ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​​ក្រុមយុវជន​បង្ក​ហិ.ង្សា ​និង​ធ្វើសកម្មភាព​លួ.ច

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​ក្រុម​មាន​គ្នា​ចំនួន​១៤​នាក់ ត្រូវ​បាន​អ្នកនាំពាក្យ​នៃ​ស្នង

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​ក្រុម​មាន​គ្នា​ចំនួន​១៤​នាក់ ត្រូវ​បាន​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន នគ​បាល​រាជធានី​ភ្នំពេញ​និង​រួម​ជាមួយ នគរបាល​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើ​ស​ន្និ​សីទ​​កាសែត បង្ហាញមុខ ជា​សា​ធារ​ណះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែឧសភា ឆ្នាំ ២០២៤​នេះ​ដោយ​ពាក់​ព័ន្ធ ប្រព្រឹត្តិ​បទល្មើស រួម​មាន​៖ បង្ក​ហឹ​ង្សា ដោយ​ចេតនា និង​លួច​មាន​ស្ថាន​ទង្ង​ន់​ទោស ដែល​បង្ក​អោយ​មាន​របួស​ស្នាម​ចំនួន​៤​ករណី ផ្សេង​គ្នា ។

ក្មេង​ទំនើង​ដែល​បង្ហាញមុខ ជា​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​៣​ក្រុម​នោះ គឺជា​ប្រភេទ​ក្រុម​ក្មេង​ទំនើង​មាន​រហ័ស​នាម ១.​ក្រុម​លី​អូ​ហោះ​(LH) រស់នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ,២.​ក្រុម​ស៊ី​ខេ​កាហ្វេ​កុង រស់នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​៣.​ក្រុម​ក្មេង​ទំនើង​ឈូក​វ៉ា​១(CV១) ត្រូវ​បាន​កម្លាំង នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៤ ,១៥ និង​១៦ ខែឧសភា ឆ្នាំ​២០២៤ ដោយ​ដកហូត​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង​ដុំ​ថ្ម​ចំនួន​៤​ដុំ​។

ជនសង្ស័យ ជា​ក្មេង​ទំនើង​ដែល ត្រូវ​បង្ហាញមុខ ១-​ឈ្មោះ ហង្ស វិ​រៈ​បុត្រ ភេទ ប្រុស អាយុ ១៧ ឆ្នាំ​មុខរបរ សិស្សសាលា​អា​មេ​រិ​ក​កាំ​ង​ប្រ៊ី​ដ​(ABI),២-​ឈ្មោះ សឿ​ន មនោ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ​ឃ្លាំង​រោងចក្រ​កាត់ដេរ​,៣-​ឈ្មោះ សំ​អុល សុ​ថា​វី​ន ភេទ ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ សិស្សសាលា​ប៊ែ​ល​ធី​សាខា​ទី​១៧(​ឬ​ស្សី​កែវ​),៤-​ឈ្មោះ ឃួ​ន ប៊ុ​ន​រ៉ា​និ​ច ហៅ​វ៉ែនតា ភេទ ប្រុស អាយុ ១៧ ឆ្នាំ​មុខរបរ សិស្ស​វិទ្យាល័យ​ភ្នំពេញ​ថ្មី ,៥-​ឈ្មោះ តូ សុធា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជា សិស្សសាលា​មុំ​, ៦-​ឈ្មោះ ទឹ​ត ផា​រ៉ា​ដេ​ត ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជា​សិស្ស​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម​ ។

៧-​ឈ្មោះ សុផល ករុណា ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជា សិស្សសាលា​សុ​វ​ណ្ណា​ភូមិ​(​ពោធិ​ចិន​តុង​២),៨-​ឈ្មោះ រឿ​ន សុ​វ​ណ្ណា​រ័​ត្ន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ,៩-​ឈ្មោះ លី ឧត្តម​ភក្តី ហៅ ប៉ាវ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ភ្នំពេញ​ថ្មី​, ១០-​ឈ្មោះ សាម សុធា​រិ​ទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ,១១-​ឈ្មោះ ឆេ​ង ភី​រៈ​យុទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ឬ​ស្សី​កែវ ,១២-​ឈ្មោះ មាន នី​ត ភេទ ប្រុស អាយុ ២១ ឆ្នាំ​, ១៣-​ឈ្មោះ វៃ ចិ​ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ​និង ១៤-​ឈ្មោះ សុវណ្ណ ណា​រ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ដោយ​អនុ​វត្តមាន​បទបញ្ជា​ឯកឧត្តម​ឧត្តមសេនីយ៍ ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​បន្ទុក​ដឹកនាំ​ការិយាល័យ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​វរសេនីយ៍ឯក ម៉​ម សា​វន នៅ​ក្នុង​រយះ​ពេល​៣​ថ្ងៃ​បាន​ស្រាវ​ជ្រាយ ហើយ​ឈាន​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន ១៤​នាក់ ដែល​បាន​ប្រព្រឹត្តិ​បទល្មើស បង្ក​ហឹ​ង្សា ដោយ​ចេតនា និង​លួច​មាន​ស្ថាន​ទង្ង​ន់​ទោស ដែល​បង្ក​អោយ​មាន​របួស​ស្នាម​ចំនួន​៤​ករណី ផ្សេង​គ្នា​។ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មាន​៣​ក្រុម ១.​ក្រុម​លី​អូ​ហោះ​(LH) ,២.​ក្រុម​ក្មេង​ទំនើង​ឈូក​វ៉ា​១(CV១)​និង​៣,​ក្រុម​ស៊ី​ខេ​កាហ្វេ​កុង​។​នៅ​ក្នុង​ការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន ក្មេង​ទំនើង​ទាំងនោះ​ក៍បាន​តដៃ យក​ដុំ​គប់​មក​លើ​សមត្ថកិច្ច បណ្តាល​អោយ​រង​របួសស្រាល ផង​ដែរ​។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ក៍បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា ក្រុម​ក្មេង​ទំនើង​លី​អូ​ហោះ​(LH) នេះ​ជា​ក្រុម​មួយ ធ្វើ​សកម្មភាព​អ៊ុ​កឡុក នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣​លើក ១​នៅ​ព្រៃ ទា សង្កាត់​ចោម​ចៅ​៣ វាយ​ប្លន់​យក​ទូរស័ព្ទ​និង​កាបូប , ២. នៅ​ម្តុំ​វត្ត​នាគ​វ​ន័ ធ្វើ​សកម្មភាព​គប់​ផ្ទះ​គេ រហូត​៣​លើក និង​៣. ធ្វើ​សកម្មភាព នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ប្លន់​ទូរ​សព្ទ​និង​កាបូប​លុយ​។​ក្រុម​នេះ​ជា​ក្រុម​មួយ មានការ​ចាត់តាំង ដែល​មាន​បក្សពួក​ច្រើន ហើយ សមត្ថកិច្ច នឹង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ទៀត ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បានអោយ​ដឹង​ថា ឯកឧត្តម​ឧត្តមសេនីយ៍ ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ចំពោះ ក្មេង​ទំនើង ដែល​បង្ក​ហឹ​ង្សា បង្ក​បក្សពួក អុកឡុក បង្ក​អោយ​ប៉ះពាល ដល់​សន្តិសុខ សង្គម សមត្ថកិច្ច មិន​អត់អោន​អោយ​នោះ​ទេ នឹង​ចាត់ការ​តាម​ផ្លូវ ច្បាប់​ហើយ ។

​លោក វ​រះ​សេនីយ៍ សំ វិ​ឆ្ឆិ​កាក៍​បាន​ស្នើរ​សុំ ដល់​អ្នក​សា​ព័ត៌មាន​ក៍​ដូច ជា​ប្រជាពលរដ្ឋ លេង បណ្តាញ​សង្គម​កុំ​ប្រើ​ពាក្យ​ចោទប្រកាន់​ថា «​ក្មេង​ទំនើង​បង្ក​ហឹ​ង្សា បាត់បង់​សណ្តាប់ធ្នាប់​សមត្ថកិច្ច មិន​អើពើ​និង​មិន​រំខាន​សមត្ថកិច្ច​»​រាល់​សកម្មភាព​កើតឡើង​នូវ​អំពើ​ហឹ​ង្សា ជា​ពិសេស​បទល្មើស​ជាក់ស្តែង ,​សមត្ថកិច្ច​ទៅ​មិន​ទាន់​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ករណី​ខ្លះ​កើតឡើង ពេល​យប់​ម៉ោង​១ ,២,៣,៤​ក៍មានដែរ សមត្ថកិច្ច​ទំ​រាំ​ទទួល​បាន​ព័ត៌មាន​ជន​បង្ក​គេចខ្លួន​បាត់​។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ក៍បាន​អំពាវនាវ​ដល់​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ​មានការ​ចូល​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី បង្កា​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​ព្រមទាំង​អំ​ពាល​នាវ ដល់​ក្រុម​ក្មេង​ទំនើង​ផ្សេង​ៗ​ទៀត ដែល ពុំ​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​កំពុង​បង្ក​អសន្តិសុខ ក្នុង​សង្គម សូម​អោយ​ដកខ្លួន​ថយ​ជា​បន្ទាន់​។​បើ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព សមត្ថកិច្ច នឹង​អនុវត្ត​បន្តបន្ទាប់​ទៀត​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ