ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប័​រ ត្រាំ​អាល់កុល អាច​បំបាត់​ការ​ឈឺជង្គង់ និង​សន្លាក់​ផ្សេង​ទៀត

3 អាទិត្យ មុន
  • ភ្នំពេញ

គ្រាប់​ផ្លៃ​ប័​រ ត្រូវ​បាន​គេ​យល់​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ឈឺជង្គង់ និង​សន្លាក់​។ នេះ​បើ​តាម​អ្នក​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ផ្លែ​ប័​រ លាយ​ជាមួយ​អាល់កុល ដើម្បី

គ្រាប់​ផ្លៃ​ប័​រ ត្រូវ​បាន​គេ​យល់​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ឈឺជង្គង់ និង​សន្លាក់​។ នេះ​បើ​តាម​អ្នក​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ផ្លែ​ប័​រ លាយ​ជាមួយ​អាល់កុល ដើម្បី​បំបាត់​ការ​ឈឺចាប់​ជង្គង់​។

លោក ហាក់ ជា​កីឡាករ​ម្នាក់ បាន​និយាយ​ថា គាត់​បាន​សាកល្បង​យក​ផ្លែ​ប័​រ ទៅ​ចិត​អោយ​ហ្មត់ ហើយ​ត្រាំ​ជាមួយ​អាល់កុល​។ បន្ទាប់​មក យក​វា​មក​ប្រើ​លាប​លើ​ក្បាលជង្គង់​របស់​គាត់​ដែល​ឈឺ​។ គាត់​និយាយ​ថា បន្ទាប់​ពី​ការ​លាប​វា​នៅ​លើ​ជង្គង់​បាន​មួយ​ខែ គាត់​បាន​បាត់​ឈឺជង្គង់​នោះ​។ ជង្គង់​របស់​លោក​ហាក់​ឈឺ ដោយសារ​គាត់​លេង​កីឡា​ច្រើន​។

លោក ហាក់ ជា​កីឡាករ​កម្ពុ​ជាមួយ​រូប បាន​អះអាង​ទៀត​ថា មិត្ត​របស់​គាត់​បាន​ប្រើ​វា​ដែរ​ហើយ គាត់​ក៏​បាត់​ការ​ឈឺចាប់​តាម​សន្លាក់​របស់​គាត់​។

ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ក៏​បាន​រក​ឃើញ​ថា គ្រាប់​ផ្លែ​ប័​រ មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ហើយ​ដូច្នេះ វា​អាច​បំបាត់​ការ​ឈឺចាប់ ដែល​បណ្តាល​មក​ពី​ការ​រលាក​ដូច​ជា សន្លាក់​ជាដើម​។

យោង​តាម Business Insider គ្រាប់​ផ្លែ​ប័​រ មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដូច្នេះ​វា​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​សន្លាក់​។

នេះ​ជា​រូបមន្ត​បំបាត់​ការ​ឈឺចាប់ ដែល​មិន​អស់​លុយ​ឡើយ​។ ដូច្នេះ បើសិនជា​អ្នក​ឈឺក្បាល​ជង្គង់ ឬ ឈឺសន្លាក់ អ្នក​អាច​សាកល្បង​ការ​ចិត​ផ្លែ​ប័​រ យក​ទៅ​ត្រាំ​ជាមួយ​អាល់កុល​។ បន្ទាប់​មក អាច​យក​វា​មក​លាប​លើ​ក្បាលជង្គង់​ដែល​ឈឺ​នោះ​។ ក្នុង​រយ​:​ពេល​មួយ​ខែ អ្នក​នឹង​អាច​ដឹង​ល​ទ្ឋ​ផល​ហើយ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី អ្នក​ប្រើប្រាស់​គួរ​មានការ​ប្រយ័ត្ន​ផង​ដែរ បើសិនជា​ពេល ប្រើ​ទៅ​វា​អាច​មាន​ប្រតិកម្ម​លើ​ស្បែក​៕

Avocado on wooden background

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ