ជនរងគ្រោះ២នាក់ជួបគ្រោះអកុសលនៅឃុំព្រៃថ្នង ស្រុកទឹកឈូ រកឃើញអត្តសញ្ញាណនិងសាច់ញាតិហើយ
- កំពត
ខេត្តកំពត ៖ អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា កាលពីម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩
ខេត្តកំពត ៖ អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា កាលពីម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩
ខេត្តកំពត ៖ អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា កាលពីម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ប្រុសស្រី២នាក់បានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៣កំពត-ភ្នំពេញ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២, ១៣៣ នៅចំណុចមុខអាហារដ្ឋានមាន់អាំងកំពត ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ក្នុងទិសដៅផ្ទុយគ្នា។
ជនរងគ្រោះទាំង២នាក់ដែលស្លាប់បាត់បង់ជីវិត ក្នុងនោះម្នាក់ឈ្មោះ ទី មុន្នី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រិច សង្កាត់ រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ សល ស្រីនៀត ភេទស្រី អាយុ២២ឆ្នាំ រស់នៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកBEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខតាកែវ ១Y-៧០៧៣ ។
ភាគីខាងរថយន្តម៉ាកHYUNDAI សណ្ដោងរ៉ឺម៉ក(ក្រឡុកស៊ីម៉ង់ត៌) ក្បាលពណ៌ស ពាក់ស្លាកលេខព្រៃវែង ៣A-១៥៦៦ រ៉ឺម៉កពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៤A-០៤២៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿង ធ្វើដំណើរមកពីទិសខាងកើតទៅលិច លុះដល់ចំណុចកើតហេតុបានបើកវ៉ាជែង បណ្ដាលឱ្យបុកប៉ះជាមួយរថយន្តដែលមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យជនរងគ្រោះទាំងពីរស្លាប់នៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុមុនសមត្ថកិច្ចទៅដល់ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូបានចុះពិនិត្យជាក់ស្ដែងនិងឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ឃើញថាអ្នកបើកម៉ូតូបានវ៉ាជែងរថយន្តដែលបើកពីមុខ ទៅបុកប៉ះនិងរថយន្ត១គ្រឿងទៀតដែលមានទិសដៅផ្ទុយគ្នាបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំង២នាក់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះបណ្ដាលឱ្យមានមនុស្សស្លាប់២នាក់និងខូចខាតសម្ភារ:រួមមាន ម៉ូតូខូចខាតកម្រិតស្រាល០១គ្រឿង និងរថយន្តខូចខាតកម្រិតស្រាល១គ្រឿង ។
បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃថ្នងជាបណ្ដោះអាសន្ន ៕
ចែករំលែកព័តមាននេះ