ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ល.ន់​មិន​សម្រេច ត្រូវគេវា.យ១ដុំ​ថ្ម​បែកក្បាល ហែល​ទឹក​រត់​បាត់ លុះ​ទៅ​ពេទ្យ​ ​ក៏ជួប​ម្ចាស់​ម៉ូតូ​ចាប់​​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក ៤​នាក់ បាន​ធ្វើ​សកម្មភាព​ស្ទាប់​កាប់​ប្លន់​ម៉ូតូ​មួយ​គ្រឿង ពី​បុរស​ម្នាក់​មិន​សម្រេច ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រ​វ៉ា​ទាញ​បាន​ដុំ​ថ្ម បាន​វាយ​ក្បាល​ចោរ​បែក​ហូរ​ឈាម​ម្នាក់ រួច​ហើយ​ជនសង្ស័យ​ក៏​ហែល​ទឹក​រត់គេច​ខ្លួន…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក ៤​នាក់ បាន​ធ្វើ​សកម្មភាព​ស្ទាប់​កាប់​ប្លន់​ម៉ូតូ​មួយ​គ្រឿង ពី​បុរស​ម្នាក់​មិន​សម្រេច ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រ​វ៉ា​ទាញ​បាន​ដុំ​ថ្ម បាន​វាយ​ក្បាល​ចោរ​បែក​ហូរ​ឈាម​ម្នាក់ រួច​ហើយ​ជនសង្ស័យ​ក៏​ហែល​ទឹក​រត់គេច​ខ្លួន លុះ​ទៅ​ពេទ្យ​បែរជា​ម្ចាស់​ម៉ូតូ​និង​ចោរ​ជួប​គ្នា ទើប​ចាប់ខ្លួន​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១ និង ១០​នាទី យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ផាត លី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ រស់នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ចំណែក​ជនសង្ស័យ​០៤​នាក់​រួម​មាន ៖
១-​ឈ្មោះ​កុសល់ ភា​រុណ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​ត​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។ ជនសង្ស័យ​វិជ្ជមាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។
២-​ឈ្មោះ​សឿ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​)​។

៣-​ឈ្មោះ​នី ប្រុស​ពៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​)​។
៤-​ឈ្មោះ​សាន់ ខួច ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​)​។ ក្នុង​នោះ​សម្ភារៈ​ចាប់​យក​រួម​មាន ៖
១-​ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki viva ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1AJ-7935​។
២-​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​ViVO ពណ៌​ទឹកមាស​។
៣-​ដាវ​ដែក​ដង​ឈើ​ចំនួន​០១​។

និង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ​ផាត លី​ន រង​របួស​ប្រអប់ដៃ​ខាង​ឆ្វឹ​ង​មួយ​កន្លែង​ដេរ​អស់​១០​ថ្នេរ​និង​ម្រាមដៃ​ចង្អុល​ខាងស្តាំ​០១​កន្លែង , ខូចខាត​ម៉ូតូ​ផ្នែក​ខាង​មុខ​បែក​កាត់​កា​ប៊ូ ខាង​មុខ បែក​ក្បាំង​ខាងឆ្វេង និង​ក្បាំង​ក​មុខ​។

លោក​វរៈ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​២១ និង ១០​នាទី​យប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង 1Q-2664 ២​នាក់​មិត្ត​ភ័​ត្តិ​មក​ពី​លេង​ផ្ទះ​បងថ្លៃ​នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។

ខណៈ​ពេល​ជិះ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ មក​ដល់​ចំណុច​ហួស​ស្ពាន​ចាប​យំ​បន្តិច ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ម៉ូតូ​ជន​រង​គ្រោះ​បែក​កង់ ក៏​បណ្តើរ ស្រាប់តែ​មាន​ជនសង្ស័យ ចំនួន​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​VIVA ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល 1AJ-7935 មក​ដល់​មិន​បាន​សួរនាំ​អ្វី​ទាំងអស់ ចុះ​ពីលើ​ម៉ូតូ យក​ដាវ​បំ​រ៉ុ​ង​មក​កាប់​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​នាំ​គ្នា​រត់​ចេញ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បំរុង​យក​ម៉ូតូ​ជិះ​ចេញ​ទៅ ស្រាប់តែ​ជន​រង​គ្រោះ ឃើញរ​ត់ម​ករក​ម៉ូតូ​វិញ ហើយ​ជនសង្ស័យ​យក​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ និង​កាប់​ម៉ូតូ​ផ្នែក​ខាង​មុខ​៣​ទៅ​៤​ដាវ ជន​រង​គ្រោះ​ក៏​បាន​តតាំង​ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​យក​ដាវ​កាប់​មក​លើ​ជន​រង​គ្រោះ តែ​ត្រូវ​បាន​ជន​រង​គ្រោះ​យកដៃ​ចាប់​ដាវ​ជាប់​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​ធ្លាក់ទឹក ហើយ​ជន​រង​គ្រោះ​បាន​ចាប់​ទាញ​ដុំ​ថ្ម​នៅ​ក្បែរ​ខ្លួន​មក​វាយ​ក្បាល​ជនសង្ស័យ​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល រួច​ជនសង្ស័យ​ក៏​ប្រលែង​ដាវ​ចោល និង​ហែល​ទឹក​ទៅ​ត្រើយម្ខាង​ទៀត ចំណែក​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ទៅ ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញ្ញាតិ​បញ្ជូន​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ជ័យ​ជំនះ ស្រាប់តែ​មក​ជួប​ជនសង្ស័យ កំពុង​ព្យាបាល​ក៏​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ក្រុង​តា​ខ្មៅ​និង​សមត្ថកិច្ច​ប៉ុស្តិ៍​រកា​ខ្ពស់​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​មក​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក​ពិតជា​បាន ធ្វើ​សកម្ម​ភាព​យក​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ប្រាកដ​មែន​ ។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ