ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់​ទំនប់​ទឹក​ដ៏​ធំ​នៅ​ប្រទេស​កេន​យ៉ា​បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​៤០​នាក់

2 អាទិត្យ មុន

ទី​ក្រុង​ណាយរ៉ូប៊ី៖ មាន​ហេតុ​ការណ៍​បាក់​ទំនប់​ទឹក​ដ៏​ធំ​មួយ​នៅ​ប្រទេស​កេន​យ៉ា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤០​នាក់​គិត​​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​​រក​ឃើញ​។ ក្រៅ​ពី​នេះ​ មនុស្ស​ជា​ច្រើន​ទៀត​​​បាត់​ខ្លួន​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​ទឹក​ហូរ​ឆ្លង​កាត់​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​ខ្នង​ ហើយ​កាត់​ផ្ដាច់​ដង​វិថី​ធំ​ៗ​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​។​ ទំនប់​ទឹក​នេះស្ថិត​នៅ​លើ​ទីតាំង​ងាយ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​១​​រំពេច​។ ​​កាល​ពី​ព្រឹក​មិញ​​នៅ​សុខ​ៗ​ទំនប់​ក៏​ចាប់​ផ្ដើម​បាក់​…

ទី​ក្រុង​ណាយរ៉ូប៊ី៖ មាន​ហេតុ​ការណ៍​បាក់​ទំនប់​ទឹក​ដ៏​ធំ​មួយ​នៅ​ប្រទេស​កេន​យ៉ា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤០​នាក់​គិត​​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​​រក​ឃើញ​។ ក្រៅ​ពី​នេះ​ មនុស្ស​ជា​ច្រើន​ទៀត​​​បាត់​ខ្លួន​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​ទឹក​ហូរ​ឆ្លង​កាត់​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​ខ្នង​ ហើយ​កាត់​ផ្ដាច់​ដង​វិថី​ធំ​ៗ​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​។​

ទំនប់​ទឹក​នេះស្ថិត​នៅ​លើ​ទីតាំង​ងាយ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​១​​រំពេច​។ ​​កាល​ពី​ព្រឹក​មិញ​​នៅ​សុខ​ៗ​ទំនប់​ក៏​ចាប់​ផ្ដើម​បាក់​ និង​ពន្លែង​ទឹក​ជា​ច្រើន​ម៉ែត្រ​គីប​ហូរ​ចាក់​ទៅ​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​។ ក្នុង​នោះ​មាន​លាយឡំ​ដោយ​ដី​ភក់​ល្បាប់, ដុំ​ថ្ម និង​ដើម​ឈើ​ដែល​បាក់​រលើង​ទាំង​ឫស​។ គេ​ឃើញ​​ឡាន​-ម៉ូតូ​​នៅរាយ​ប៉ាយ​លើ​កំណាត់​ផ្លូវ​ហាយ​វេ​ដ៏​មមាញឹក​បំផុត​របស់​ប្រទេស​កេន​យ៉ា​ និង​ឃើញ​ក្រុម​គ្រូ​ពេទ្យ​ប្រញាប់​ដឹក​ជញ្ជូន​អ្នក​​​របួស​យក​ទៅ​មន្ទីរ​ពេទ្យ។​

នៅ​ពេល​នេះ ភ្លៀង​បន្ត​ធ្លាក់​ឥត​ដាច់​គ្រាប់​នៅ​ប្រទេស​កេន​យ៉ា​​ជា​ហេតុ​ធ្វើ​ឱ្យ​​មាន​គ្រោះ​ទឹក​ជំនន់​សម្លាប់​មនុស្ស​មួ​យរយ​នាក់​តាំង​ពី​មុន​ហេតុ​ការណ៍​បាក់​ទំនប់​ទឹក​នេះ​​ទៅ​ទៀត​។ ក្រៅ​ពី​នេះ សាលា​រៀន​ជា​ច្រើន​កន្លែង​ត្រូវ​បិទ​ទ្វារ​។ ប្រទេស​នេះ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​។ ក្រសួង​ឧតុ​និយម​ព្យាករ​​​ថា​ភ្លៀង​នឹងធ្លាក់​កាន់​តែ​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឱ្យ​ពិនិត្យ​មើល​ទំនប់​ទឹក​ឯក​ជន​ ​និង​សាធារណៈទាំង​អស់​នៅ​ក្នុង​​រង្វង់​២៤​ម៉ោង​ក្រោយ​ការ​បាក់​ទំនប់​​​ដើម្បីជៀស​វាង​ករណី​នេះ​កើត​ឡើង​សា​ជា​ថ្មី​។​ ក្រសួង​ចេញ​សេច​ក្ដី​ណែ​នាំ​ឱ្យ​ជម្លៀស​មនុស្ស​ និង​​ផ្លាស់​​ទៅ​​​​​នៅ​កន្លែង​ថ្មី​។ អាជ្ញា​ធរ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្លូវ​ហាយ​វេ​​ក៏​បាន​ចេញ​សេចក្ដី​​ណែ​នាំ​ឱ្យ​​អ្នក​បើ​កបរ​​ម៉ូតូ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​ព្រោះ​អាច​នឹង​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​​​​ ហើយ​អាច​នឹង​​មាន​គំនរ​បាក់​បែក​នៅ​រាយ​ប៉ាយ​តាម​​ដង​ផ្លូវ​​ខាង​លិច​រដ្ឋ​ធានី​។

តំបន់​អាហ្វ្រិក​ខាង​កើត​ឥឡូវ​នេះ​បើ​ត្រូវ​ធ្លាក់​ភ្លៀង​គឺ​ធ្លាក់​ខ្លាំង​ដូច​គេ​ហែក​មេឃ​ ហើយ​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ មនុស្ស​១៥៥​នាក់​បាន​ស្លាប់​នៅ​ប្រទេស​តង់​ហ្សានី។ ចំណែក​នៅ​ប្រទេស​ប៊ូរូនឌី (Burundi) មនុស្ស​ជាង​២​សែន​នាក់​កំពុង​រស់​នៅ​ជួប​ការ​លំបាក​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​។ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​មាន​ហេតុ​ការណ៍​លិច​ទូក​ដឹក​អ្នក​ដំណើរ​នៅ​ប្រទេស​កេនយ៉ា​​​ខាង​ជើង។​ ​គេ​អាច​ជួយ​សង្គ្រោះ​​​មនុស្ស​​២៣​នាក់ ចំណែក​​រាប់​សិប​នាក់​ទៀត​បាត់​ខ្លួន​រហូត​​​ដល់​សព្វ​ថ្ងៃ​​។

កាល​ពី​ថ្ងៃ​សៅរ៍ ជំនន់​ទឹក​ភ្លៀង​វាយ​ប្រហារ​មួយ​ប្រាវ​ទៅ​លើ​ព្រលាន​យន្ត​ហោះ​ដ៏​ធំ​មួយ​របស់​កេន​យ៉ា​។ យន្ត​ហោះ​ដែល​ត្រូវ​ចុះ​ចត​នៅ​ទី​នោះ​ត្រូវ​តែ​បង្វែរ​គោល​ដៅ​ទៅ​កន្លែង​ផ្សេង​​។ ជន​ជាតិ​កេន​យ៉ា​ជាង​២​សែន​នាក់​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់​។ ផ្ទះ​របស់​អ្នក​ស្រុក​នៅ​តំបន់​ទំនាប​ខ្លាំង​ត្រូវ​ទឹកដល់​ដំបូល​​។ ដូច្នេះ អ្នក​ស្រុក​​​ត្រូវ​​ស្នាក់​នៅ​តាម​សាលា​រៀន​។ ប្រធានា​ធិបតី​កេន​យ៉ា​បាន​ណែ​នាំ​ឱ្យ​អាជ្ញាធរ​ផ្ដល់ទី​កន្លែង​​សុវត្ថិ​ភាព​សម្រាប់​ជន​រង​គ្រោះ​ដែល​ទទួល​រង​ការ​លិច​លង់​ស្នាក់​នៅ​ជា​បណ្ដោះ​អា​សន្ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ