ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ដៅ​កើន​ដល់ ​៤០​អង្សា​សេ អាជ្ញាធរ​ខណ្ឌ​៧​មក​រា យក​រថយន្ត​បា.ញ់​ទឹក​ស្រោច​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​១៣​និង​០០​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​១៣​និង​០០​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​មន្ត្រី​ដោយ​ផ្ទាល់ ចុះ​បាញ់​ទឹក ដើម្បី​កាត់​បន្ថយកម្ដៅ ដែល​កើនឡើង​ដល់ ៤០​អង្សា​សេ ជូន​ដល់​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស សាលា​បឋម​សិក្សា​បាក់​ទូក និង​សាលា​បឋម​សិក្សា​វត្ត​ព្រះពុទ្ធ ក្នុង​ខណ្ឌ​៧​មក​រា ។

បើ​តាម​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចេញ​រថយន្ត​បាញ់​ទឹក​បាញ់​ស្រោច នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទាំង ២​ខាងលើ​នេះ ដោយសារ មាន​សិស្សសាលា​តូច​ៗ​កំពុង​តែ​សិក្សា ក្នុង​ពេល​អាកាសធាតុ​កំពុង​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ក្មេង​ៗ​ពិបាក​ទ្រាំ ។ ហើយ​ការ​បាញ់​ទឹក​ស្រោច​ក្នុង​សាលា​បឋម​សិក្សា​នេះ គឺ​អាជ្ញាធរ មើល​ជាក់ស្ដែង ដោយ​រយៈពេល ២​ថ្ងៃ បាញ់​ស្រោច​ម្ដង ឬ​បី​ថ្ងៃ​បាញ់​ស្រោច​ម្ដង ។

លោក សុខ គឹ​ម​សួគ៌ នាយក​សាលា​បឋម​សិក្សារ​បាក់​ទូក បាន​លើក​ឡើង​ថា ក្នុង​នាម​នាយក​សាលា បាន​ណែនាំ​ដល់​កុមា​រា​កុមារី ដែល​ជា​សិស្ស​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ឲ្យ​យកចិត្តទុកដាក់​ថែ​សុខភាព​ជា​ពិសេស​ញាំ​ទឹក​ឲ្យ​បាន​ច្រើន ក្នុង​រដូវ​កាល​នេះ និង​បាន​ប្រាប់​ទៅ​អាណាព្យាបាល ឲ្យ​យកចិត្តទុកដាក់ មើលថែ​សុខភាព​ដល់​កូន​ៗ ជៀសវាង​មាន​ជំងឺ​ឈឺ​ស្កាត់ ។

លោកនាយក​សាលា ក៏​បាន​អរគុណ​ដល់ លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ដែល​បា​នប​ញ្ចេ​ញ​រថយន្ត​បាញ់​ទឹក ស្រោច​ដល់​សាលា​បឋម​សិក្សា ខណៈ​អាកាសធាតុ កំពុង​ក្ដៅ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ