ​ផ្ទាល់ និង​រួម​ដំណើរ​ទៅ​កាន់​សណ្ឋាគារ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ការ​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​ដោយ​ផ្ទាល់​បែប​នេះ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​កាលពី​ឆ្នាំ​២០១១ ពេល​សម្តេច​អញ្ជើញ​ទៅ​ប្រុយ​ណេ ព្រះ​អង្គ​បាន​យាង​បើករថយន្ត​ដោយ​អង្គ​ឯង​មក​ទទួល​សម្តេច​នៅ​ព្រ​លាន​យន្តហោះ ហើយ​ជូន​ទៅ​សណ្ឋាគារ​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ព្រះមហាក្សត្រ​ប្រុយ​ណេ និង​លោក ថា​ក់​ស៊ី​ន គឺជា​អតីត​មេដឹកនាំ​នៅ​ក្នុង​អាស៊ាន ដែល​ស្និទ្ធស្នាល​នឹង​គ្នា​ជាទី​បំផុត​។ ព្រះមហាក្សត្រ​ប្រុយ​ណេ ព្រះ​អង្គ​រាប់អាន​សម្តេច​តេ​ជោ ដូច​ប្អ​ន​ពៅ (​បងប្អូន​៣​នាក់ គឺ​ព្រះ​អង្គជា​បង​ទី​១ លោក ថា​ក់ ស៉ី​ន ជា​ប្អូន​ទី​២ សម្តេច​តេ​ជោ ជា​ប្អូន​ពៅ​) ៕

អត្ថបទសរសេរ ដោយ